គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ឯកឧត្តម រស់ សុខា ដឹកនាំប្រតិភូ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឡុង ផល


ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ បានចាត់ ឯកឧត្តម រស់ សុខា អគ្គាធិការរង ដឹកនាំប្រតិភូ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឡុង ផល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង នាំយកបច្ច័យ ចូលរួមរំលែកមរណទុក្ខជូន លោកជំទាវ គីន សំណាង ព្រមទាំងក្រុមគ្រួសារ ដែលមានទុក្ខយ៉ាងក្រៀមក្រំចំពោះការបាត់បង់ ឯកឧត្តម ឡុង ផល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលត្រូវជាស្វាមីរបស់លោកជំទាវ បានទទួលមរណភាពកាលពីថ្ងៃសុក្រ  ទី២៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១៣:២២នាទី ក្នុងជន្មាយុ ៧៦ឆ្នាំ ដោយរោគាពាធ។

ពិធីគោរពវិញ្ញាណក្ខន្ធនេះ ធ្វើឡើងនៅរសៀលថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គាធិការរង ព្រមទាំងមន្រ្តីរាជការនៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃជាច្រើនរូប ដែលប្រារព្ធនៅគេហដ្ឋាននៃសព ស្ថិតក្នុងបុរីហាយធិច សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕

No comments:

Powered by Blogger.