គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

Results for សន្តិសុខសង្គម

ឯកឧត្តម រស់ សុខា ដឹកនាំប្រតិភូ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឡុង ផល


ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ បានចាត់ ឯកឧត្តម រស់ សុខា អគ្គាធិការរង ដឹកនាំប្រតិភូ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឡុង ផល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង នាំយកបច្ច័យ ចូលរួមរំលែកមរណទុក្ខជូន លោកជំទាវ គីន សំណាង ព្រមទាំងក្រុមគ្រួសារ ដែលមានទុក្ខយ៉ាងក្រៀមក្រំចំពោះការបាត់បង់ ឯកឧត្តម ឡុង ផល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលត្រូវជាស្វាមីរបស់លោកជំទាវ បានទទួលមរណភាពកាលពីថ្ងៃសុក្រ  ទី២៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១៣:២២នាទី ក្នុងជន្មាយុ ៧៦ឆ្នាំ ដោយរោគាពាធ។

ពិធីគោរពវិញ្ញាណក្ខន្ធនេះ ធ្វើឡើងនៅរសៀលថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គាធិការរង ព្រមទាំងមន្រ្តីរាជការនៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃជាច្រើនរូប ដែលប្រារព្ធនៅគេហដ្ឋាននៃសព ស្ថិតក្នុងបុរីហាយធិច សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕

វិវាទដីធ្លីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក)


ភ្នំពេញ៖ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក ឯម សុភ័ក្រ្ត និង លោក អេង ទ្រី បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនូវវិវាទដីធ្លី ជូនប្រជាពលរដ្ឋរស់នៅខេត្តកណ្ដាល។ 

ករណីវិវាទនេះ ត្រូវបានភាគីម្ខាងដាក់ពាក្យមក អ.ដ.ក. នៅអំឡុងខែកញ្ញា ឆ្នាំ២០២៥ ដើម្បីស្នើសុំសម្រុះសម្រួលដោះស្រាយបញ្ចប់វិវាទដោយសន្តិវិធី។ 

អ.ដ.ក. បានពិនិត្យ សិក្សាស្រាវជ្រាវដោយយកចិត្តទុកដាក់ និងដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី និងដោយឆាប់រហ័ស។

គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលតាមច្បាប់ កំណត់ហេតុនេះមានតម្លៃអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ។





សូមប្រុងប្រយ័ត្ន! គ្រោះថ្នាក់ចរាចរណ៍ បានផ្តាច់ជីវិតមនុស្ស១៩នាក់ និងរបួសជិត៥០នាក់! ក្រោយភ្ជុំបិណ្ឌដល់ថ្ងៃនេះ

September 30, 2025

ក្រោយបញ្ចប់ពីធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ក្នុងរយៈពេលត្រឹមតែ៦ថ្ងៃ គិតចាប់ពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស បានបន្តកើតឡើងចំនួន៣១ករណី បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ១៩នាក់ និងរងរបួសធ្ងន់ស្រាលចំនួន៤៤នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ 

បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនោះ រួមមាន នៅថ្ងៃទី២៤ មាន៨ករណី ស្លាប់៤នាក់ របួស៦នាក់ ថ្ងៃ២៥ មាន៦ករណី ស្លាប់៥នាក់ របួស៧នាក់ ថ្ងៃទី២៦ មាន១ករណី ស្លាប់១នាក់ របួស២នាក់ ថ្ងៃទី២៧ មាន៥ករណី ស្លាប់២នាក់ របួស១៣នាក់ ថ្ងៃទី២៨ មាន៤ករណី ស្លាប់២នាក់ របួស៥នាក់ និងថ្ងៃទី២៩ មាន៧ករណី ស្លាប់៥នាក់ របួស១១នាក់។ 

លោកបានលម្អិតបន្ថែមថា គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងក្នុងរយៈពេល៦ថ្ងៃ ក្រោយបញ្ចប់ពីធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរកន្លងមកនេះ មាននៅ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ ព្រះសីហនុ កែប កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ កំពង់ចាម ត្បូងឃ្មុំ និងខេត្តស្វាយរៀង។

សូមបញ្ជាក់ថា ក្នុងឱកាសនៃពីធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរកន្លងទៅថ្មីៗនេះ មានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសបានកើតឡើងចំនួន១០៣ករណី បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន៦៨នាក់ និងរងរបួសធ្ងន់ស្រាល១៣៦នាក់។ ចំនួននេះគិតចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥៕

ដោយលោក សេង បូលីន

រដ្ឋមន្រ្តីសុខាភិបាល ណែនាំជាថ្មីដល់មន្ទីរពេទ្យជាតិ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត ត្រូវពង្រឹងគុណភាព ប្រសិទ្ធភាព ការថែទាំសុខភាពជូនប្រជាជន ជាពិសេសតាមបណ្តាខេត្តជាប់ព្រំដែន

(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងណែនាំជាថ្មីដល់មន្ដ្រីបុគ្គលិកសុខាភិបាល ពិសេសមន្ទីរពេទ្យជាតិ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត ត្រូវពង្រឹងគុណភាព ប្រសិទ្ធភាព ការថែទាំសុខភាពជូនប្រជាជន ជាពិសេសតាមបណ្តាខេត្តជាប់ព្រំដែន។

អ្នកនាំពាក្យសម្តេចតេជោ ព្រមានអ្នកនាំពាក្យក្រសួងការបរទេសថៃ ឱ្យចេះប្រយ័ត្នសម្តី

(ភ្នំពេញ)៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ បានចេញមកព្រមានទាំងយប់ឱ្យលោក Nikorndej Balankura អ្នកនាំពាក្យក្រសួងការទេសថៃ ចេះប្រយ័ត្នប្រយែង ក្នុងការនិយាយស្តី ជាពិសេសការប្រើពាក្យ «អ្នកជិតខាងល្អ» ខណៈដែលប្រទេសលោកឯងបិទព្រំដែនដោយឯកតោភាគី។

ការព្រមានរបស់អ្នកនាំពាក្យសម្តេចតេជោ បានធ្វើបន្ទាប់ពី លោក Nikorndej Balankura អ្នកនាំពាក្យក្រសួងការទេសថៃ បានប្រតិកម្មទៅនឹង ការព្រមានជំរុញឱ្យបិទមិនឱ្យមានការនាំចូលបន្លែ ផ្លែឈើ ពីថៃចូលមកមកម្ពុជា តាមច្រកទាំងអស់ បើថៃមិនបើកច្រកជាប្រក្រតីឡើងវិញ។ អ្នកនាំពាក្យក្រសួងការទេសថៃ បានលើកឡើងថា «អ្នកជិតខាងល្អ មិនគួរធ្វើអីចឹង»។

ឆ្លើយតបចំពោះការលើកឡើងរបស់ភាគីថៃ, លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ បានលើកឡើងដូច្នេះថា «ពិតជាមិនចេះខ្មាសមែន! នៅពេលសម្តេចតេជោ ព្រមានបិទការនាំចូលបន្លែ ផ្លែឈើ លោក Nikorndej Balankura អ្នកនាំពាក្យក្រសួងការទេសថៃ ចេះនិយាយថា អ្នកជិតខាងល្អ មិនគួរធ្វើអ៊ីចឹង ចុះត្រង់ប្រទេសលោកឯងបិទព្រំដែនដោយឯកតោភាគី តើនេះជាចរិតអ្នកជិតខាងល្អមែនទេ? ចេះបើកមាត់ទៅរួច? បិទព្រំដែនខ្លួនឯង ហើយចង់ឲ្យគេចរចា ខ្លាចអន់ ហើយចង់លេងការទូតខ្សែរលើគេទៀត»។

លោក ជា ធីរិទ្ធ បានបញ្ជាក់ជំហររបស់សម្តេចតេជោ ប្រធានបក្សកាន់អំណាច ជាថ្មីថា «បិទខ្លួនឯង ត្រូវបើកខ្លួនឯង។ ថ្ងៃមុនព្រមានផ្តាច់ភ្លើង ខុសម្តងហើយ នៅមិនចេះប្រយ័ត្នសម្តី!»៕

អគាររដ្ឋបាល នៃទីស្តីការក្រសួងសុខាភិបាល កម្ពស់ ១១ជាន់ បានបើកការដ្ឋាន បុកគ្រឹះសាងសង់ហើយ និងលេចរូបរាងឆាប់ៗនេះ

  អគាររដ្ឋបាល នៃទីស្តីការក្រសួងសុខាភិបាល កម្ពស់ ១១ជាន់ បានបើកការដ្ឋាន បុកគ្រឹះសាងសង់ហើយ និងលេចរូបរាងឆាប់ៗនេះ

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជាអណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្រសួងសុខាភិបាល ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥នេះ បានបា្ររព្ធពិធីក្រុងពាលី បញ្ចុះបឋមសិលាបើកការដ្ឋាន បុកគ្រឹះសាងសង់អគាររដ្ឋបាល នៃទីស្តីការក្រសួងសុខាភិបាល។

អភិបាលខេត្តកណ្ដាលលើកទឹកចិត្តដល់បងប្អូនប្រកបរបររត់ម៉ូតូឌុប និងម៉ូតូកង់បី រួមគ្នាផ្ដល់ព័ត៌មកកាន់សមត្ថកិច្ចចំពោះរាល់បទល្មើសគ្រប់ទម្រង់

(កណ្ដាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានថ្លែងលើកទឹកចិត្តដល់បងប្អូនអ្នកប្រកបមុខរបរ ម៉ូតូឌុប និងម៉ូតូកង់បីគ្រប់ប្រភេទ ចូលរួមក្នុងការផ្តល់នូវព័ត៌មានពិសេស និងត្រូវធ្វើជាបណ្ដាញដ៏ល្អ ក្នុងការក្ដាប់មុខសញ្ញាចោរកម្ម គ្រឿងញៀន បទល្មើស និងហេតុការណ៍ផ្សេងៗ ដោយលួចរាយការណ៍មកកាន់អាជ្ញាធរមានសមត្ថកិច្ចជាបន្ទាន់ ដើម្បីចាត់វិធានការណ៍ឲ្យទាន់ពេលវេលា ខណៈដែលអាជ្ញាធរមានសមត្ថកិច្ចនឹងរក្សាការសម្ងាត់ជូនដើម្បីធានាសុវត្ថិភាព។

ក្រសួងសាធារណការ អំពាវនាវឱ្យបង្កើនការប្រុងប្រយ័ត្ន រាល់ការធ្វើនាវាចរណ៍នៅតំបន់ការដ្ឋានសាងសង់ស្ពាន ចាក់អង្រែក្រោម-ព្រែកប្រា


(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេក្តីជូនដំណឹងដល់ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់ មេត្តាយកចិត្តទុកដាក់ក្នុងការបើកបរនាវា ដោយមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលឆ្លងកាត់គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដែលមានទីតាំងភូមិសាស្ត្រខាងលិច ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងខាងកើតនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

កម្លាំងនគរបាលស្រុកព្រៃកប្បាស ចុះបង្ក្រាបនិងឃាត់ខ្លួនបានជនសង្ស័យ២នាក់ ករណី ជួញដូរនិងប្រើប្រាស់គ្រឿងញៀន

តាកែវ៖ នៅថ្ងៃទី១៩ ខែមិថុនា​ ឆ្នាំ២០២៤ ដោយមានការចង្អុលបង្ហាញពីសំណាក់ ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីសំណាក់ ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ 

លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានដឹកនាំបញ្ជាកម្លាំងជំនាញអធិការរដ្ឋាន​ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបានកាម និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃល្វា បានចុះបង្ក្រាបករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន មួយករណី ០២ទីតាំង៖​ 

