គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

អភិបាលក្រុងព្រៃវែង និងឯកឧត្តមបណ្ឌិត ទូច វណ្ណៈ បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកសម្ភារៈ ថវិកា ចែកជូនពលករ និងជនភៀសសឹកមកពីប្រទេសថៃ ចូលមូលដ្ឋានក្រុងព្រៃវែង ចំនួន ៤២គ្រួសារ

 

រសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ នេះ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង និងឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ជើងទឹក បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកសម្ភារៈ ថវិកា ចែកជូនពលករ និងជនភៀសសឹកមកពីប្រទេសថៃ ចូលមូលដ្ឋានក្រុងព្រៃវែង ចំនួន ៤២គ្រួសារ នៅសាលាសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។

ក្នុងនោះ លោក ម៉ននី បណ្ឌិត និងឯកឧត្តតមបណ្ឌិត ទូច វណ្ណៈ បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម ឡាំ ជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រៃវែង ផងដែរ។

*សម្ភារៈ និងគ្រឿងបរិភោគបរិភោគ ក្នុង ០១គ្រួសារទទួលបានរួមមាន៖ អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ និងថវិកាមួយចំនួន។

No comments:

Powered by Blogger.