គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនលោកតា លោកអ៊ំ លោកពូ សមាជិកសមាគមមូលនិធិត្រីចក្រយានកម្ពុជាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនលោកតា លោកអ៊ំ លោកពូ សមាជិកសមាគមមូលនិធិត្រីចក្រយានកម្ពុជាក្នុងឳកាសចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ។

រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីបង្សុកូលរាប់បាត្រព្រះសង្ឃ ១៥៩អង្គ​ ដើម្បីឧទ្ទិសដល់វីរកងទ័ព វីរនគរបាល និងបុព្វការីជនដែលពលីជីវិតដោយសារបុព្វហេតុជាតិមាតុភូម

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ខិតជិតដល់ ឯកឧត្តម ជាតិ ស៊ីវុត្ថា សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោកជំទាវ លោក លោកស្រី មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានរៀបចំពិធីបុណ្យទក្ខិណានុប្បទានបង្សុកូល និងរាប់បាត្រព្រះសង្ឃ ១៥៩អង្គ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នាសួនសម្ដេចតេជោ ក្រុងស្ទឹងសែន។

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ!

(ភ្នំពេញ)៖ នារសៀល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ ក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ឆ្នាំ២០២៦ ដោយមានការចូលរួមពី លោកមេបញ្ជាការរង ជានាយសេនាធិការ លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ នាយ-នាយរងការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការវរសេនាតូច ព្រមទាំង នាយ-នាយរង អាវុធហត្ថពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំដល់អាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធ បន្តនិរន្តរភាពយុទ្ធនាការថែមទៀត ក្នុងការបោសសម្អាត Online Scams នៅខេត្តកែប

(កែប)៖ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ តំណាងឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធនៃខេត្តកែប បន្តចូលរួមឱ្យបានផុលផុសថែមទៀត ក្នុងយុទ្ធនាការបោសសម្អាតការឆបោកតាម (Online Scams) ដោយអនុវត្តទៅតាមច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលរាជរដ្ឋាភិបាលប្រកាសដាក់អោយប្រើប្រាស់ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ កន្លងទៅថ្មីៗ អោយមានប្រសិទ្ធភាពខ្ពស់។

សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានក្រុមហ៊ុនផ្នែកសាងសង់របស់ចិន ជួបសម្តែងការគួរសម

  

នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យ លោក Song Hailiang ប្រធានក្រុមហ៊ុន China Communications Construction Company (CCCC) ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

សូមបញ្ជាក់ថា ក្រុមហ៊ុន China Communications Construction Company (CCCC) គឺជាក្រុមហ៊ុនខ្នាតយក្សរបស់ប្រទេសចិន ក្នុងវិស័យវិស្វកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។ ក្រុមហ៊ុននេះមានឯកទេសខ្ពស់លើការសិក្សា ប្លង់រចនា និងការសាងសង់ស្មុគស្មាញ រួមមាន៖ ផ្លូវថ្នល់ ស្ពាន កំពង់ផែទឹកជ្រៅ និងផ្លូវរថភ្លើងល្បឿនលឿន៕

អនុប្រធានទី២រដ្ឋសភា ចែករំលែកបទពិសោធនៃការរៀបចំគោនយោបាយគាំពាសង្គម ដល់និវត្តជននៃអគ្គលេខាធិការដ្ឋានដ្ឋានរដ្ឋសភា

តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចប្រធានរដ្ឋសភា ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយ និវត្តជននៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។

អភិបាលខេត្តសៀមរាប ណែនាំកងកម្លាំងទាំងអស់ ត្រូវពង្រឹងការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ឲ្យបានម៉ឺងម៉ាត់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី


ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានណែនាំឲ្យកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរក្រុង ស្រុកទូទាំងខេត្ត ត្រូវពង្រឹងការងារសន្តិសុខ និងសណ្ដាប់ធ្នាប់ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាបាននូវសុវត្ថិភាព និងភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានមកកម្សាន្តក្នុងខេត្តសៀមរាប នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅខាងមុខនេះ។

