ឯកឧត្ដម ទួន ស៊ីផាន់ អញ្ជើញជាអធិបតី វេទិកាសាធារណៈ ដើម្បីស្តាប់ និងដោះ ស្រាយកង្វល់ជូនប្រជាពលរដ្ឋ នៅស្រុកត្រាំកក់
តាកែវ៖ ឯកឧត្ដម ទួន ស៊ីផាន់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកត្រាំកក់ បានអញ្ជើញជាអធិបតី វេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ នៅព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦។
ពិធីនេះមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត និង លោក លោកស្រី តំណាងមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត អភិបាលស្រុកនិងមន្ត្រីរាជការនៃរដ្ឋបាលស្រុកត្រាំកក់ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ព្រះសង្ឃ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ។
វេទិកាសាធារណៈនេះ ត្រូវបានរៀបចំឡើងក្នុងគោល បំណងដើម្បីផ្សារភ្ជាប់ទំនាក់ទំនងផ្ទាល់រវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីស្វែងយល់ពីសុខទុក្ខ ជីវភាពរស់នៅ ព្រមទាំងបើកឱកាសជូនបងប្អូនប្រជាពលរដ្ឋ បានលើកឡើងនូវសំណូមពរ បញ្ហាប្រឈម និងតម្រូវការជាក់ស្តែងនានា ដើម្បីឱ្យក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធធ្វើការពិភាក្សា ឆ្លើយតប និងដោះស្រាយជូនបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕

No comments: