គេហទំព័រ ព័ត៌មានថ្មីពិត
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

  • Home
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សេដ្ឋកិច្ច
    • សន្តិសុខសង្គម
    • សុខភាព
    • ព័ត៌មានវិទ្យា
    • ទេសចរណ៍
    • ជីវិត្តកំសាន្ត

    បណ្ឌិត ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលប្រៀបបានទៅនឹងមាតាបិតា ដែលតែងខិតខំបង្កលក្ខណៈគ្រប់យ៉ាង ដើម្បីឱ្យកូនៗមានគ្រួសារកក់ក្តៅ ព្រមជាមួយនឹងឱកាសចម្រុងចម្រើនផ្នែកជីវភាព

    www.k-pormeanthmeypit.com.kh May 15, 2023 ព័ត៌មានជាតិ

     

    (ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលប្រៀបបានទៅនឹងមាតាបិតា ដែលតែងខិតខំបង្កលក្ខណៈគ្រប់យ៉ាង ដើម្បីឱ្យកូនៗមានគ្រួសារកក់ក្តៅ និងសុខដុមរមនា ព្រមជាមួយនឹងឱកាសចម្រុងចម្រើនផ្នែកជីវភាព។

    ការលើកឡើងបែបនេះរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱកាសលោកបានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយប្រធានរដ្ឋបាល និងប្រធានផ្នែក នៃរោងចក្រ-សហគ្រាស នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ នាសាលមហោស្រពកោះពេជ្រ។

    លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងទិសដៅនេះ, រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ, យុទ្ធសាស្ត្រ និងភាពប៉ិនប្រសប់របស់ សម្តេចតេជោ តែងបានគិតគូរយកចិត្តទុកដាក់ដល់កម្មករ-និយោជិត និងនិយោជកទាំងអស់ តាមរយៈការធានានូវបរិស្ថានអំណោយផលនៃសុខសន្តិភាព ស្ថិរភាព និងកំណើនសេដ្ឋកិច្ច ព្រមទាំងការផ្តល់នូវការគាំទ្រលើកទឹកចិត្តដល់វិស័យឯកជនតាមគ្រប់លទ្ធភាព ដើម្បីធ្វើយ៉ាងណាសម្រេចឱ្យបាននូវវឌ្ឍនភាពកាន់តែប្រសើរជូនសង្គមជាតិ និងការបង្កើតឱកាសការងារល្អៗកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋ។ ដូច្នេះ សូមវិនិយោគិនបន្តជឿទុកចិត្តលើកម្ពុជា និងបន្តពង្រឹងសក្តានុពលដើម្បីទាញយកផលប្រយោជន៍ពីបរិយាកាសប្រកបដោយភាពអនុគ្រោះសម្រាប់ឱកាសអាជីវកម្ម និងការវិនិយោគដ៏សម្បូរបែប។

    ឆ្លៀតក្នុងឱកាសនោះដែរ លោកបណ្ឌិត សូមយកឱកាសដ៏មហានក្ខត្តឫក្សថ្លៃថ្លា នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់៧០ ព្រះវស្សា យាងចូល៧១ ព្រះវស្សា ថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរ ចំពោះព្រះករុណាថ្លៃវិសេស និងសូមព្រះអង្គទ្រង់ប្រកបដោយព្រះកាយពលមាំមួន ខ្លំាងក្លា ព្រះបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះរាជសុខភាពល្អបរិបូណ៍ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ជាម្លប់ត្រជាក់ត្រជុំសុខដុមរមនាដល់ប្រជានុរាស្ត្រ ព្រមទាំងភាពសម្បូរសប្បាយ ចម្រុងចម្រើន ថ្កុំថ្កើង រុងរឿងរបស់មាតុភូមិអង្គរជាទីសេ្នហានៃយើង។

    លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏សូមកោតសរសើរបងប្អូនជាប្រធានរដ្ឋបាល និងប្រធានផ្នែក នៅតាមបណ្តារោងចក្រ-សហគ្រាសក្នុងរាជធានីភ្នំពេញ ចំពោះការខិតខំបំពេញតួនាទី និងភារកិច្ច នៅក្នុងរចនាសម្ព័ន្ធគ្រប់គ្រងរបស់រោងចក្រ-សហគ្រាស និងចំពោះការរួមចំណែកក្នុងការធានាបាននូវនិរន្តរភាពនៃផលិតកម្ម និងអាជីវកម្មរបស់រោងចក្រ-សហគ្រាស ព្រមទាំងភាពសុខដុមរមនារវាងកម្មករ-និយោជិត និងនិយោជក ក្នុងរយៈកាលកន្លងមក ជាពិសេសការរួមចំណែកក្នុងការថែរក្សាលំនឹងស្ថិរភាព និងភាពធន់នៃសេដ្ឋកិច្ចជាតិ ក្នុងដំណាក់កាលគ្រោះអាសន្ននៃវិបត្តិកូវីដ១៩ ដែលពិតជាបានបង្ហាញអំពីជំនឿទុកចិត្តលើការដឹកនាំប្រកបដោយយុទ្ធសាស្ត្ររបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី។

    ទន្ទឹមនឹងនេះលោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ប្រធានរដ្ឋបាល និងប្រធានផ្នែក គឺជាជនបង្គោល និងជាស្ពានក្នុងការផ្សារភ្ជាប់ទៅនឹងកម្មករ-និយោជិត ដើម្បីជំរុញការអនុវត្ត និងផ្សព្វផ្សាយអំពីគោលនយោបាយ និងសមិទ្ធផលក្នុងវិស័យការងារ ដែលរាជរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់ដោះស្រាយជូនកម្មករ-និយោជិត សំដៅធានាបាននូវការលើកកម្ពស់ផ្នែកជីវភាព, សុខុមាលភាព និងនិរន្តរភាពអាជីពការងាររបស់កម្មករ-និយោជិតយើង។

    មួយវិញទៀត ប្រធានរដ្ឋបាល និងប្រធានផ្នែក ក៏ជាដៃគូសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយនឹងអាជ្ញាធរ-សមត្ថកិច្ចពាក់ព័ន្ធ ក្នុងការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវនូវកាតព្វកិច្ចនានា ដែលមានចែងក្នុងច្បាប់ និងបទដ្ឋានគតិយុត្តនានាក្នុងវិស័យការងារ បម្រើឱ្យការការពារផលប្រយោជន៍ដោយស្មើភាពចំពោះមុខច្បាប់សម្រាប់កម្មករ-និយោជិត, និយោជក និងគ្រប់ភាគីពាក់ព័ន្ធ៕

    Share This
    KKK
    ចែករំលែកអត្ថបទនេះ
    f Facebook ✈ Telegram ☏ WhatsApp
    ព័ត៌មានជាតិ

    No comments:

    Subscribe to: Post Comments ( Atom )

