អង្គការមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម បើកិច្ចប្រជុំវិសាមញ្ញប្រកាសសមាសភាពថ្នាក់ដឹកនាំថ្មី និង ផ្សព្វផ្សាយសកម្មភាពការងារ
ភ្នំពេញ ៖ អង្គការមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម បានបើកកិច្ចប្រជុំវិសាមញ្ញ កែសម្រួលរចនាសម្ព័ន្ធ ប្រកាសសមាសភាពក្រុមការងារថ្មីចំនួន៩រូបតាមផ្នែកនីមួយៗ និង ផ្សព្វផ្សាយសកម្មភាព ក្រោមអធិបតីភាព ឯកឧត្តម សាន សាង ប្រធានកិត្តិយសអង្គការ និងជាទីប្រឹក្សា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង លោក សឺន យឿង ប្រធានលេខាធិការដ្ឋាន នៃអង្គការសមាគមខ្មែរកម្ពុជាក្រោម និង ថ្នាក់ដឹកនាំអង្គការគ្រប់ផ្នែក នារសៀលថ្ងែទី១៧ ខែកក្កដា ឆ្នាំ២០២៦។
លោក សឺន ជុំសុធន ប្រធានអង្គការមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម បានមានមតិស្វាគមន៍ និងជម្រាបអំពីបេសកកម្មការងារ ព្រមទាំងបានប្រកាសសមាសភាពក្រុមការងារថ្មីរបស់អង្គការគឺ៖ ឯកឧត្តម ថាំង ប៊ុនសុង ទីប្រឹក្សារាជរដ្ឋាភិបាល និងជាទីប្រឹក្សាជាន់ខ្ពស់របស់អង្កការ លោកមេធាវី អ៊ុម វ៉ារី ជាប្រធានក្រុមមេធាវី និងជាទីប្រឹក្សាជាន់ខ្ពស់ប្រចាំអង្គការ រួមទាំងក្រុមការងារសំខាន់មួយចំនួនទៀត។
លោកប្រធាន សឺន ជុំសុធន បានរាយការណ៍សង្ខេបពីលទ្ធផលការងាររបស់អង្គការរួមមាន៖
១.សកម្មភាពមនុស្សធម៌៖
-ការចុះសួរសុខទុក្ខ និងនាំយកអំណោយជាថវិកា និង ស្បៀងអាហារ ចំនួនបីលើកជូនដល់វីរកងទ័ពនៅជួរមុខ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
-ការផ្តល់អំណោយជូនគ្រួសារខ្មែរដើមកំណើតខ្មែរកម្ពុជាក្រោមដែលមានជីវភាពខ្វះខាតមួយចំនួន រស់នៅតាមបណ្តាខេត្ត និងនៅក្នុងរាជធានីភ្នំពេញ។
២.ការងារជួយសម្របសម្រួលជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីជួយបន្តសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងប័ណ្ណបសស ជូនដល់បងប្អូនខ្មែរដើមកំណើតខ្មែរក្រោម ដែលបានមករស់នៅកម្ពុជាចំនួន១៥គ្រួសារ ។
លោកប្រធាន សឺន ជុំសុធន បានបន្តថា អង្គការមិនទាន់មានម្ចាស់ជំនួយទេ រាល់សកម្មភាពទាំងអស់កឺបានមកពីការចូលរួមបដិភាគរបស់ថ្នាក់ដឹកនាំ និងក្រុមការងាររបស់អង្គការ ហើយអង្គការមានផែនការសកម្មភាពអនុវត្តបន្តទៅមុខជាច្រើនទៀត។
ឯកឧត្តម សាន សាង ប្រធានកិត្តិយសនៃអង្គការមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម បានផ្តល់កិត្តិយសអញ្ជើញសំណេះសំណាល ស្វាគមន៍ចំពោះថ្នាក់ដឹកនាំ និងក្រុមការងារថ្មីនៃអង្គការ ថែមទាំងបានផ្តល់អនុសាសន៍ដ៏មានសារៈសំខាន់។
ឯកឧត្តម សាន សាង បានអរគុណនិងសាទរចំពោះសកម្មភាពរបស់អង្គការដែល លោក សឺន ជុំសុធន បានរាយការណ៍សង្ខេប ហើយឯកឧត្តមបានចែករំលែកបទពិសោធន៍ដល់ថ្នាក់ដឹកនាំ និងក្រុមការងារថា៖ ត្រូវធ្វើការងារ និងសកម្មភាពដោយការប្រុងប្រយ័ត្ន និងកុំអោយមានកំហុសឆ្គងផ្ទុយនឹងច្បាប់ឱ្យសោះ។ ក្រុមការងារត្រូវរួបរួមគ្នា កុំបែកបាក់សាមគ្គីគ្នា ហើយធ្វើអ្វីក៏ដោយត្រូវពិភាគ្សាគ្នាក្រុមតែមួយ។
ឯកឧត្តម សាន សាង បានមានប្រសាសន៍បន្ថែមថា អង្គការសមាគមខ្មែរកម្ពុជាក្រោមទាំងអស់នៅកម្ពុជា គឺត្រូវបានយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ហើយសកម្មភាពកន្លងមកដែលអង្គការសមាគមខ្មែរកម្ពុជាក្រោមបានធ្វើសកម្មភាពមនុស្សធម៌ ដួចជាការយកអំណោយចែកនិងប្រគល់ជូនដល់វីរកងទ័ពនៅជួរមុខនោះ គឺសម្តេចតេជោ ហ៊ុន សែន លោកមានការសប្បាយចិត្តណាស់ចំពោះសកម្មភាពមនុស្សធម៌របស់អង្គការសមាគមខ្មែរកម្ពុជាក្រោម ព្រោះយើងជាខ្មែរតែមួយ។
ជាចុងក្រោយ ឯកឧត្តម សាន សាង បានក្រើនរំលឹកដល់ គណៈកម្មាធិការប្រតិបត្តិនៃអង្គការមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម គឺត្រូវរៀបចំផែនការសកម្មភាពធ្វើបន្ត ហើយត្រូវសហការល្អជាមួយអាជ្ញាធរ ហើយឯកឧត្តមនៅតែគាំទ្រសកម្មភាពរបស់អង្កការជានិច្ចក្នុងនាមឯកឧត្តមជាប្រធានកិត្តិយសរបស់អង្គការមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម។
លោក សឺន ជុំសុធន ក៏បានថ្លែងអំណរអរគុណចំពោះ ឯកឧត្តម សាន សាង និង លោក សឺន យឿង ដែលបានផ្តល់កិត្តិយសអញ្ជើញចូលរួម និង ផ្តល់អនុសាសន៍ល្អៗ ហើយបានប្រគល់សេចក្តីសម្រេចតែងតាំងក្រុមការងារថ្មីចំនួន៩រូប និង ពិសារនំបញ្ចុកសាមគ្គីយ៉ាងសប្បាយរីករាយ៕

No comments: