សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមប្រជុំរដ្ឋសភា
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ រដ្ឋសភា បានបើកសម័យប្រជុំលើកទី៦ នីតិកាលទី៧ ដើម្បីធ្វើការពិភាក្សា និងអនុម័តលើរបៀបវារៈមួយចំនួន។ កិច្ចប្រជុំធ្វើឡើងក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
អភិបាលខេត្តបាត់ដំបង ចែកអំណោយមនុស្សធម៌ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកភ្នំព្រឹកចំនួន២៣គ្រួសារ
អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ២៣គ្រួសារ នៅភូមិចំនួន២ នៃឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ប្រជាជនកម្ពុជានឹងកើនដល់ ២៤លាននាក់ក្នុងឆ្នាំ២០៥០, ទាមទារការវិនិយោគលើប្រជាជនវ័យក្មេង ពីឥឡូវនេះ
(ភ្នំពេញ)៖ តាមរយៈសារលិខិតក្នុងឱកាសទិវា «ប្រជាជនពិភពលោកលើកទី៣៧» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ប្រជាជនកម្ពុជានឹងកើនដល់ប្រហែល ២៤លាននាក់នៅឆ្នាំ២០៥០ ក្នុងនោះប្រជាជនវ័យក្រោម ១៥ឆ្នាំនឹងថយចុះដល់ ២១.៨% និងវ័យ ១៥-៣៤ឆ្នាំ នឹងថយចុះដល់ ២៨.២% ខណៈដែលប្រជាជនវ័យ ៣៥-៦៤ឆ្នាំនឹងកើនដល់ ៣៧.២% និងវ័យ៦៥ឆ្នាំឡើងនឹងកើនដល់ ១២.៧%។ ការប្រែប្រួលរចនាសម្ព័ន្ធអាយុនេះ បញ្ជាក់យ៉ាងច្បាស់ថាពេលវេលាដើម្បីវិនិយោគលើប្រជាជនវ័យក្មេងគឺឥឡូវនេះ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១របស់គណៈកម្មាធិការជាតិវប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ (គ.វ.ប.អ.)
(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិវប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ (គ.វ.ប.អ.) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ របស់ គ.វ.ប.អ. ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុប្រធាន និងព្រមទាំងឯកឧត្ដម បណ្ឌិតសភាចារ្យ ជាសមាជិក និងមន្ត្រីពាក់ព័ន្ធ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ទទួលស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងទ័ពម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម
ថ្ងៃសុក្រ ១១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទទួលស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ TAN SRI DATO’ SERI MALEK RAZAK BIN SULAIMAN អគ្គមេបញ្ជាការនៃកងទ័ពម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងការពារជាតិ។
-អរគុណសន្តិភាព !
-អរគុណនយោបាយឈ្នះឈ្នះ !
-ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ !
អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់ឡើងវិញអំពីជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការចរចាការទូត និងផ្អែកលើច្បាប់អន្តរជាតិរបស់កម្ពុជា
ភ្នំពេញ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ក្នុងការធ្វើសេចក្ដីថ្លែងការណ៍ នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ឡើងវិញជូនសាធារណជនជ្រាបអំពីជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការចរចាការទូត និងផ្អែកលើច្បាប់អន្តរជាតិរបស់កម្ពុជា។
ក្នុងនាមជាប្រទេសដែលធ្លាប់ហែលឆ្លងកាត់វិនាសកម្មនៃភ្លើងសង្គ្រាមជិត៣ទសវត្សរ៍ ទម្រាំស្វែងរកបានយ៉ាងលំបាកនូវសន្តិភាពតាមរយៈនយោបាយឈ្នះឈ្នះ រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាប្រទេសជិតខាងទាំងអស់ដោយសន្តិវិធី និងបញ្ចៀសការប្រើប្រាស់អាវុធ តាមរយៈការចរចាការទូត ដោយប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់ ដោយផ្អែកលើសន្ធិសញ្ញា អនុសញ្ញា និងច្បាប់អន្តរជាតិ។ ជាក់ស្តែង គិតចាប់បទឈប់បាញ់លើកទី២ ចូលជាធរមានកាលពីថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២៥ មក គណៈកម្មការ JBC ភាគីកម្ពុជាបានផ្ញើកំណត់ទូតចំនួន៩ លើកហើយទៅកាន់ភាគីថៃដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ(JSTs) ដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្តែងបន្តពីការងារដែលភាគីទាំងពីរបានអនុវត្តកាលពីពេលកន្លងទៅ។