ថ្នាក់ដឹកនាំខេត្តបាត់ដំបង សំណេះសំណាលជាមួយមន្រ្តីរាជការសាលាខេត្តបាត់ដំបង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានជួបសំណេះសំណាលជាមួយមន្រ្តីរាជការសាលាខេត្តបាត់ដំបង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ឧបនាយករដ្ឋមន្ត្រី ស សុខា កោតសរសើរចំពោះក្រសួងបរិស្ថាន ដែលបាននឹងកំពុងជំរុញ «ភាពស្អាត» នៅកម្ពុជា

(ព្រៃវែង)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគាំទ្រ និងកោតសរសើរចំពោះក្រសួងបរិស្ថាន ដែលបាននឹងកំពុងជំរុញសកម្មភាពដើម្បី «ភាពស្អាត» នៅកម្ពុជា។

រដ្ឋមន្រ្តី ប៉េង ពោធិ៍នា ទទួលជួបពិភាក្សាការងារជាមួយលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា

(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា និងប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងជាច្រេីនរូប៕

អភិបាលខេត្តពោធិ៍សាត់ បិទសន្និបាតសុខាភិបាលខេត្តពោធិ៍សាត់ និងប្រគល់បណ្ណសរសើរជូនមន្ត្រីឆ្នើម ៩៩រូប ដើម្បីលើកទឹកចិត្ត

ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្ត ឆ្នាំ២០២៦ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត។ ក្នុងឱកាសនោះ ឯកឧត្តមក៏បានផ្ដល់កិត្តិយសប្រគល់បណ្ណសរសើរជូនដល់មន្ត្រី និងអង្គភាពដែលមានស្នាដៃល្អសរុបចំនួន ៩៩ ដើម្បីជាការលើកទឹកចិត្ត ក្រោយសម្រេចបានស្នាដៃធំៗក្នុងឆ្នាំ២០២៥។

រដ្ឋបាលខេត្តកំពង់ធំ និងវិស័យឯកជនរួមគ្នាដាំដើមឈើក្រោមគំនិតផ្តួចផ្តើម «សហគមន៍បៃតង» ដើម្បីបន្តបង្ហាញការប្តេជ្ញាជាង ៦ទសវត្សរ៍ ចំពោះការអភិវឌ្ឍប្រកដោយចីរភាពនៅកម្ពុជា

  

(កំពង់ធំ)៖ ក្នុងស្មារតីរួមគ្នាដើម្បីបរិស្ថាន និងសហគមន៍បៃតង រដ្ឋបាលខេត្តកំពង់ធំ បានរួមគ្នាជាមួយក្រុមហ៊ុន ខេមប្រ៊ូវ (កាសស៊្បែរ ខេមប៊ូឌា) ដែលមានប្រតិបត្តិការលើរោងចក្រផលិតស្រាបៀរដំបូងគេបង្អស់នៅកម្ពុជា និងជាអ្នកផលិតស្រាបៀរអង្គរ ដែលជាពាណិជ្ជសញ្ញាជាតិដ៏ល្បីល្បាញ នៅកម្ពុជា រៀបចំពិធីដាំដើមឈើក្រោមគំនិតផ្តួចផ្តើម «សហគមន៍បៃតង» នៅក្រុងស្ទឹងសែនខេត្តកំពង់ធំ ដើម្បីលើកកម្ពស់ការថែរក្សាបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព។

គំនិតផ្តួចផ្តើមនេះ ក៏មានគោលដៅបន្តបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការយកចិត្តទុកដាក់ចំពោះសហគមន៍ និងប្រជាជនកម្ពុជា ដែលក្រុមហ៊ុនបានផ្តោតអស់រយៈពេលជាង ៦០ឆ្នាំកន្លងមកនេះ។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យក្រុមការងារសមាគមជនជាតិខ្មែរ រស់នៅប្រទេសជប៉ុន ដឹកនាំដោយ លោក ហៃ វណ្ណា ចូលជួបសម្តែងការគួរសម

    

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យក្រុមការងារសមាគមជនជាតិខ្មែរ រស់នៅប្រទេសជប៉ុន ដឹកនាំដោយ លោក ហៃ វណ្ណា ចូលជួបសម្តែងការគួរសម នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ។

ប្រធានយុវជនគណបក្ស ទីស្ដីការគណៈរដ្ឋមន្រ្តី បាននាំអំណោយឧបត្ថម្ភរបស់ ឯកឧត្តម វង្សី វិស្សុត ចែកជូនប្រជាពលរដ្ឋក្រីក្រជីវភាពខ្វះខាត ចំនួន ៤០០គ្រួសារ ក្នុងក្រុងស្ទឹងសែន

 

កំពង់ធំ៖ នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម អេង ទូច សមាជិកយុវជនគណបក្សថ្នាក់កណ្ដាល ប្រធានយុវជនគណបក្សទីស្ដីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងស្ទឹងសែន និងក្រុមការងារបាននាំយកនូវអំណោយឧបត្ថម្ភរបស់ ឯកឧត្តម វង្សី វិស្សុត ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រខ្វះខាតជីវភាព (ក្រ១) ចំនួន ៤០០គ្រួសារ មកពីសង្កាត់ចំនួន៣ ស្ថិតក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយក្នុង១ គ្រួសារ ទទួលបានអង្ករ ២៥គីឡូក្រាម, ទឹកស៊ីអ៊ីវ១យួរ និងថវិកា ៥ម៉ឺនរៀល។

ឯកឧត្តម ឈួន ឆាម ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥

 

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រុម ក្រោមអធិបតីភាពឯកឧត្តម ឈួន ឆាម ប្រធានស្តីទីក្រុម ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈចំនួន៣ រួមមាន៖

១-ពិនិត្យ និងអនុម័តរបាយការណ៍ស្ដីពីលទ្ធផលនៃការរៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ នៃស្រុកបូរីជលសារ និងក្រុងដូនកែវខេត្តតាកែវ។

២-ទូទាត់ចំណូល ចំណាយថវិកាប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ របស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥

៣-ផ្សេងៗ

កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី៣ព្រឹទ្ធសភា នាព្រឹកថៃ្ងសុក្រទី៣ ខែមេសា ឆ្នាំ២០២៦

ប្រភព៖ នាយកដ្ឋានព័ត៌មាន


ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលកងកម្លាំងខេត្តកំពង់ស្ពឺសម្រាប់ឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ

ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៦ បានអញ្ជើញចូលរួម ពិធីជួបសំណេះសំណាលសួរសុខទុក្ខ និងថ្លែងអំណរគុណដល់កងកម្លាំងខេត្តកំពង់ស្ពឺ ក្នុងឱកាសនៃការខិតជិតចូលមកដល់នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ គណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភា ថ្នាក់ដឹកនាំខេត្ត មេបញ្ជាការ មេបញ្ជាការរង ស្នងការនគរបាលខេត្ត មន្រ្ដីរាជការសាលាខេត្ត អភិបាលក្រុង ស្រុក និងកងកម្លាំង ប្រមាណជាង ២៨០នាក់។

កម្ពុជាតវ៉ាជាផ្លូវការចំពោះសកម្មភាពខុសច្បាប់របស់ថៃចូលកាន់កាប់នៅតំបន់ភូមិជោគជ័យ, ច្រកទ្វារអន្តរជាតិអូរស្មាច់ និងស្រុកអន្លង់វែង

រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការតវ៉ាជាផ្លូវការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅ តំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ព្រមទាំងនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា។ សេចក្តីប្រកាសព័ត៌មាននេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេ និងកិច្ចសហប្រតិបត្តការអន្តរជាតិកម្ពុជា។ 