    Total Pageviews

    Popular Posts

    •  ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ណែនាំ និងក្រើនរំលឹកដល់មន្រ្តីគណបក្សក្នុងខេត្តតាកែវ បន្តពង្រឹងការផ្តល់សេវា និង ជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួន និង បង្កើនភាពស្និទ្ធស្នាលជាមួយពលរដ្ឋ
      ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ណែនាំ និងក្រើនរំលឹកដល់មន្រ្តីគណបក្សក្នុងខេត្តតាកែវ បន្តពង្រឹងការផ្តល់សេវា និង ជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួន និង បង្កើនភាពស្និទ្ធស្នាលជាមួយពលរដ្ឋ
    •  ឯកឧត្តម ទួន ស៊ីផាន់ អញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្តដល់សិស្សប្រឡងជាប់បាក់ឌុបជាង ១,០០០នាក់ ក្នុងស្រុកត្រាំកក់
      ឯកឧត្តម ទួន ស៊ីផាន់ អញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្តដល់សិស្សប្រឡងជាប់បាក់ឌុបជាង ១,០០០នាក់ ក្នុងស្រុកត្រាំកក់
    • អភិបាលខេត្តកំពង់ចាម ចុះពិនិត្យស្ថានីយ៍បូមទឹក និងប្រព័ន្ធធារាសាស្ត្រនៅស្រុកស្រីសន្ធរ
    •   រដ្ឋមន្ត្រី នេត្រ ភក្ត្រា ធ្វើបទឧទ្ទេសនាម និងបាឋកថាស្តីពីតួនាទី ភារកិច្ចរបស់ក្រសួងព័ត៌មាន ជូនសិក្ខាកាមវិទ្យាស្ថានបញ្ជាការ-សេនាធិការជាង ៤០០នាក់
      រដ្ឋមន្ត្រី នេត្រ ភក្ត្រា ធ្វើបទឧទ្ទេសនាម និងបាឋកថាស្តីពីតួនាទី ភារកិច្ចរបស់ក្រសួងព័ត៌មាន ជូនសិក្ខាកាមវិទ្យាស្ថានបញ្ជាការ-សេនាធិការជាង ៤០០នាក់
    • អភិបាលខេត្តតាកែវ ជំរុញវិស័យឯកជនចូលរួមអភិវឌ្ឍន៍វិស័យអប់រំក្នុងខេត្ត
    •  អស្ចារ្យណាស់! កូនខ្មែរ បង្កើតរោងចក្រត្រីខដ៏ធំដំបូងគេនៅកម្ពុជា ម៉ាក«ក្រយា» ដោយយកត្រីនិងគ្រឿងទេសខ្មែរផលិតត្រីខកំប៉ុងស្តង់ដាអន្តរជាតិ ជាមួយទុនវិនិយោគជាង$៦លាន
      អស្ចារ្យណាស់! កូនខ្មែរ បង្កើតរោងចក្រត្រីខដ៏ធំដំបូងគេនៅកម្ពុជា ម៉ាក«ក្រយា» ដោយយកត្រីនិងគ្រឿងទេសខ្មែរផលិតត្រីខកំប៉ុងស្តង់ដាអន្តរជាតិ ជាមួយទុនវិនិយោគជាង$៦លាន
    •  អភិបាលខេត្តតាកែវ អំពាវនាវបញ្ឈប់ការនេសាទខុសច្បាប់ ដើម្បីអភិរក្សជីវចម្រុះក្នុងទឹក
      អភិបាលខេត្តតាកែវ អំពាវនាវបញ្ឈប់ការនេសាទខុសច្បាប់ ដើម្បីអភិរក្សជីវចម្រុះក្នុងទឹក
    •   ឯកឧត្តម ទិត សុធា ៖ ការតម្រង់ទិសសម្រាប់ត្រៀមខ្លួនបន្តសិក្សានៅសាកលវិទ្យាល័យ ជាការបង្ហាញផ្លូវដ៏ចាំបាច់ជួយដល់សិស្ស- និស្សិតមកពីតាមបណ្តាខេត្ត
      ឯកឧត្តម ទិត សុធា ៖ ការតម្រង់ទិសសម្រាប់ត្រៀមខ្លួនបន្តសិក្សានៅសាកលវិទ្យាល័យ ជាការបង្ហាញផ្លូវដ៏ចាំបាច់ជួយដល់សិស្ស- និស្សិតមកពីតាមបណ្តាខេត្ត
    •   សេចក្តីថ្លែងការណ៍បើករបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងនាមភ្នាក់ងារតំណាងកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) នៅប្រទេសសិង្ហបុរី
      សេចក្តីថ្លែងការណ៍បើករបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងនាមភ្នាក់ងារតំណាងកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) នៅប្រទេសសិង្ហបុរី
    •   ព្រឹកថ្ងៃនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ៣ខ្សែ តម្លៃជិត ៤៤លានដុល្លារ ស្ថិតក្នុងភូមិសាស្ត្រខេតត្បូងឃ្មុំ និងក្រចេះ
      ព្រឹកថ្ងៃនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ៣ខ្សែ តម្លៃជិត ៤៤លានដុល្លារ ស្ថិតក្នុងភូមិសាស្ត្រខេតត្បូងឃ្មុំ និងក្រចេះ

    Blog Archive

    Created By Blogging | Distributed By Gooyaa
    Powered by Blogger.