ទីតាំងទី០១: នៅចំណុច លើផ្លូវលំស្ថិតនៅក្នុងភូមិដូងខ្ពស់ ឃុំបានកាម  ស្រុកព្រៃកប្បាស ខេត្តតាកែវ  ឃាត់ខ្លួនបានមុខសញ្ញា០១នាក់​ ១-ឈ្មោះ ពិន សម្បត្តិ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិដូងខ្ពស់ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ​ (ជួញដូរនិងប្រើប្រាស់)​ ដោយដកហូតវត្ថុតាងរួមមាន​: ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសាធាតុញៀន០១កញ្ចប​ម៉ូតូ០១គ្រឿង​ ម៉ាកវេវ​ ពណ៌ខ្មៅ​ ផ្លាកលេខ ភ្នំពេញ 1II-8341​ ទូរស័ព្ទ០១គ្រឿង​ ម៉ាកvivo​ ពណ៏ខៀវ​។

ទីតាំងទី០២: នៅក្នុងភូមិអង្គក្រសាំង ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ​ ឃាត់ខ្លួនបានមុខសញ្ញា០១នាក់​ ១.ឈ្នោះ​ ហ៊ីង វាស្នា ភេទប្រុស អាយុ៤៥ឆ្នាំនៅភូមិអង្គក្រសាំង ឃុំព្រៃល្វា ស្រុកព្រៃកប្បាស​ ខេត្តតាកែវ(ជួញដូរ)​ ដោយដកហូតវត្ថុតាងរួមមាន:​ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០២កញ្ចប់​ ម៉ូតូ០១គ្រឿង​ ម៉ាកសង់C125​ ពណ៍ខ្មៅ​ សេរី២០១០ ពាក់ផ្លាកលេខ កណ្តាល 1C-1761​ ទូរស័ព្ទ០១គ្រឿង​ ម៉ាកViVo​ ពណ៏ខៀវ។ 

បន្ទាប់មកកម្លាំងយើងបាននាំខ្លួនជនសង្ស័យខាងលើរួមទាំងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាសដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី។

ក្នុងនាម អធិការ នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមសហការផ្តល់ព័ត៌មាន រាល់បទល្មើសដែលកើតឡើង ដើម្បីសមត្ថកិច្ចមានចំណាត់ការទាន់ពេលវេលា​ ហេីយរាល់ការផ្តល់ព័ត៍មានគឺជាការសម្ងាត់ សូមរាយការណ៍មកទូរស័ព្ទលេខ  097 7780068  សូម









អរគុណ!

ជនសង្ស័យចំនួន០៣នាក់ គឺជនដៃដល់ ឧកញ៉ា ស្រី ស៉ីណា និង២នាក់ទៀតជាអ្នកឌុប ត្រូវបាន នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កសាងសំណុំរឿងបញ្ជូនទៅតុលាការហើយ

ភ្នំពេញ៖ មានហេតុការណ៍ផ្ទុះអាវុធមួយបានកើតឡើង នៅវេលាម៉ោង១៥៖៣០នាទី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ និង២នាក់ទៀតរងរបួស ត្រង់ចំណុចបុរីប៉េងហួតបឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បង្កដោយជនដៃដល់ម្នាក់ឈ្មោះ ស្រី ស៉ីណា និងមានគោរមងារជាឧកញ៉ា។

ក្រោយហេតុការណ៍នេះបានកើតឡើង ដោយអនុវត្តតាមបទបញ្ជាពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង និងលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាន ដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល។

រហូតដល់ម៉ោង១៧៖៣ឥនាទីថ្ងៃដដែល នៅចំណុចផ្លូវជាតិ៥១ ភូមិអន្ទង់ក្រវែន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល កម្លាំងជំនាញនាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកណ្តាល ធ្វេីការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យឈ្មោះ ស្រី សុីណា ភេទប្រុស អាយុ៥០ឆ្នាំ អាសយដ្ឋានផ្ទះលេខ៤៤ ផ្លូវលេខ៣៩០ ភូមិ១ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដើម្បីយកមកធ្វេីការសាកសួរ និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី។

