គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

លោកបណ្ឌិត ថោង ខុន៖ អត្តពលិកជិត ៣ពាន់នាក់មកពី ៣៧ប្រទេស ចូលរួមរត់លើកកម្ពស់ការយល់ដឹង និងទប់ស្កាត់ជំងឺមហារីកសុដន់នៅកម្ពុជា



(ភ្នំពេញ)៖ អត្តពលិកជាតិ-អន្ដរជាតិជិត ៣ពាន់នាក់ មកពី ៣៧ប្រទេស នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នេះបានចូលរួមព្រឹត្តិការណ៍រត់កម្សាន្ដ AIA Pink Run លើកទី៤ នៅមុខសួនច្បារវត្តបទុមវតី ដើម្បីជំរុញយុទ្ធនាការ “ប្រជាជនម្នាក់លេងកីឡាមួយប្រភេទប្រចាំជីវិត” ក៏ដូចជាលើកកម្ពស់ការយល់ដឹង និងទប់ស្កាត់ជំងឺមហារីកសុដន់នៅកម្ពុជា។

លោកបណ្ឌិតទេសរដ្ឋមន្រ្តី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានថ្លែងមុនបាញ់កាំភ្លើងបញ្ជាចេញដំណើរថា សម្រាប់ព្រឹត្តិការណ៍រត់កម្សាន្នខាងលើ ទទួលបានអ្នកចូលរួមសរុបចំនួន ២,៩៤០នាក់ រួមមានអត្តពលិកខ្មែរចំនួន ២,៥៣៥នាក់ និងអន្តរជាតិ ចំនួន ៤០៥នាក់ មកពី ៣៦ប្រទេស ហើយប្រទេសចូលរួមច្រើនជាងគេ គឺមានហ្វីលីពីន, សហរដ្ឋអាមេរិក, ព្រីតថេន, ជប៉ុន និងអូស្ត្រាលី។

ឆ្លៀតឱកាសនោះដែរ លោកទេសរដ្ឋមន្ដ្រី បានវាយតម្លៃខ្ពស់ ចំោះកិច្ចសហការពីសាលារាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធ រួមទាំងវិស័យឯកជន ដែលបានសហការ និងរួមគ្នារៀបចំព្រឹត្តិការណ៍រត់កម្សាន្ដប្រចាំឆ្នាំនេះឡើង ប្រកបដោយភាពរលូន សំដៅរួមចំណែកគាំទ្រដល់យុទ្ធនាការជាតិ «ប្រជាជនម្នាក់លេងកីឡាមួយប្រភេទប្រចាំជីវិត» ដើម្បីបង្កើនសុខុមាលភាព និងទម្លាប់រស់នៅប្រកបដោយសុខភាពល្អ តាមរយៈការធ្វើលំហាត់ប្រាណជាប្រចាំ។

អ្វីពិសេស គឺការផ្សារភ្ជាប់ចលនាដើម្បីសុខភាព ក្នុងការបំផុសស្មារតីដល់សាធារណជន ជាពិសេសស្ត្រីឲ្យងាកមកចាប់អារម្មណ៍ ពិភាក្សា និងយល់ដឹងពីសារៈសំខាន់នៃការពិនិត្យ និងទប់ស្កាត់ជំងឺមហារីកសុដន់ឲ្យបានទាន់ពេលវេលា ដែលជាការរួមចំណែកផ្សព្វផ្សាយ និងអប់រំជាសាធារណៈអំពីការបង្ការ និងការយល់ដឹងអំពីជំងឺមហារីកសុដន់ចំពោះស្ដ្រី ព្រមទាំងការចូលរួមក្នុងការងារមនុស្សធម៌ផងដែរ។ ចំពោះវិញ្ញាសារត់ រួមមានរត់ចម្ងាយ ១០គីឡូម៉ែត្រ, ៥គីឡូម៉ែត្រ និង ២.៥គីឡូម៉ែត្រ៕https://m.freshnews.com.kh/freshnewsplus/445441-2026-10-25-08-28-04-111

No comments:

Powered by Blogger.