តាមរបាយការណ៍ នៅចន្លោះថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ កងកម្លាំងបូព៌ាថៃ បានដឹកនាំពលរដ្ឋថៃមួយក្រុម ធ្វើសកម្មភាពផ្ទៀងផ្ទាត់កម្មសិទ្ធិដីធ្លី តាមបណ្តោយព្រំដែនចន្លោះបង្គោលព្រំដែន លេខ៤៥ និង៤៧ នៅតំបន់ភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ។ សកម្មភាពឯកតោភាគីរបស់ថៃនេះ គឺជា ការប៉ុនប៉ងខុសច្បាប់ដើម្បីបង្កើតការកាន់កាប់លើដីជាក់ស្តែង (Fait Accompli on the ground) និងការ សម្រេចទុកជាមុននូវលទ្ធផលនៃការងារកំណត់ខណ្ឌសីមាព្រំដែនដែលកំពុងអនុវត្តដោយគណៈកម្មការចម្រុះ ខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ នៅតាមបណ្តោយព្រំដែននៃផ្នែកនេះ។

លើសពីនេះ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ កងកម្លាំងទ័ពថៃប្រមាណ៧០ នាក់ អមដោយរថពាស ដែកចំនួន២គ្រឿង ត្រូវបានដាក់ពង្រាយនៅច្រកទ្វារអន្តរជាតិអូរស្មាច់ ក្រុងសំរោងខេត្តឧត្តរមានជ័យ នៃ ប្រទេសកម្ពុជា ដោយពួកគេបានបន្តដាក់ពង្រាយលួសបន្លាបន្ថែម។ នៅថ្ងៃនោះដែរ កងកម្លាំងប្រដាប់អាវុធថៃ បានដាក់ពង្រាយគ្រឿងចក្រធុនធ្ងន់ ធ្វើសកម្មភាពឈូសឆាយដី នៅជិតបង្គោលព្រំដែនលេខ២ (បច្ចុប្បន្ន) ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

សកម្មភាពទាំងនេះ មិនអាចចាត់ទុកថាជាសកម្មភាពការពារខ្លួនទេ ហើយក៏មិនអាចចាត់ទុកថា ជាការអនុវត្តតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នោះឡើយ។ សកម្មភាពទាំងនោះ គឺផ្ទុយយ៉ាងច្បាស់ទៅនឹងវិធានការបន្ថយភាពតានតឹង ដែលបានចែងនៅក្នុងសេចក្តីប្រកាសរួម នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងការការប្តេជ្ញាចិត្តរបស់ថៃក្រោមកិច្ចព្រមព្រៀងនានា ដែលមានស្រាប់រវាងប្រទេសទាំងពីរ។ រាជរដ្ឋាភិបាលកម្ពុជា មិនទទួលស្គាល់ ឬទទួលយកនូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារដែនដីណាមួយដែលថៃបានប្រកាសដោយឯកតោភាគីនោះឡើយ។

កម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ជាមួយថៃ ក៏ដូចជាជាមួយនឹងប្រទេសជិតខាងទាំងអស់ដែរ ស្របតាមច្បាប់អន្តរជាតិ ដោយកម្ពុជានៅតែរក្សា យ៉ាងមុតមាំនូវជំហរជាគោលការណ៍ថា ខ្សែព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការប្រើកម្លាំងនោះឡើយ។ ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះវិវាទព្រំដែន។


សេចក្តីប្រកាសព័ត៌មាន ៖ របស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖

នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ផេកហ្វេសប៊ុកផ្លូវការរបស់ Royal Thai Army បានផ្សព្វផ្សាយព័ត៌មានអំពីការពង្រឹងរបងលួសបន្លា និងដាក់ពង្រាយរថពាសដែកនៅតំបន់ច្រកអូរស្មាច់ ក្នុងទឹកដីកម្ពុជាដែលយោធាថៃកំពុងកាន់កាប់ដោយខុសច្បាប់ ដោយអះអាងថាមានសកម្មភាពញុះញង់ពីភាគីកម្ពុជា។ ចំពោះការលើកឡើងនេះ អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់ថា «មិនមែនជាការពិត និងគ្មានមូលដ្ឋាន»។ កងកម្លាំងកម្ពុជាតែងអនុវត្តភារកិច្ចដោយគោរពវិន័យយោធា បទបញ្ជារបស់ថ្នាក់ដឹកនាំ និងគោលការណ៍វិជ្ជាជីវៈយ៉ាងតឹងរឹង។ កងកម្លាំងកម្ពុជាបន្តប្រកាន់ខ្ជាប់នូវភាពអត់ធ្មត់ ការទទួលខុសត្រូវ និងការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីជាតិ ខណៈពេលជាមួយគ្នានេះ ក៏បានខិតខំរក្សាបរិយាកាសសន្តិភាព ស្ថិរភាព និងការជៀសវាងភាពតានតឹងនៅតាមតំបន់ព្រំដែនផងដែរ។

គួរឱ្យកត់សម្គាល់ផងដែរថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ទើបចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦កន្លងទៅថ្មីៗនេះប៉ុណ្ណោះ ស្រាប់តែនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៦:២០នាទីព្រឹក កងកម្លាំងយោធាថៃបានធ្វើសកម្មភាពចល័តរថពាសដែកចំនួន ២គ្រឿង និងកម្លាំងប្រមាណ៧០នាក់ ចូលមកទីតាំងក្នុងភូមិសាស្រ្តច្រកព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ និងបានរាយលួសបន្លាបន្ថែមលើលួសបន្លាចាស់ដែលភាគីថៃបានហ៊ុមព័ទ្ធកាន់កាប់យកដោយខុសច្បាប់ និងធ្វើសកម្មភាពយោធាដោយមិនមានការជូនដំណឹងជាមុនដល់ក្រុមទំនាក់ទំនងរបស់យោធភូមិភាគទី៤កម្ពុជាឡើយ។ ភ្លាមៗបន្ទាប់ពីយោធាថៃធ្វើសកម្មភាព ក្រុមទំនាក់ទំនងរបស់យោធភូមិភាគទី៤កម្ពុជា បានធ្វើការទាក់ទងទៅកាន់កងទ័ពភូមិភាគទី២ថៃ ឱ្យធ្វើការបញ្ឈប់សកម្មភាពជាបន្ទាន់ និងអំពាវនាវឱ្យយោធាថៃត្រឡប់មកគោរពនូវរាល់កិច្ចព្រមព្រៀងដែលបានឯកភាពគ្នា។

សូមគូសបញ្ជាក់ផងដែរថា ចាប់តាំងពីពេលចូលជាធរមាននៃបទឈប់បាញ់រួចមក រាជរដ្ឋាភិបាល និងកងកម្លាំងរបស់កម្ពុជា តែងតែប្រកាន់យ៉ាងម៉ឺងម៉ាត់ ច្បាស់លាស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញខ្ជាប់ខ្ជួន និងប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុតចំពោះសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត។ ក្នុងន័យនេះ ក្រសួងការពារជាតិអំពាវនាវឱ្យភាគីថៃគោរពឱ្យបានខ្ជាប់ខ្ជួន ប្រកបដោយសុច្ឆន្ទៈ ភាពថ្លៃថ្នូរ និងភាពស្មោះត្រង់ដូចកម្ពុជាដែរ ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕

ថ្ងៃព្រហស្បតិ៍ ១៥កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦

Unofficial Translation

Press Release

H.E. Lieutenant General Maly Socheata, Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, wishes to inform the public as well as members of national and international media as follows:

On April 2, 2026, the official Facebook page of the Royal Thai Army posted information regarding the reinforcement of barbed wire and the deployment of armored vehicles at the O Smach Border Checkpoint— Cambodian’s territory currently illegally occupied by Thai forces. The post alleged provocative actions from the Cambodian side. In response to this statement, The Spokeswoman for the Ministry of National Defence of the Kingdom of Cambodia wishes to clarify that these claims are “entirely untrue and baseless.” Cambodian forces consistently perform their duties in strict compliance with military discipline, leadership directives, and professional principles. Our forces continue to uphold the highest standards of restraint, responsibility, and vigilance to protect national sovereignty and territorial integrity, while simultaneously striving to maintain peace, stability, and the avoidance of tension in border areas.

Notably, the ASEAN Observer Team (AOT) recently verified and reported on the situation at the O Smach International Border Checkpoint in Samraong City, Oddar Meanchey Province, on March 29, 2026. Despite this recent verification, at 6:20 a.m.

on April 2, 2026, the Thai military illegally deployed two armored vehicles and approximately 70 personnel to the crossing. Furthermore, they reinforced barbed wire in areas under illegal occupation and conducted military operations without prior notification to the Cambodian Military Region 4 Liaison Team. Following these provocations, the Cambodian Military Region 4 Liaison Team immediately contacted Thai Military Region 2 to demand an immediate cessation of these activities and called upon the Thai military to return to and respect all standing agreements.

It must be emphasized that since the ceasefire took effect, the Royal Government and the Cambodian forces have remained steadfast in their commitment to the full and responsible implementation of the Joint Statement of the Third Special Meeting of the Cambodia–Thailand General Border Committee (GBC) dated December 27, 2025, the Joint Declaration on the Peace Agreement between Cambodia and Thailand dated October 26, 2025, and all other relevant agreements. In this regard, the Ministry of National Defence calls on the Thai side to reciprocate this consistency, goodwill, and honesty to ensure a return to normalcy, peace, stability, and long-term security along the border.

The public, as well as national and international journalists, are hereby informed of the facts regarding this matter.



សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួម កិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ នៅទីក្រុងលីយ៉ុង ប្រទេសបារាំង ថ្ងៃទី៦-៩ ខែមេសា

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ បានឱ្យដឹងថា តបតាមការអញ្ជើញរបស់លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel MACRON) ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ (One Health Summit) និងទស្សនកិច្ច ការងារ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៦-៩ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុងលីយ៉ុង និងរដ្ឋធានីប៉ារីស ប្រទេសបារាំង។

កិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ ដែលជាកិច្ចប្រជុំកំពូលលើកទី៩ នៃកិច្ចប្រជុំកំពូលស្តីពីភពផែនដី តែមួយ គឺជាព្រឹត្តិការណ៍សំខាន់មួយរបស់ប្រទេសបារាំង ក្នុងនាមជាប្រធានក្រុមប្រទេស G7 នៅឆ្នាំ២០២៦។

កិច្ចប្រជុំកំពូលនេះ គឺជាវេទិកាកម្រិតខ្ពស់សម្រាប់ការជួបជុំប្រមុខរដ្ឋ/រដ្ឋាភិបាល តំណាងអង្គការអន្តរជាតិ សង្គមស៊ីវិល អ្នកវិទ្យាសាស្ត្រ និងធនាគារអភិវឌ្ឍន៍ពហុភាគីនានា ដើម្បីពិភាក្សាបញ្ហាពាក់ព័ន្ធនឹងសុខភាព មនុស្ស សត្វ និងប្រព័ន្ធអេកូឡូស៊ី។

អញ្ជើញអមដំណើរ សម្តេចធិបតីនាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងអំឡុងពេលស្នាក់នៅប្រទេសបារាំង សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងជួបទ្វេភាគីជាមួយឥស្សរជនជាន់ខ្ពស់បារាំង និងថ្នាក់ដឹកនាំប្រទេសផ្សេងទៀតមួយចំនួន ដើម្បីផ្លាស់ប្តូរយោបល់គ្នាលើការពង្រឹង ទំនាក់ទំនងទ្វេភាគី និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានា៕





ជប៉ុន នឹងបន្តវិនិយោគលើ វិស័យស្វាយចន្ទី ដែលជាផលិតផលយុទ្ធសាស្ត្ររបស់កម្ពុជា និងមានតម្រូវការកើនឡើងជាលំដាប់នៅទីផ្សាររបស់ខ្លួន

នារសៀលថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃសមាគមជប៉ុន-កម្ពុជា (JCA) ដឹកនាំដោយ លោក Takahashi Fumiaki ប្រធានសមាគម និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។ ក្នុងជំនួបដ៏មានសារៈសំខាន់នេះ ភាគីទាំងពីរបានពិភាក្សាយ៉ាងស៊ីជម្រៅលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការជំរុញការវិនិយោគ និងការរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។

Powered by Blogger.