គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

មន្រ្តីយោធាអាមេរិក ចូលរួមជាអ្នកសង្កេតការណ៍ ក្នុងសមយុទ្ធយោធារវាងរុស្ស៉ី និងបេឡារុស


(NEAR BORISOV, បេឡារុស)៖ មន្រ្តីយោធាអាមេរិក បានចូលរួមជាអ្នកសង្កេតការណ៍ នៅក្នុងការធ្វើសមយុទ្ធយោធារវាងរុស្ស៉ី និងបេឡារុស កាលពីថ្ងៃចន្ទសប្តាហ៍នេះ ដែលជាលើកដំបូងចាប់តាំងពីទីក្រុងមូស្គូ ប្រើប្រាស់ទឹកដីបេឡារុស ជាកន្លែងបើកការវាយប្រហារចូលអ៊ុយក្រែន ខណៈប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ព្យាយាមធ្វើឱ្យទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់ទីក្រុងមូស្គូ កាន់តែស៉ីជម្រៅ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៦ ខែកញ្ញា ឆ្នាំ ២០២៥។

វត្តមានក្រុមមន្ត្រីអាមេរិក ក្នុងនាមជាអ្នកសង្កេតការណ៍ គឺជាសញ្ញាថ្មីចុងក្រោយបង្អស់ ដែលថាទីក្រុងវ៉ាស៉ីនតោន កំពុងស្វែងរកទំនាក់ទំនងដ៏កក់ក្តៅជាមួយបេឡារុស។ មន្រ្តីយោធាអាមេរិកពីររូប ដែលមានវរសេនីយ៍ Bryan Shoupe នៃកងទ័ពអាកាស និងមន្ត្រីម្នាក់ទៀតកំពុងស្ថិតនៅបេឡារុស ដើម្បីធ្វើការអង្កេតសមយុទ្ធយោធា «Zapad-2025» រួមជាអនុរដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក Yunus-Bek Yevkurov។

កាលពីសប្តាហ៍មុន មន្រ្តីរបស់លោក ត្រាំ គឺលោក John Coale ក៏បានទៅកាន់ទីក្រុង Minsk ផងដែរ ហើយបាននិយាយថា លោក ត្រាំ ចង់បើកស្ថានទូតអាមេរិកឡើងវិញនៅទីនោះក្នុងពេលឆាប់ៗ ក៏ដូចជាធ្វើឱ្យទំនាក់ទំនង និងពាណិជ្ជកម្មមានលក្ខណៈធម្មតា៕

No comments:

Powered by Blogger.