គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

អតីតប្រមុខការពារជាតិកម្ពុជា សម្ដេចពិជ័យសេនា ទៀ បាញ់ បង្ហាញវឌ្ឍនភាពនាវាចម្បាំងកម្ពុជា Frigate ដែលជាជំនួយរបស់ចិន បានដំឡើងរួចរាល់មួយគ្រឿង និងមួយគ្រឿងទៀតបាន៥០ភាគរយ

(ភ្នំពេញ)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ អតីតឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ តាមរយៈបណ្ដាញសង្គមផ្លូវការ បានបង្ហាញវឌ្ឍនភាពលើវិស័យការពារជាតិកម្ពុជា នោះគឺសកម្មភាពនៃការដំឡើងនាវាចម្បាំងរបស់កម្ពុជា Frigate ដែលជាជំនួយរបស់ប្រទេសចិន។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានអះអាងថា នាវា Frigate ទីមួយ «ជាគម្រោងជំនួយយោធាភាគីចិន ជូនកម្ពុជា» ដែលដំឡើងរួច ព្រមទាំងបានបើកសាកល្បងបច្ចេកទេស បានយ៉ាងល្អប្រសើរ។ ជាមួយនេះដែរ ក៏បានសង្កេតឃើញថា នាវាទី២ បានដំឡើងសម្រេចលទ្ធផល៥០%ផងដែរ។

បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់, វឌ្ឍនភាពនេះ សម្ដេចបានអញ្ជើញចុះពិនិត្យដោយផ្ទាល់កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ៕


No comments:

Powered by Blogger.