សំណើនេះធ្វើឡើងស្របតាមខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំពិសេសនៃគណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ និងស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុចទី៣ ដែលផ្តល់អាទិភាពខ្ពស់បំផុតដល់គណៈកម្មការ JBC នៃភាគី ទាំងពីរក្នុងការបន្តចុះវាស់វែង និងខណ្ឌសីមាលើដីជាក់ស្តែងឱ្យបានឆាប់បំផុតដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគាត់វិញក្នុងពេលឆាប់បំផុតដោយគ្មានការរារាំង ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ ការដាក់សំណើរជាបន្តបន្ទាប់ទៅកាន់ភាគីថៃដើម្បីរៀបចំកិច្ចប្រជុំពិសេសនៃគណៈកម្មការ JBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ(JSTs) ដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្តែងនេះបានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់ពីសុឆន្ទៈស្រឡាញ់សន្តិភាពរបស់កម្ពុជា និងគោលបំណងចង់ដោះស្រាយបញ្ហាដោយសន្តិវិធីតាមរយៈការប្រើប្រាស់យន្តការទ្វេភាគី និងផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមរម្លឹកជូនឡើងវិញនូវខ្លឹមសារចំណុចទី៣នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលចែងថា៖ «ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។ ភាគីទាំងពីរឯកភាពគ្នាថា នឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចម្រុះព្រំដែនដើម្បីធានាសុវត្ថិភាព និងសន្តិសុខរបស់ក្រុមការងារវាស់វែងចម្រុះនៅលើទីតាំងជាក់ស្តែងដោយរាប់បញ្ចូលទាំងសុវត្ថិភាពពីជាន់មីន។ ភាគីទាំងពីរឯកភាពគ្នាថា គណៈកម្មការចម្រុះព្រំដែននឹងផ្តល់អាទិភាពខ្ពស់បំផុតចំពោះការងារវាស់វែងនិងខ័ណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ដែលមានជនស៊ីវិលរស់នៅ។
យោងលើកិច្ចព្រមព្រៀងនេះ កម្ពុជានៅតែបន្តជំរុញភាគីថៃឱ្យបង្ហាញសុឆន្ទៈតាមរយៈការរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ(JSTs) ដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្តែងតាមសំណើររបស់កម្ពុជាដោយគ្មានការពន្យារពេលទៀតឡើយ។ ទន្ទឹមនឹងនេះ កម្ពុជាស្នើឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពនានានៅលើទឹកដីកម្ពុជាដែលខ្លួនកាន់កាប់ដោយខុសច្បាប់ក្នុងគោលបំណងបង្កើតស្ថានភាពថ្មីលើដីជាក់ស្តែង(fait accompli) តទៅទៀត។ មានតែក្រុមការងារបច្ចេកទេសចម្រុះនៃយន្តការ JBC ទេទើបមានសមត្ថកិច្ចពិតប្រាកដក្នុងការដោះស្រាយបញ្ហាព្រំដែន ប្រកបដោយយុត្តិធម៌ ត្រឹមត្រូវ និងតម្លាភាព ស្របតាមគោលការណ៍ច្បាប់អន្តរជាតិ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ឡើងវិញថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនណាមួយតាមរយៈការប្រើកម្លាំងនោះឡើយ៕
ឧបនាយករដ្ឋមន្ត្រី សុខចិន្តា សោភា បើកពិធីពិព័រណ៍ «ពន្លកបៃតង» និងប្រកាសព្រឹត្តិការណ៍ដាំដើមត្នោតមួយលានដើម
(ភ្នំពេញ)៖ លោក សុខចិន្តា សោភា ឧបនាយករដ្ឋមន្ត្រី និងជាតំណាងដ៏ ខ្ពង់ខ្ពស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីបើកពិធីពិព័រណ៍ «ពន្លកបៃតង» និងប្រកាសព្រឹត្តិការណ៍ដាំដើមត្នោតមួយលានដើម ដែលបានរៀបចំឡេីងនៅស្តីការក្រសួងបរិស្ថាន ក្នុងគោលបំណងពង្រីកគម្របបៃតងនៅកម្ពុជា និងដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុជាសកល បង្កើតទ្រព្យសម្បត្តិធម្មជាតិ និងជាខែលការពារបរិស្ថានដ៏មានតម្លៃបំផុតសម្រាប់ម្លប់នៃការរស់នៅប្រកបដោយចីរភាពរបស់កូនចៅជំនាន់ក្រោយ។
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង
(ស្ទឹងត្រែង)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តស្ទឹងត្រែង ដែលជាខេត្តភាគឦសានប្រទេសកម្ពុជា។
ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ត។
កិច្ចប្រជុំក្រុមប្រឹក្សាជាតិភស្តុភារកម្ម លើកទី១១ សំដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវវិស័យភស្តុភារកម្មជាតិ ដើម្បីជំរុញកំណើនពាណិជ្ជកម្មពីអន្តរជាតិ
នាព្រឹកថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម (ក.ជ.ភ.) បានអញ្ជើញដឹកនាំកិច្ចប្រជុំ ក.ជ.ភ. លើកទី១១។ កិច្ចប្រជុំកម្រិតខ្ពស់នេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការជាតិភស្តុភារកម្ម (គ.ជ.ភ.) ព្រមទាំងវត្តមានចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកានៃ ក.ជ.ភ. និង គ.ជ.ភ., តំណាងសភាពាណិជ្ជកម្មកម្ពុជា, តំណាងសមាគមភស្តុភារកម្មកម្ពុជា, ក៏ដូចជាមន្ត្រីជំនាញ និងតំណាងវិស័យឯកជនពាក់ព័ន្ធជាច្រើនរូប។
កិច្ចប្រជុំលើកទី១១ នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ តាមដាន និងវាយតម្លៃលើវឌ្ឍនភាពការងារគន្លឹះៗ ចំនួន ៣ រួមមាន៖
ក្រុម (CLG)កម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្ម(HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងប្រមូលព័ត៌មានអំពីស្ថានភាពជាក់ស្តែង នៅតាមបង្គោលព្រំដែនលេខ52 ដល់លេខ59 ស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង
សេចក្តីប្រកាសព័ត៌មាន
English Version Below
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
នៅថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១២:១៥នាទីរសៀល បន្ទាប់ពីបានជូនដំណឹងដល់ភាគីថៃ និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងប្រមូលព័ត៌មានអំពីស្ថានភាពជាក់ស្តែងនៅតាមបង្គោលព្រំដែនលេខ52 ដល់លេខ59 ស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង។
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី
(រតនគិរី)៖ នៅព្រឹកថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ជុំវិញខេត្តរតនគិរី ដែលជាខេត្តភាគឦសាននៃប្រទេសកម្ពុជា។
ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តជិត ៨០០នាក់។
រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រគល់ថវិកា ១០០លានរៀល ប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលកៀរគរតាមរយៈកម្មវិធីជិះកង់ រយៈពេល១ខែ ក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»
(សៀមរាប)៖ លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារនាំយកថវិកាសប្បុរសធម៌ចំនួន ១០០ លានរៀល ប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបន្តទ្រទ្រង់ប្រតិបត្តិការដ៏ថ្លៃថ្លារបស់មន្ទីរពេទ្យគន្ធបុប្ផា។
ពិធីប្រគល់ថវិកានេះបានធ្វើឡើងនៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ដែលរៀបចំដោយគណៈគ្រប់គ្រងមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់
(កំពង់ចាម)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវថ្នល់ទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់នោះទេ ហើយរាជរដ្ឋាភិបាលកំពុងធ្វើវិសោធនកម្មច្បាប់ស្ដីពីការដឹកជញ្ជូន ដោយបានតម្លើងកម្រិតទម្ងន់នៃការដឹកជញ្ជូនដល់ក្រុមហ៊ុនដឹកជញ្ជូនហើយ សូមម្ចាស់អាជីវកម្មទាំងអស់ចូលរួមគោរពច្បាប់ទាំងអស់គ្នា កុំដឹកលើសកម្រិតកំណត់នៃច្បាប់។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បណ្ដុះបណ្ដាលពីការគ្រប់គ្រងសុវត្ថិភាពឌីជីថល និងការបង្ការការឆបោកតាមប្រព័ន្ធអនឡាញ នៅខេត្តកំពត
(កំពត)៖ លោក អ៊ុក វណ្ណឌី អគ្គនាយករងនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង លោក មឿង គង្គា អភិបាលរងនៃគណៈអភិបាលខេត្តកំពត នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី “ការគ្រប់គ្រងសុវត្ថិភាពឌីជីថល និងការបង្ការការឆបោកតាមប្រព័ន្ធអនឡាញ” ដែលមានការអញ្ជើញចូលរួមពីមន្ត្រី និងបុគ្គលិក មកពីមន្ទីរជុំវិញខេត្ត រដ្ឋបាលថ្នាក់មូលដ្ឋាន និងកងរាជអាវុធហត្ថ ខេត្តកំពត សរុបប្រមាណ ៨០រូប នៅសណ្ឋាគារ ខាសល បេវ្យូ រីសត & ស្ប៉ា ខេត្តកំពត។
សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ
(ក្រចេះ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជន បានគូសបញ្ជាក់ថា សម្តេចទើបនឹងរៀបចំគ្រូបង្រៀន និងមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ។ ការសម្រេចបែបនេះ ដោយសារតែកន្លងទៅមានសមាគមគ្រូបង្រៀន ជាអ្នកធ្វើការងារលើគ្រូបង្រៀន និងមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលចូលនិវត្តន៍រួចហើយ។
រដ្ឋមន្រ្តីសុខាភិបាល៖ អាហារូបត្ថម្ភដើរតួនាទីដ៏សំខាន់ ក្នុងការព្យាបាលអ្នកជំងឺ ដូច្នេះត្រូវខិតខំគូរគិតបន្ថែម និងកែទម្រង់ថ្មី ដើម្បីលើកកម្ពស់គុណភាពឱ្យបានត្រឹមត្រូវ
(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានគូសរំលេចថា អាហារូបត្ថម្ភមានសារៈសំខាន់ ហើយការកង្វះអាហាររូបត្ថម្ភរាប់បញ្ចូលទាំង លើស និងខ្វះ របបអាហារមិនត្រឹមត្រូវ និងខុសកាលវេលា ដែលរាប់បញ្ចូលថាជាកង្វះអាហារូបត្ថម្ភ។ ដូចនេះ ការលើកកម្ពស់អាហារូបត្ថម្ភអ្នកជំងឺ ក្នុងស្តង់ដាមន្ទីរពេទ្យ គឺជាការធានាឱ្យអ្នកជំងឺគ្រប់រូបទទួលបានអាហាររូបត្ថម្ភ ដែលជាផ្នែកមួយនាំឱ្យការព្យាបាលមានប្រសិទ្ធភាពខ្ពស់ និងជាជំហានដ៏សំខាន់នាំឱ្យមានកាត់បន្ថយបញ្ហាសុខភាពប្រជាពលរដ្ឋ។
រដ្ឋបាលខេត្តកណ្ដាល ជូនដំណឹងពីការស្ថាបនាផ្លូវក្រុង បំបែកចេញពីផ្លូវជាតិលេខ២ តភ្ជាប់ទៅផ្លូវព្រលានយន្ដហោះ នៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ
(កណ្ដាល)៖ រដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា រដ្ឋបាលខេត្ត នឹងបើកការដ្ឋានស្ថាបនាផ្លូវក្រុង បំបែកចេញពីផ្លូវជាតិលេខ២ ត្រង់គីឡូ ១៥+៣៧០ តភ្ជាប់ទៅផ្លូវប្រលានយន្តហោះថ្មី ដោយក្រាលកៅស៊ូAC ប្រវែង១,១០០ម៉ែត្រ ទទឹង១២.៥ម៉ែត្រ ស្ថាបនាលូប្រអប់កាត់ទទឹងផ្លូវ ទំហំ២ម៉ែត្រ គុណ២ម៉ែត្រ ប្រវែង២០ម៉ែត្រ ដោយគូសគំនូសចរាចរណ៍ និងបំពាក់បរិក្ខាផ្លូវថ្នល់ ស្ថិតក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ចាប់ពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ខាងមុខនេះតទៅ រហូតដល់គម្រោងត្រូវបានបញ្ចប់។
រដ្ឋបាលខេត្តកណ្ដាល បានជូនដំណឹងដល់ប្រជាពលរដ្ឋដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវនេះ និងសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជ្រាប និងសូមការអធ្យាស្រ័យ ដល់បណ្តាការរំខានដែលបង្កដោយការងារស្ថាបនាផ្លូវ ព្រមទាំងជួយចូលរួម សហការដើម្បីឱ្យគម្រោងខាងលើនេះ អនុវត្តបានលទ្ធផលល្អ សម្រេចតាមផែនការ។
សូមអានសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្ដាល៖


មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មាន ជំរុញដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាប ត្រូវបង្កើនការផលិតព័ត៌មាន ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយ
(សៀមរាប)៖ លោក កៅ អ៉ីមរ៉ន រដ្ឋលេខាធិការក្រសួងព័ត៌មាន បានជំរុញដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាប ត្រូវបង្កើនការចុះយកព័ត៌មាន ផលិតបទយកការណ៍ និងមាតិកាថ្មីៗ ដើម្បីផ្សព្វផ្សាយតាមវិទ្យុ ទូរទស្សន៍ និងគ្រប់បណ្តាញសង្គមផ្លូវការរបស់មន្ទីរ ឱ្យបានទូលំទូលាយ គ្រប់ព្រឹត្តិការណ៍សំខាន់ៗក្នុងខេត្ត, ជាពិសេសត្រូវបន្តរៀបចំសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលតម្រង់ទិសជាប្រចាំ ទាំងលើផ្នែកបច្ចេកទេស និងការផ្សព្វផ្សាយ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដល់អ្នកសារព័ត៌មានក្នុងខេត្ត ដើម្បីធានាបាននូវតម្លៃវិជ្ជាជីវៈច្បាស់លាស់។






