បន្ទាប់ពីនេះ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានប្រគល់ជនសង្ស័យចំនួន២នាក់ មកនាយកដ្ឋានដើម្បីចាត់ការបន្តតាមនីតិវិធី ដែលក្នុងនោះម្នាក់ជាអ្នកដឹកជនសង្ស័យទៅធ្វើសកម្មភាព និងម្នាក់ទៀត ដឹកជនសង្ស័យក្រោយធ្វើសកម្មភាពឡើងជិះរថយន្ដ រួមមាន៖ ឈ្មោះ សាន សុខចំរើន ភេទប្រុស អាយុ២៦ឆ្នាំ និងឈ្មោះ ទិន ទូច ភេទប្រុស អាយុ២៦ឆ្នាំ។

សម្ភារដកហូត​រួមមាន​ អាវុធខ្លីម៉ាក​ STOEGER COUGAR 8000​ លេខT942907-A008684 គ្រាប់ចំនួ​ន១៨គ្រាប់​ បង់ចំនួន០២ (សម្រាប់ធ្វើសកម្មភាព), រថយន្ត១គ្រឿង​ម៉ាក​SSANG YONG REXTON ពណ៌ខ្មៅ​ ពាក់ផ្លាកលេខភ្នំពេញ​ 2BL-9923, ទូរស័ព្ទ​ចំនួន៤គ្រឿង, រថយន្ត១គ្រឿង​ ម៉ាកTOYOTA RAIZE ពណ៌ខៀវ​ ពាក់ផ្លាកលេខ2BQ-3654 និងម៉ូតូ១គ្រឿង​ ម៉ាកHONDA ZOOMER X ពណ៌ក្រហម​លាយខ្មៅ​ ពាក់ផ្លាកលេខភ្នំពេញ​1GX-9541។

ដោយឡែក ជនរងគ្រោះក្នុងហេតុការណ៍នេះ មានចំនួន៤នាក់៖

*ទី១៖ ឈ្មោះ​ ឡុង​ លីសុង​ ភេទប្រុស​ អាយុ២៧ឆ្នាំ​ ជនជាតិខ្មែរ​ (ស្លាប់)

*ទី២៖ ឈ្មោះ​ ឃីន​ កញ្ចនា​ ភេទស្រី​ អាយុ២៧ឆ្នាំ​ ជនជាតិខ្មែរ​ (ស្លាប់)

*ទី៣៖ ឈ្មោះ​ សុខុម​ រ៉ាចាណៈ​ ភេទប្រុស​ អាយុ​២០ឆ្នាំ​ ជនជាតិ​ខ្មែរ​ (រងរបួស)

*ទី៤៖ ឈ្មោះ​ ហុង​ រិទ្ធារ័ក្ស​ ភេទប្រុស​ អាយុ២៤ឆ្នាំ​ ជនជាតិខ្មែរ​ (រងរបួស)។

ក្រោយបញ្ចប់ការសួរនាំ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ៣នាក់ ដោយម្នាក់ជាជនដៃដល់ឧកញ៉ា ស្រី ស៉ីណា និង២នាក់ទៀតជាអ្នកឌុបដើម្បីទៅធ្វើសកម្មភាព និងក្រោយធ្វើសកម្មភាព បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕











ថ្មដែលចាក់ចូលក្នុងទន្លេដើម្បី ចាក់ខ្សាច់លុបយកទន្លេធ្វើជាកម្មសិទ្ធិ ត្រូវបានកាយចេញវិញហើយ តែមិនទាន់ដឹងវាសនាបុគ្គលចង់រំលោភយកទន្លេ រួចពីសំណាញ់ច្បាប់ឬទេ

ខេត្តកំពង់ចាម៖  ក្រោយពីអ្នកសារព័ត៌មានចុះផ្សាយ និង ការបញ្ចេញមតិរិះគន់បុគ្គលដែលបានចាក់ថ្មចូលក្នុងទន្លេបម្រុងចាក់ខ្សាច់យកធ្វើជាកម្មសិទ្ធិ ទើបក្រសួងធនធានទឹក និងឧតុនិយម និង រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីប្រកាសព័ត៌មានផ្សេងៗគ្នា ស្ដីពី ការទប់ស្កាត់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេនេះ  ក្នុងនោះរដ្ឋបាលខេត្តកំពង់ចាម តម្រូវអោយម្ចាស់ដីបញ្ឈប់សកម្មភាព និង ត្រូវកាយថ្មទាំងអស់ចេញវិញ រួចត្រូវរាយការណ៍ជូនរដ្ឋបាលខេត្ត ទើបថ្មីៗនេះ អភិបាលខេត្តកំពង់ចាម បានបង្ហោះវីដេអូសកម្មភាពកាយយកថ្មចេញពីទន្លេ ក្នុង ភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ថា សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេដើម្បីចាក់ខ្សាច់លុបនេះ នឹងបង្កឧបសគ្គ ឬធ្វើឱ្យមានការរាំងស្ទះដល់លំហូរទឹកធម្មជាតិនៃទន្លេ ហើយជាបទល្មើសដែលមានបញ្ញត្តនៅក្នុងមាត្រា៣៦ នៃច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ចែងថា៖

"ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលាន(៥.០០០.០០០)រៀល ដល់ ដប់លាន (១០.០០០.០០០)រៀល និង/ឬដាក់ពន្ធនាគារពីមួយ(១)ឆ្នាំ ដល់ប្រាំ(៥)ឆ្នាំ ចំពោះបុគ្គលដែលបង្កឧបសគ្គ ឬធ្វើឱ្យរាំងស្ទះដល់លំហូរទឹកធម្មជាតិនៃទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ ដោយគ្មានការអនុញ្ញាត។ គ្រប់ករណីមិនរាងចាល ត្រូវផ្តន្ទាទោសទ្វេមួយជាពីរ"។

ក្រសួងធនធានទឹក និងឧតុនិយម សូមថ្លែងអំណរគុណដល់សាធារណជន អ្នកសារព័ត៌មាន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសរដ្ឋបាលខេត្តកំពង់ចាមដែលបានចាត់វិធានការបន្ទាន់ក្នុងការទប់ស្កាត់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ ស្ថិតនៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលបានចូលរួមថែរក្សាការពារធនធានទឹក ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ ក្នុងន័យនេះ ក្រសួងនឹងបន្តតាមដានវិធានការកំណត់ដែលដាក់ចេញដោយរដ្ឋបាលខេត្តចំពោះភាគីម្ចាស់ដី។

ថ្មីពិត រង់ចាំការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធ 012 25 38 87






រដ្ឋបាលសង្កាត់ព្រែកលួង ចេញលិខិតបំភ្លឺពីប្រវត្តិដីស្ពានថ្មចុងព្រែក ជូនអភិបាលក្រុងអរិយក្សត្រ បន្ទាប់អ្នកសារព័ត៌មានផ្សាយថា ដីចំណុចនេះត្រូវបានឈ្មួញចាក់ដីលុបយកធ្វើជាកម្មសិទ្ធិ

ខេត្តកណ្តាល៖ បន្ទាប់ពី គេហទំព័រព័ត៌មាន ថ្មីពិត បានផ្សាយអត្ថបទព័ត៌មានដែលមានចំណងជើងថា «ដីព្រែករបស់រដ្ឋមួយកន្លែងនៅ សង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ ត្រូវបានឈ្មួញចាក់ដីលុបយកធ្វើជាកម្មសិទ្ធិ» នៅពេលថ្មីៗនេះ លោក ចាត់ តារា អភិបាលក្រុងអរិយក្សត្រ បានផ្តល់ របាយការណ៍បំភ្លឺរបស់ លោក គន្ធ សុធឿន ចៅសង្កាត់ព្រែកលួង ជូន ថ្មីពិត ដែលមានខ្លឹមសារដើមទាំងស្រុងថា៖







Powered by Blogger.