គេហទំព័រ ព័ត៌មានថ្មីពិត
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

  • Home
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សេដ្ឋកិច្ច
    • សន្តិសុខសង្គម
    • សុខភាព
    • ព័ត៌មានវិទ្យា
    • ទេសចរណ៍
    • ជីវិត្តកំសាន្ត

    សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្ដគ្រប់ភាគីពាក់ព័ន្ធ បន្តចូលរួមពន្លឿនអត្រាគ្របដណ្តប់អនាម័យជនបទនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង ឈានទៅសម្រេចគោលដៅរបស់រាជរដ្ឋាភិបាល

    www.k-pormeanthmeypit.com.kh November 13, 2024 ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកទឹកចិត្ដដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តចូលរួមសហការ និងយកចិត្តទុកដាក់កាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីជំរុញ និងពន្លឿនអត្រាគ្របដណ្តប់អនាម័យជនបទនៅកម្ពុជា បានកាន់តែប្រសើរឡើង និងឈានទៅសម្រេចតាមគោលដៅនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។

    ជាមួយគ្នានេះដែរ តាមរយៈសារលិខិតក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី១៥ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់ជាអនុសាសន៍ និងគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួនដល់គ្រប់ភាគីពាក់ព័ន្ធដូចខាងក្រោម៖

    ទី១- បន្តពង្រឹងយន្តការក្នុងការសម្របសម្រួល និងសហប្រតិបត្តិការលើការងារលើកកម្ពស់អនាម័យជនបទ ឱ្យកាន់តែប្រសើរឡើង តាមរយៈក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

    ទី២- ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តចូលរួមសហការ ឱ្យកាន់តែទូលំទូលាយ និងជិតស្និទ្ធបន្ថែមទៀត ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងដើម្បី ឈានទៅសម្រេចគោលដៅនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលបានកំណត់ថា នៅ ឆ្នាំ២០៣០ ត្រូវសម្រេចឱ្យបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យ ១០០% នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

    ទី៣- ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តខិតខំស្វែងរកការគាំទ្រ និងកៀរគរធនធានពីដៃគូអភិវឌ្ឍ វិស័យ ឯកជន ក៏ដូចជាសប្បុរសជននានា ដើម្បីចូលរួមចំណែកជំរុញ និងលើកកម្ពស់អនាម័យជនបទ។

    ទី៤- ក្រសួងអភិវឌ្ឍន៍ជនបទ បន្តយកចិត្តទុកដាក់ និងពង្រឹងយន្តការចងក្រងប្រព័ន្ធគ្រប់គ្រងទិន្នន័យអត្រា គ្របដណ្តប់អនាម័យជនបទ ឱ្យបានកាន់តែច្បាស់លាស់ និងប្រកបដោយទំនុកចិត្ត ដើម្បីប្រើប្រាស់ជាមូលដ្ឋាន ក្នុងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពនៃការងារលើកកម្ពស់អនាម័យជនបទ។

    ទី៥- ត្រូវខិតខំស្វែងរកបច្ចេកវិទ្យាថ្មីៗ ទាក់ទងនឹងការងារលើកកម្ពស់អនាម័យជនបទ ដែលសមស្របនិង មានភាពធន់ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាការគ្រប់គ្រងកាកសំណល់លាមក។

    ទី៦- ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងអង្គការមិនមែន រដ្ឋាភិបាល រៀបចំផែនការយុទ្ធសាស្ត្រជាតិ ក៏ដូចជាផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ជនបទ ជំហានទី៣ សម្រាប់ប្រើប្រាស់ជាផែនទីបង្ហាញផ្លូវ ក្នុងការជំរុញការលើកកម្ពស់អនាម័យជនបទ។

    ទី៧- លើកទឹកចិត្ត និងគាំទ្រតាមគ្រប់រូបភាពដល់ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ ដែលមាន អត្រាអនាម័យទាប ឱ្យទទួលបានអត្រាអនាម័យកាន់តែប្រសើរ និងឈានទៅសម្រេចបានជាខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។

    ទី៨- ត្រូវបន្តយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតចំពោះក្រុមងាយរងគ្រោះ ជនក្រីក្រ ជនជាតិ ដើមភាគតិច ស្ត្រីមេម៉ាយ ជនពិការ និងអ្នកដែលរស់នៅក្នុងតំបន់ប្រឈម ដើម្បីឱ្យពួកគាត់មានលទ្ធភាពទទួលបាន សេវាអនាម័យជនបទកាន់តែប្រសើរឡើង៕

     

    Share This
    KKK
    ចែករំលែកអត្ថបទនេះ
    f Facebook ✈ Telegram ☏ WhatsApp
    ព័ត៌មានជាតិ

    No comments:

    Subscribe to: Post Comments ( Atom )

    Total Pageviews

    Popular Posts

    •   សម្តេចតេជោ ហ៊ុន សែន និងប្រធានសភាកាតា ប្រកាសប្រឹងប្រែងធ្វើការ​រួមគ្នា ដើម្បីសន្តិភាពសកល
      សម្តេចតេជោ ហ៊ុន សែន និងប្រធានសភាកាតា ប្រកាសប្រឹងប្រែងធ្វើការ​រួមគ្នា ដើម្បីសន្តិភាពសកល
    •     នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើសារជូនកងទ័ពទូទាំងប្រទេស ក្នុងឱកាសចូលឆ្នាំសកល២០២៤
      នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើសារជូនកងទ័ពទូទាំងប្រទេស ក្នុងឱកាសចូលឆ្នាំសកល២០២៤
    •     Trump បន្តពន្យារពេលកំណត់លើការលក់ TikTok ម្តងទៀត
      Trump បន្តពន្យារពេលកំណត់លើការលក់ TikTok ម្តងទៀត
    •  អាកាសយានដ្ឋានអន្ដរជាតិតេជោ បើកពិព័រណ៍ទេសចរណ៍ ឆ្នាំ២០២៦ រយៈពេល៥ថ្ងៃ ដើម្បីជំរុញវិស័យទេសចរណ៍កម្ពុជា
      អាកាសយានដ្ឋានអន្ដរជាតិតេជោ បើកពិព័រណ៍ទេសចរណ៍ ឆ្នាំ២០២៦ រយៈពេល៥ថ្ងៃ ដើម្បីជំរុញវិស័យទេសចរណ៍កម្ពុជា
    • ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងពិធីលៀងសាយភោជន៍ស្វាគមន៍គណៈប្រតិភូចូលរួមក្នុងសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
      ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងពិធីលៀងសាយភោជន៍ស្វាគមន៍គណៈប្រតិភូចូលរួមក្នុងសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
    •   ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ
      ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ
    •   សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតអបអរសាទរ ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៦ ក្រោមប្រធានបទ «របៀបវារៈឌីជីថល និងបញ្ញាសិប្បនិម្មិត ដើម្បីរៀបចំទេសចរណ៍ឡើងវិញ»
      សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតអបអរសាទរ ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៦ ក្រោមប្រធានបទ «របៀបវារៈឌីជីថល និងបញ្ញាសិប្បនិម្មិត ដើម្បីរៀបចំទេសចរណ៍ឡើងវិញ»
    •   រដ្ឋមន្ត្រី នេត្រ ភក្ត្រា ធ្វើបទឧទ្ទេសនាម និងបាឋកថាស្តីពីតួនាទី ភារកិច្ចរបស់ក្រសួងព័ត៌មាន ជូនសិក្ខាកាមវិទ្យាស្ថានបញ្ជាការ-សេនាធិការជាង ៤០០នាក់
      រដ្ឋមន្ត្រី នេត្រ ភក្ត្រា ធ្វើបទឧទ្ទេសនាម និងបាឋកថាស្តីពីតួនាទី ភារកិច្ចរបស់ក្រសួងព័ត៌មាន ជូនសិក្ខាកាមវិទ្យាស្ថានបញ្ជាការ-សេនាធិការជាង ៤០០នាក់
    •  ឯកឧត្ដម ទួន ស៊ីផាន់ អញ្ជើញជាអធិបតី វេទិកាសាធារណៈ ដើម្បីស្តាប់ និងដោះ ស្រាយកង្វល់ជូនប្រជាពលរដ្ឋ នៅស្រុកត្រាំកក់
      ឯកឧត្ដម ទួន ស៊ីផាន់ អញ្ជើញជាអធិបតី វេទិកាសាធារណៈ ដើម្បីស្តាប់ និងដោះ ស្រាយកង្វល់ជូនប្រជាពលរដ្ឋ នៅស្រុកត្រាំកក់
    •  ឯកឧត្តម ថាំង ប៊ុនសុង ផ្ញើសារគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃពិធីចម្រើនជន្មាយុគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ
      ឯកឧត្តម ថាំង ប៊ុនសុង ផ្ញើសារគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃពិធីចម្រើនជន្មាយុគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

    Blog Archive

    Created By Blogging | Distributed By Gooyaa
    Powered by Blogger.