គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងប៉ោយប៉ែត ចុះត្រួតពិនិត្យរដ្ឋបាលនៅក្រុងប៉ោយប៉ែត​ រកឃេីញជនបរទេសមួយចំនួន

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងប៉ោយប៉ែត បានបើកប្រតិបត្តិការចុះអនុវត្តការងាររដ្ឋបាលយ៉ាងសកម្មនៅតាមបណ្តាសង្កាត់នានា ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំពីលោក លៀម សុដា អភិបាលរង នៃគណៈអភិបាលខេត្ត​ និងមានការដឹកនាំផ្ទាល់ពីលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងប៉ោយប៉ែត ព្រមទាំងមានការចូលរួមសហការពីសមត្ថកិច្ចពាក់ព័ន្ធជាច្រើនទៀត។

ការងារចុះរដ្ឋបាលជាប្រចាំនេះ​ បានធ្វេីឡេីងក្រោមការបញ្ជាផ្ទាល់ពីលោក​ អ៊ុំ​ រាត្រី​ អភិបាលខេត្ត​ និងក្រោមការសម្របសម្រួលពីលោក​ កេីត​ វណ្ណារ៉េត​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។

ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យចំនួន ០៥ទីតាំង គណៈបញ្ជាការបានរកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៤៩នាក់ ក្នុងនោះមានស្រី ១៩នាក់។

ជនបរទេសទាំងនោះរួមមានជនជាតិថៃ ០១នាក់ (ស្រី ០១នាក់) និងជនជាតិឥណ្ឌូនេស៊ី ៤៨នាក់ (ស្រី ១៨នាក់)។ ក្នុងចំណោមជនបរទេសទាំង ៤៩នាក់ មាន ១២នាក់មានឯកសារស្នាក់នៅត្រឹមត្រូវ រីឯ ៣៧នាក់ទៀតពុំមានឯកសារត្រឹមត្រូវតាមច្បាប់នោះទេ។

ការចុះអនុវត្តការងាររដ្ឋបាលនេះ គឺដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍ ធានាបាននូវសុវត្ថិភាព និងភាពសុខដុមរមនាក្នុងមូលដ្ឋាន។

No comments:

Powered by Blogger.