គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ អញ្ជើញជូនដំណើរនិវត្តន៍ របស់ គណៈប្រតិភូតុលាការប្រជាជនជាន់ខ្ពស់ នៃតំបន់ស្វយ័ត Guangxi Zhuang នៃប្រទេសចិន

ភ្នំពេញ៖ ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ បានអញ្ជើញជូនដំណើរនិវត្តន៍របស់ គណៈប្រតិភូតុលាការប្រជាជនជាន់ខ្ពស់ នៃតំបន់ស្វយ័ត Guangxi Zhuang នៃសាធារណរដ្ឋប្រជាមានិតចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅរសៀល ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥។

សូមបញ្ជាក់ជូនថា ក្នុងដំណើរទស្សនកិច្ច រយៈពេលបីថ្ងៃ របស់គណៈប្រតិភូតុលាការប្រជាជនជាន់ខ្ពស់តំបន់ស្វយ័ត Guangxi Zhuang នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមប្រធានតុលាការកំពូល, ជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវអគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមតុលាការកំពូល, ជួបសម្ដែងការគួរសម ពិភាក្សាការងារ និងទស្សនកិច្ច នៅសាលាឧទ្ធរណ៍និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ និងជួបសម្ដែងការគួរសម ពិភាក្សាការងារ និងទស្សនកិច្ច នៅសាលាដំបូងនិងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ចប់ប្រកបដោយភាពជោគជ័យ គួរជាទីមោទនៈ។








No comments:

Powered by Blogger.