ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ណែនាំ និងក្រើនរំលឹកដល់មន្រ្តីគណបក្សក្នុងខេត្តតាកែវ បន្តពង្រឹងការផ្តល់សេវា និង ជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួន និង បង្កើនភាពស្និទ្ធស្នាលជាមួយពលរដ្ឋ
តាកែវ៖ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ បានថ្លែងដូចខាងលើ ក្នុងឱកាសដែល ឯកឧត្តមបានអញ្ជើញដឹកនាំកិច្ចប្រជុំជីវភាពបក្សប្រចាំខែសីហា និងលើកដៅអនុវត្តការងារបន្តខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំគណបក្សខេត្តតាកែវ នារសៀលថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិក ក្រុមការងារគណបក្សចុះមូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ទាំង ១០០ នៃខេត្តតាកែវ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត បានធ្វើការណែនាំដល់ក្រុមការងារក្រុង ស្រុក ទាំង ១០ និងសមាជិក សមាជិកា នៃអង្គពិធីទាំងអស់ត្រូវខិតខំអនុវត្តឱ្យបានពេញលេញចំពោះផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ដែលបានដាក់ចេញដោយគណបក្សប្រជាជនកម្ពុជា។
បន្ថែមលើនេះ ខ្ញុំក៏បានណែនាំដល់សមាជិក សមាជិកាគណបក្សឃុំសង្កាត់ ត្រូវបន្តពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ គ្រប់គ្រងបញ្ជីសមាជិកគណបក្សឱ្យបានគ្រប់ជ្រុងជ្រោយ បន្តជំរុញការចុះឈ្មោះបោះឆ្នោតឱ្យបានទាន់ពេលវេលា និងខិតខំកៀរគរសម្លេងគាំទ្រគណបក្សឱ្យបានផុសផុល ដើម្បីសម្រេចបានគោលដៅសម្រាប់ការបោះឆ្នោតនៅពេលខាងមុខ។ លើសពីនេះ ក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ត្រូវវបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះការសម្រាលទុក្ខលំបាកនានារបស់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកនានា។
មុននឹងបញ្ចប់ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ក៏បានអំពាវនាវដល់ក្រុមការងារនិងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តផ្សព្វផ្សាយអំពីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោចំនួន ៦០០កន្លែង និងថវិកាសិក្សាឥតការប្រាក់សម្រាប់សិក្សាលើមុខជំនាញបច្ចេកវិទ្យាឌីជីថល ក៏ដូចជាជំនាញផ្សេងៗទៀត ដល់ក្មួយៗដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលថ្មីៗ៕

No comments: