ឯកឧត្តម ថាំង ប៊ុនសុង និង ក្រុមការងារ នាំកូនឈើប្រមាណ២០០ដើម ប្រគេននិងដាំរួមគ្នាក្នុងវត្តទួលអង្គ ឃុំសិង្ហ ស្រុកសំរោង
តាកែវ៖ ឯកឧត្តម ថាំង ប៊ុនសុង លោក ឈុន សូវៀត និង លោក គៀន ពន្លក បាននាំកូនឈើប្រណិត ផ្កាក្ងោក និងឈើហូបផ្លែប្រមាណ ២០០ដើម យកទៅប្រគេន និងដាំរួមគ្នាជាមួយព្រះគ្រូ រុន បញ្ញា ចៅអធិការវត្តទួលអង្គ ស្ថិតក្នុងឃុំសិង្ហ ស្រុកសំរោង ខេត្តតាកែវ នារសៀល ថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២៦នេះ។
ពិធីនេះមានការចូលរួមពី លោកអនុសេនីយ៍ឯក អ៊ុន សុផល នាយប៉ុស្តិ៍រដ្ឋបាលសិង្ហ និង មន្ត្រីប៉ុស្តិ៍ ព្រមទាំង លោកគ្រូ លោកតាអាចារ្យ និង គណៈកម្មការវត្តជាច្រើនរូប។
ឯកឧត្តម ថាំង ប៊ុនសុង ថ្លែងថា ការដាំកូនឈើនេះ គឺដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា ២០២៦ និងជាការចូលរួមចំណែកជាមួយក្រសួងបរិស្ថាន ដែលកំពុងប្រារព្វ យុទ្ធនាការចែកជូនកូនឈើ៥លានដើម ក្រោមមូលបទ«ពន្លកបៃតង» ក្នុងគោលបំណងជំរុញយ៉ាងសកម្មនូវចលនាដាំដើមឈើទូទាំងប្រទេសកម្ពុជា ដើម្បីបង្កើតបរិស្ថានបៃតង ស្អាត បន្សល់ទុកអត្ថប្រយោជន៍ដ៏មានតម្លៃសម្រាប់មនុស្សជំនាន់ក្រោយៗ។
ឯកឧត្តម ថាំង ប៊ុនសុង បញ្ជាក់ថា ដើមឈើទាំងអស់នេះ គឺជាអំណោយរបស់ ក្រសួងបរិស្ថាន តាមរយៈ មន្ទីរបរិស្ថានខេត្តតាកែវ និងខេត្តកោះកុង។
គួរជម្រាបថា ដើមឈើផ្តល់អត្ថប្រយោជន៍ជាច្រើន ដូចជា៖
-ផ្តល់ម្លប់ និងកាត់បន្ថយសីតុណ្ហភាព ធ្វើឱ្យបរិយាកាសត្រជាក់ និងមានផាសុកភាព។
-បង្កើនសោភ័ណភាព និងធ្វើឱ្យបរិស្ថានមានភាពស្រស់ស្អាត។
-ការពារការហូរច្រោះដី និងជួយរក្សាសំណើមក្នុងដី។
-ជាជម្រកសម្រាប់សត្វស្លាប និងសត្វព្រៃតូចៗ ដែលជួយរក្សាតុល្យភាពប្រព័ន្ធអេកូឡូស៊ី។
-រួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាព។
-ជួយបន្សុទ្ធខ្យល់ ដោយស្រូបយកឧស្ម័នកាបូនឌីអុកស៊ីត (CO₂) និងបញ្ចេញអុកស៊ីសែនសម្រាប់ការដកដង្ហើម។
-បង្កើនការយល់ដឹង និងលើកទឹកចិត្តសហគមន៍ឱ្យចូលរួមថែរក្សាបរិស្ថាន៕

No comments: