គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ឯកឧត្តម សល់ មករា អញ្ជើញជាអធិបតី វេទិកាសាធារណៈ ដើម្បីស្តាប់ និងដោះ ស្រាយកង្វល់ជូនប្រជាពលរដ្ឋឃុំ ស្វាយទងខាងជើង និង ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច

ខេត្តកំពត៖ ឯកឧត្តម សល់ មករា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ត្រាច ខេត្តកំពត បានអញ្ជើញជាអធិបតីវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាល ស្ថិតក្នុងឃុំ ស្វាយទងខាងត្បូង កាលពីថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០២៦ និង វេទិកានៅឃុំស្វាយទងខាងត្បូង កាលពីថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២៦។

វេទិកានេះមានការអញ្ជើញចូលរួមពី លោក លោកស្រី តំណាងមន្ទីរជំនាញពាក់ព័ន្ធ មន្ត្រីរាជការនៃរដ្ឋបាលស្រុកកំពង់ត្រាច មន្ត្រីឃុំ ភូមិព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប។

ក្នុងវេទិកានេះ បងប្អូនប្រជាពលរដ្ឋបានលើកឡើងបញ្ហាប្រឈមនានាហើយក្រុមការងារបានខិតខំដោះស្រាយបានជាច្រើនករណី។

វេទិកាសាធារណៈនេះ ត្រូវបានរៀបចំឡើងក្នុងគោល បំណងដើម្បីផ្សារភ្ជាប់ទំនាក់ទំនងផ្ទាល់រវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីស្វែងយល់ពីសុខទុក្ខ ជីវភាពរស់នៅ ព្រមទាំងបើកឱកាសជូនបងប្អូនប្រជាពលរដ្ឋ បានលើកឡើងនូវសំណូមពរ បញ្ហាប្រឈម និងតម្រូវការជាក់ស្តែងនានា ដើម្បីឱ្យក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធធ្វើការពិភាក្សា ឆ្លើយតប និងដោះស្រាយជូនបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕

No comments:

Powered by Blogger.