គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

អភិបាលខេត្តស្វាយរៀង​ និងឯកឧត្តម​ ប៊ុន​ សាវ៉ាន់ បានអញ្ជេីញជួបប្រជុំជាមួយក្រុមការងារគណៈប្រតិភូគណៈកម្មការទី២ ព្រឹទ្ធសភា

នៅថ្ងៃទី៨​ ខែកញ្ញា​ ឆ្នាំ២០២៦នេះ​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង​ និងឯកឧត្តម​ ប៊ុន​ សាវ៉ាន់​ សមាជិកក្រុមប្រឹក្សាខេត្តតំណាងឯកឧត្តម​ ម៉ែន​ វិបុល​ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជេីញជួបប្រជុំជាមួយក្រុមការងារគណៈប្រតិភូគណៈកម្មការទី២ ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម យស ផានីត្តា​ ប្រធានគណៈកម្មការ ដើម្បីស្វែងយល់អំពីទិដ្ឋភាព សេដ្ឋកិច្ច និងកិច្ចការក្នុងវិស័យជាសម្ថកិច្ចរបស់គណៈកម្មការ។

កិច្ចប្រជុំនេះ​ មានការអញ្ជេីញចូល​រួមពីឯកឧត្តម​ លោកជំទាវ​ ប្រតិភូគណៈកម្មការទី២ ព្រឹទ្ធសភា​ លោកអភិបាលរងខេត្ត​ លោកនាយករងរដ្ឋបាលសាលាខេត្ត​ លោក​ លោកស្រីប្រធានមន្ទីរ/អង្គភាពពាក់ព័ន្ធក្នុងគណៈកម្មការ​ លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត​ លោកស្រីនាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត លោកស្រីប្រធានអង្គភាពច្រកចេញចូលតែមួយសាលាខេត្ត​ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

 
  
 
 
 
 
 
  

No comments:

Powered by Blogger.