គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ អំពាវនាវឲ្យមន្ត្រីយុត្តិធម៌គោរពអភិក្រមទាំង៥ និងរួមគ្នាក្នុងទូកតែមួយ ដើម្បីយុត្តិធម៌ជូនប្រជាជន

ខេត្តព្រៃវែង ៖ ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ភ្នំពេញ បានមានប្រសាសន៍បន្ថែមថា ចៅក្រម ព្រះរាជអាជ្ញា នគរបាលយុត្តិធម៌ កងរាជអាវុធហត្ថ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវគោរព និងចងចាំនូវ *អភិក្រមទាំង៥* របស់សម្តេចអគ្គមហាសេនាបតីតេជោ គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល វះកាត់»។

ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ ក៏បានណែនាំឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់អនុវត្តឲ្យបានម៉ឺងម៉ាត់នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ **សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី** គឺ **«សម្អាតផ្ទះយើង»** រួមទាំងការបង្កើនសមត្ថភាព និងការដកពិសោធន៍ ដើម្បីបំពេញការងារឲ្យបានត្រឹមត្រូវ និងយុត្តិធម៌ ជូនជាតិ និងប្រជាជន ជាពិសេសប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង។

«តុលាការ អាជ្ញាធរដែនដី និងនគរបាលយុត្តិធម៌ ត្រូវស្ថិតនៅលើទូកតែមួយ»

ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ក៏បានគូសបញ្ជាក់បន្ថែមថា តុលាការ អាជ្ញាធរដែនដី និងមន្ត្រីនគរបាលយុត្តិធម៌ *ត្រូវស្ថិតនៅលើ ទូកតែមួយ* ទើបអាចអនុវត្តការងារបានជោគជ័យ។ ផ្ទុយទៅវិញ បើមិនដូច្នេះទេ គឺ **បរាជ័យ** ហើយបរាជ័យមានន័យថា *គ្រោះថ្នាក់* ដែលត្រូវតែកែសម្រួល និងវះកាត់ជាបន្ទាន់។

ការលើកឡើងនេះ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំសាលាឧទ្ធរណ៍ភ្នំពេញ ក្នុងការពង្រឹងគុណភាព និងសមត្ថភាពរបស់មន្ត្រីយុត្តិធម៌ ដើម្បីធានាបាននូវយុត្តិធម៌ តម្លាភាព និងការទទួលខុសត្រូវ ជូនប្រជាពលរដ្ឋគ្រប់រូប៕

No comments:

Powered by Blogger.