គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

សមាជិកថ្មីជាង៥០០នាក់ ត្រូវបានប្រកាសបញ្ចូលជាសមាជិក គណបក្សប្រជាជនកម្ពុជា នៅក្រុងស្ទឹងសែន


(កំពង់ធំ)៖ ឯកឧត្តម អេង ទូច សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងស្ទឹងសែន បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាសង្កាត់អូរកន្ធរចំនួន៥០០នាក់ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦។

ឯកឧត្តម អេង ទូច បានសម្ដែងនូវការអបអរសាទរចំពោះបងប្អូនទាំងអស់ ពិសេសយុវជន ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាប្រមូលជាកម្លាំងបន្ថែម ក្នុងការការពារសមិទ្ធផលសង្គមជាតិ និងការកសាងនិងអភិវឌ្ឍប្រទេសជាតិឱ្យរឹងមាំ រីកចម្រើនជឿនលឿនទៅមុខ។

ឯកឧត្តម អេង ទូច ក៏បានលើកឡើងអំពីគោលបំណង ឧត្តមគតិ ទស្សនៈនយោបាយ និងអត្តសញ្ញាណដើមរបស់ គណបក្សប្រជាជនកម្ពុជា ជាគណបក្សរបស់ប្រជាជន អាស្រ័យដោយប្រជាជន និងដើម្បីប្រជាជន ហើយធ្វើសកម្មភាពដោយតម្កល់ផលប្រយោជន៍ប្រជាជនជាធំ និងឈរនៅខាងប្រជាជន និងរួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ។

ឯកឧត្តម អេង ទូច ក៏បានលើកឡើងជូនសមាជិកសមាជិកាថ្មីទាំងអស់បានជ្រាបផងដែរ អំពីយុទ្ធសាស្រ្តនិងផែនការអភិវឌ្ឍវិស័យមួយចំនួន ដែលបានដាក់ចេញដោយក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ដែលមាន ឯកឧត្តម វង្សី វិស្សុត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ជាប្រធាន សំដៅសម្រេចនូវចក្ខុវិស័យ របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រែក្លាយខេត្តកំពង់ធំឱ្យទៅជាមូលដ្ឋានគាំទ្រដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីត្រៀមខ្លួនឆ្ពោះទៅដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំ២០២៧ និងឆ្នាំ២០២៨ ខាងមុខនេះ។






















No comments:

Powered by Blogger.