គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន និងតំណាងសហភាពអឺរ៉ុប ចុះពិនិត្យសកម្មភាពរៀន និងបង្រៀនសិស្សានុសិស្សភៀសសឹក នៅជំរំសុវត្ថិភាពក្នុងខេត្តសៀមរាប

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូក្រសួងអប់រំ យុវជន និងកីឡា និងតំណាងសហភាពអឺរ៉ុប ចូលរួមពិនិត្យសកម្មភាពរៀន និងបង្រៀននៅជំរំសុវត្ថិភាព វត្តប្រាសាទសែនជ័យ ហៅវត្តភ្នំព្រះទេវៈ ខេត្តសៀមរាប។

ជាមួយគ្នានេះ លោកបាននាំយកសម្ភារសិក្សា គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់មួយចំនួនចែកជូនដល់សិស្សានុសិស្សភៀសសឹក ព្រមទាំងផ្ដល់ថវិកាលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូស្ម័គ្រចិត្ត និងប្រគេនបច្ច័យជូនដល់ព្រះចៅអធិការវត្ត ដើម្បីគាំទ្រដល់ដំណើរការ របស់ជំរំសុវត្ថិភាពនេះបន្តទៀត សំដៅធានាបានថាសិស្សានុសិស្សភៀសសឹកនៅតែបន្តទទួលបានឱកាសសិក្សារៀនសូត្រ ប្រកបដោយគុណភាព និងសមធម៌ ទោះក្នុងកាលៈទេសៈណាក៏ដោយ៕

No comments:

Powered by Blogger.