គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បង្ហាញជូនភ្នាក់ងារសារព័ត៌មាន Nikkei Asia នូវចំណុចគន្លឹះមួយចំនួន៤ ក្នុងការត្រៀមខ្លួនរបស់កម្ពុជាទៅកាន់របត់ថ្មី ជាមួយចក្ខុវិស័យជាយុទ្ធសាស្ត្រ

    


ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានផ្តល់កិច្ចសម្ភាសន៍ពិសេសមួយជូនភ្នាក់ងារសារព័ត៌មាន Nikkei Asia ដែលជាស្ថាប័នព័ត៌មានសេដ្ឋកិច្ច និងនយោបាយឈានមុខគេមួយនៅអាស៊ី និងជាសំឡេងដ៏មានឥទ្ធិពលក្នុងចំណោមវិនិយោគិន និងអ្នកកំណត់គោលនយោបាយជុំវិញពិភពលោក។

អ្នកនាំពាក្យក្រសួងការងារ៖ អំពាវនាវដល់កម្មករ-និយោជិតទាំងអស់ សូមទាក់ទងលេខ ១២៨៦ ក្នុងករណីមានបញ្ហាដើម្បីឱ្យក្រសួងអន្តរាគមន៍បានលឿនរហ័សជូនបងប្អូន

(ភ្នំពេញ)៖ ដើម្បីដោះស្រាយបញ្ហាប្រឈមជូនបងប្អូនកម្មករ-និយោជិតទាំងអស់ ឱ្យបានលឿនរហ័ស និងមានប្រសិទ្ធភាពនោះ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់បងប្អូនទាក់ទងមកលេខ ១២៨៦ ដែលជាលេខ Hotline របស់ក្រសួង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញសម្ពោធជាផ្លូវការនូវរោងចក្រផលិតសំបកកង់រថយន្តថ្មីមួយទៀតនៅបាវិត ជាមួយទុនវិនិយោគជិត៣០០លានដុល្លារ

រោងចក្រផលិតសំបកកង់រថយន្តថ្មីមួយទៀតនៅកម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនាព្រឹកថ្ងៃចន្ទ ទី១២ ខែមករា ឆ្នាំ២០២៦នេះ បន្ទាប់ពីដំណើរការសាងសង់រយៈពេលមួយឆ្នាំ។ រោងចក្រផលិតសំកង់រថយន្តដែលសម្ពោធនាព្រឹកថ្ងៃនេះ វិនិយោគដោយក្រុមហ៊ុន វ៉ាន់លី ថាយអឺរ របស់ចិន ជាមួយទុនដំណាក់កាលដំបូងជិត ៣០០លានដុល្លារ និងផ្តល់ការងារដល់ពលរដ្ឋកម្ពុជាជាង ៦០០កន្លែង។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីភាពប្រកាសចូលកាន់មុខតំណែងប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពប្រកាសចូលកាន់មុខតំណែងលោក សៀង ឡាប្រេស្ស ជាប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ជំនួសលោក នុត សាអាន អតីតប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងលោក ម៉ក់ សម្បត្តិ ជាអនុប្រធាន។

ពិធីនេះបានធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំសមាជិក និងសមាជិកានៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ព្រមទាំងតំណាងការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាចំនួន ១៥០រូប។

នាឱកាសនោះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានផ្តល់អនុសាសន៍ណែនាំឱ្យគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) បន្តខិតខំបើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយ ឱ្យអស់លទ្ធភាព ដើម្បីលើកកម្ពស់ ការយល់ដឹងបន្ថែមទៀតអំពីអនុសញ្ញាប្រឆាំងទារុណកម្ម និងពិធីសារបន្ថែមនៃអនុសញ្ញានិងលិខិតុបករណ៍អន្តរជាតិផ្សេងៗទៀតពាក់ព័ន្ធការគោរពសិទ្ធិមនុស្ស ព្រមទាំងបទបញ្ញត្តិទាំងឡាយរបស់ច្បាប់ជាតិជាធរមាន ដល់អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីកំពុងបំពេញតួនាទី ជាអ្នកគ្រប់គ្រងកន្លែងឃាត់ខ្លួន និងឃុំខ្លួនជនដែលត្រូវបានដកហូតសេរីភាព។

ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការដ៏សកម្មនាពេលកន្លងមក និងបន្តមកដល់បច្ចុប្បន្ន រវាងគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដែលបានបញ្ជូនមន្ត្រីជំនាញ មកជួយបណ្តុះបណ្តាលដល់មន្ត្រីលេខាធិការដ្ឋាន និងថ្នាក់ដឹកនាំរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម អំពីនីតិវិធីសំខាន់ៗក្នុងការងារស្រាវជ្រាវ ស៊ើបអង្កេតករណីសង្ស័យថា មានទារុណកម្ម។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា​ ក៏បង្ហាញក្តីរីករាយ និងសាទរលោក សៀង ឡាប្រេស្ស ដែលត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងលោក ម៉ក់ សម្បត្តិ ជាអនុប្រធាន។ ជាងនេះទៅទៀត ឯកឧត្តមអភិសន្តិបណ្ឌិត ជឿជាក់ថា គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងមានសមត្ថភាពកាន់តែរឹងមាំ និងសកម្ម ក្នុងការពារជនទាំងឡាយដែលត្រូវបានដកហូតសេរីភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលកម្ពុជា ចូលជារដ្ឋភាគីនៃពិធីសារបន្ថែមនិងអនុសញ្ញាប្រឆាំងទារុណកម្ម ក្នុងការលើកស្ទួយសិទ្ធិមនុស្ស និងពង្រឹងនីតិរដ្ឋនៅកម្ពុជា។

គួររំលឹកថា គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ហៅកាត់ថា (គ.ជ.ប.ទ) គឺជាគណៈកម្មាធិការថ្មីមួយ ដែលត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យស្តីពីការបង្កើតគណៈកម្មការជាតិប្រឆាំងទារុណកម្ម អំពើឃោរឃៅ អំពើអមនុស្សធម៌ អំពើធ្វើទុក្ខបុកម្នេញ ឬទណ្ឌកម្ម។

គណៈកម្មាធិការនេះ មានគោលដៅបង្ការ និងប្រឆាំងរាល់ការធ្វើទារុណកម្ម និងអំពើផ្សេងៗទៀត ដើម្បីពង្រឹងការពារជនទាំងឡាយ ដែលត្រូវបានដកហូតសេរីភាពឱ្យរួចផុតពីការធ្វើទារុណកម្ម។ គ.ជ.ប.ទ មានវិសាលភាពអនុវត្តសកម្មភាពរបស់ខ្លួននៅគ្រប់កន្លែងឃុំឃាំងជនទាំងឡាយក្នុងព្រះរាជាណាចក្រកម្ពុជា៕

អភិបាលខេត្តពោធិ៍សាត់ អំពាវនាវដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់ ក្រៅពីកិច្ចការងារផ្ទេរចំណេះដឹងដល់សិស្សានុសិស្ស, គ្រូបង្រៀន ត្រូវពង្រឹង និងគិតគូរពីការដឹកនាំចលនារៀបចំបរិស្ថានសិក្សាឱ្យបានស្អាតល្អ


ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦នេះ បានអំពាវនាវដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់ ក្រៅពីកិច្ចការងារផ្ទេរចំណេះដឹងដល់សិស្សានុសិស្សហើយនោះ, ត្រូវពង្រឹង និងគិតគូរពីការដឹកនាំចលនារៀបចំបរិស្ថានសិក្សាឱ្យបានស្អាតល្អ ព្រោះថាការរៀបចំបរិស្ថានសិក្សា គឺជាកត្តាជម្រុញដ៏សំខាន់ ដែលធ្វើឱ្យសិស្សចង់រៀន និងជួយឱ្យលោកគ្រូ អ្នកគ្រូ អាចបណ្តុះបំនិន ដល់សិស្សបានកាន់តែប្រសើរឡើង។

ឯកឧត្តមបានអំពាវនាវបែបនេះ នៅបរិវេណស្នាក់ការគណបក្សស្រុក ភូមិរោងម៉ាស៊ីន ឃុំស្វាយលួង ក្នុងពិធីជួបសំណេះសំណាល ជាមួយគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ទួន និងបុគ្គលិកអប់រំ ទូទាំងស្រុកកណ្តៀង ចំនួន៦០៦នាក់ ដោយបានការចូលរួមពីលោកអភិបាលរងខេត្ត, លោកប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត, លោកប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត, កងកម្លាំងប្រដាប់អាវុធទាំង៣ និងមន្ត្រីមូលដ្ឋានមួយចំនួនទៀត។

ឯកឧត្តម ខូយ រីដា បានសម្តែងនូវការកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់បំផុត ចំពោះគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំទូទាំងស្រុកកណ្តៀងទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការដឹកនាំ និងបង្ហាត់បង្រៀនសិស្សានុសិស្ស ឱ្យទទួលបាននូវចំណេះដឹង ជំនាញ និងសីលធម៌ដ៏ល្អប្រសើរ។

ឯកឧត្តមបានជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ បានកំណត់យក «ការអភិវឌ្ឍមូលធនមនុស្ស» ជាអាទិភាពខ្ពស់បំផុត ក្នុងចំណោមអាទិភាពទាំង៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ហើយគោលដៅចម្បងរបស់រាជរដ្ឋាភិបាល គឺបង្កើតនូវ «សាលារៀនគំរូ» ដែលមានគុណភាពពិតប្រាកដ ដើម្បីធានាថាប្រជាពលរដ្ឋកម្ពុជាម្នាក់ៗ មានចំណេះដឹង និងជំនាញច្បាស់លាស់ អាចប្រកួតប្រជែងក្នុងទីផ្សារការងារ និងឈានទៅចូលរួមអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនបាន។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា គ្រូបង្រៀន គឺជាវិស្វករនៃព្រលឹងដ៏មានតម្លៃបំផុត, បើគ្រូបង្រៀនមានគុណភាព មានផ្នត់គំនិតស្រលាញ់ និងសាមគ្គីភាពជាតិខ្មែរតែមួយដ៏រឹងមាំ នោះសិស្សដែលជាសសរទ្រូងជាតិ ក៏នឹងរឹងមាំដូចគ្នា។ ក្រៅពីកិច្ចការងារផ្ទេរចំណេះដឹងដល់សិស្សហើយនោះ លោកគ្រូ អ្នកគ្រូ ត្រូវពង្រឹង និងគិតគូរពីការដឹកនាំចលនារៀបចំបរិស្ថានសិក្សាឱ្យបានស្អាតល្អ ព្រោះថាការរៀបចំបរិស្ថានសិក្សា គឺជាកត្តាជម្រុញដ៏សំខាន់ ដែលធ្វើឱ្យសិស្សចង់រៀន និងជួយឱ្យលោកគ្រូ អ្នកគ្រូ អាចបណ្តុះបំនិន ដល់សិស្សបានកាន់តែប្រសើរឡើង។

ឯកឧត្តម ខូយ រីដា បានលើកឡើងទៀតថា ក្នុងអាណត្តិដឹកនាំខេត្ត បានរយៈពេលជាង៣ឆ្នាំមកនេះ លោកបានប្តេជ្ញាចិត្តខ្ពស់ ជាមួយលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ថានឹងធ្វើឱ្យខេត្តពោធិ៍សាត់ ប្រែមុខប្រែមាត់ជាប្រវត្តិសាស្ត្រ។ ជាក់ស្តែងលោកគ្រូ អ្នកគ្រូបានឃើញហើយថា សមិទ្ធផលថ្មីៗបានកើតមានជាហូរហែរ ដូចជាភ្លើងបំភ្លឺផ្លូវសាធារណៈ តាមទីប្រជុំជនក្រុង ស្រុក ក៏ដូចជាផ្លូវជាតិ ផ្លូវជនបទ, ការដឹកនាំចលនារៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ និងអនាម័យបរិស្ថាន, ការដោះស្រាយ និងចាក់ពង្រីកច្រាំងស្ទឹង…។ល។ ចំពោះការអភិវឌ្ឍខេត្តនេះទៀតសោធ មិនមែនជាភារកិច្ចផ្ទាល់ខ្លួនតែម្នាក់ឯងនោះទេ ប៉ុន្តែវាគឺជាការរួមគ្នារវាង រដ្ឋ និងរាស្ត្រ, ដូច្នេះលោកសូមឱ្យលោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់ ចូលរួមគាំទ្រដើម្បីឱ្យខេត្តពោធិ៍សាត់ មានការអភិវឌ្ឍរីកចម្រើនឈានឡើង។

ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកកិច្ចការការពារ បូរណភាពទឹកដី និងស្ថិរភាពតាមព្រំដែន គឺជាអាទិភាពខ្ពស់បំផុត ដើម្បីធានាសន្តិសុខជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ចំពោះបញ្ហាព្រំដែន កម្ពុជា-ថៃ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់អន្តរជាតិ និងយន្តការសន្តិវិធីជាចម្បង ដើម្បីការពារបូរណភាពទឹកដីផង និងរក្សានូវទំនាក់ទំនងល្អជាមួយប្រទេសជិតខាងផង។ ក្នុងនាមយើងទាំងអស់គ្នា ជាប្រជាពលរដ្ឋខ្មែរមួយរូប លោកសូមឱ្យលោកគ្រូ អ្នកគ្រូ ត្រូវពួតដៃគ្នា រួបរួមជាតិ ឯកភាពជាតិ ជាកម្លាំងមហាសាល និងគាំទ្រប្រមុខនៃរាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីនៃមាតុភូមិយើង៕

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ប្រលងកាយសម្បទា តាមវិធីសាស្ត្រចម្រុះប្រចាំឆមាសទី១ ឆ្នាំ២០២៦ ប្រកបដោយភាពស្វាហាប់

(ភ្នំពេញ)៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ តែងបានធ្វើការហ្វឹកហាត់ជាប់ជាប្រចាំដើម្បីពង្រឹងកាយសម្បទា តាមរយៈការហ្វឹកហាត់ ក្បាច់គុណ ការហាត់ប្រាណតាមវិធីសាស្ត្រចម្រុះ ការថែទាំសុខភាព និងអនាម័យក្នុងការរស់នៅជាទៀងទាត់ ដើម្បីបង្កើនសមត្ថភាព ក្នុងប្រតិបត្តិការ លើការងារ បង្ការ បង្ក្រាប និងសង្គ្រោះ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ព្រមជាមួយគ្នានោះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្កើតឱ្យមានកម្មវិធីប្រលងកាយសម្បទា នេះឡើង គឺដើម្បីជាការជម្រុញទឹកចិត្តកងកម្លាំងឱ្យប្រឹងប្រែងហ្វឹកហាត់ និងប្រកួតប្រជែងគ្នា។

ជាក់ស្តែងនៅថ្ងៃទី១០-១១ ខែមករា ឆ្នាំ២០២៦នេះ អាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការប្រលងកាយសម្បទាប្រចាំឆមាសទី១ ឆ្នាំ២០២៦ នៅក្នុងទីបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងនៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ប្រកបដោយភាពស្វាហាប់៕

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ណែនាំមន្រ្តីព័ត៌មាន និងអ្នកសារព័ត៌មាន កំពុងតែបំពេញការងារក្នុងខេត្ត ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ និងផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់មុនផ្សព្វផ្សាយ

ឯកឧត្តម គឹម ហុង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានណែនាំមន្រ្តីព័ត៌មាន និងអ្នកសារព័ត៌មាន ដែលកំពុងតែបំពេញការងារ នៅក្នុងខេត្តទាំងអស់ ត្រូវគោរពឱ្យខាងតែបាននូវក្រមសីលធម៌វិជ្ជាជីវៈ ដែលបានកំណត់ដោយក្រសួងព័ត៌មាន ពិសេសមុននឹងផ្សព្វផ្សាយព័ត៌មានណាមួយ ត្រូវផ្ទៀងផ្ទាត់ ស្វែងរកប្រភពឱ្យបានច្បាស់លាស់ជាមុន ចៀសវាងផ្សព្វផ្សាយព័ត៌មានខុសធ្វើឱ្យប៉ះពាល់ដល់កិត្តយសខ្លួនឯង និងអ្នកដទៃ។

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ណែនាំឱ្យក្រសួងពាណិជ្ជកម្ម បង្កើតបរិយាកាសអំណោយផលដល់ការធ្វើពាណិជ្ជកម្ម និងបង្កើនការផ្តល់សេវាតាមឌីជីថល ដើម្បីកាត់បន្ថយភាពស្មុគស្មាញដល់ពាណិជ្ជករ

     


(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានណែនាំដល់ក្រសួងពាណិជ្ជកម្ម បន្តពង្រីកការធ្វើឌីជីថលលូបនីយកម្មការផ្តល់សេវា និងបង្កើតបរិយាកាសអំណោយផលដល់ការធ្វើពាណិជ្ជកម្ម ជាពិសេសការកាត់បន្ថយឯកសារតម្រូវដែលមិនចាំបាច់ ឬជំនួសដោយការប្រើប្រាស់ទម្រង់ឌីជីថល ដើម្បីកាត់បន្ថយភាពស្មុគស្មាញដល់ពាណិជ្ជករ។

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន និងតំណាងសហភាពអឺរ៉ុប ចុះពិនិត្យសកម្មភាពរៀន និងបង្រៀនសិស្សានុសិស្សភៀសសឹក នៅជំរំសុវត្ថិភាពក្នុងខេត្តសៀមរាប

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូក្រសួងអប់រំ យុវជន និងកីឡា និងតំណាងសហភាពអឺរ៉ុប ចូលរួមពិនិត្យសកម្មភាពរៀន និងបង្រៀននៅជំរំសុវត្ថិភាព វត្តប្រាសាទសែនជ័យ ហៅវត្តភ្នំព្រះទេវៈ ខេត្តសៀមរាប។

ជាមួយគ្នានេះ លោកបាននាំយកសម្ភារសិក្សា គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់មួយចំនួនចែកជូនដល់សិស្សានុសិស្សភៀសសឹក ព្រមទាំងផ្ដល់ថវិកាលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូស្ម័គ្រចិត្ត និងប្រគេនបច្ច័យជូនដល់ព្រះចៅអធិការវត្ត ដើម្បីគាំទ្រដល់ដំណើរការ របស់ជំរំសុវត្ថិភាពនេះបន្តទៀត សំដៅធានាបានថាសិស្សានុសិស្សភៀសសឹកនៅតែបន្តទទួលបានឱកាសសិក្សារៀនសូត្រ ប្រកបដោយគុណភាព និងសមធម៌ ទោះក្នុងកាលៈទេសៈណាក៏ដោយ៕

រដ្ឋមន្រ្តី ប៉េង ពោធិ៍នា ទទួលជួបប្រតិភូសមាគមជំរុញដល់ការលើកកម្ពស់សេដ្ឋកិច្ច និងពាណិជ្ជកម្ម កម្ពុជា-អាស៊ាន

(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ បានអនុញ្ញាតិឱ្យប្រតិភូសមាគមជំរុញដល់ការលើកកម្ពស់សេដ្ឋកិច្ច និងពាណិជ្ជកម្ម កម្ពុជា-អាស៊ាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្រ្តីពាក់ព័ន្ធ។

ជំនួបនេះមានគោលបំណងដើម្បីពិភាក្សាការងារ លើកិច្ចសហប្រតិបត្តការ និងពង្រឹងទំនាក់ទំនងបន្ថែមទៀត អំពីឱកាសវិនិយោគក្នុងវិស័យសាធារណការ និងដឹកជញ្ជូន៕

រដ្ឋបាលខេត្តកំពង់ធំ និងក្រុមហ៊ុន Royal Group Phnom Penh SEZ Plc. ចុះអនុស្សរណៈនៃការយោគយល់ស្តីពីការសិក្សាសមិទ្ធិលទ្ធភាពក្នុងការបង្កើតសួនកសិ-ឧស្សាហកម្មក្នុងខេត្តកំពង់ធំ


រដ្ឋបាលខេត្តកំពង់ធំ និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបភ្នំពេញ អេសអ៊ីហ្សិត ម.ក. (Royal Group Phnom Penh SEZ Plc.) បានចុះអនុស្សរណៈនៃការយោគយល់ស្តីពីការសិក្សាសមិទ្ធិលទ្ធភាពក្នុងការបង្កើតសួនកសិ-ឧស្សាហកម្មក្នុងខេត្តកំពង់ធំ សម្រាប់ការកែឆ្នៃកសិផលនានា នៅលើផ្ទៃដីប្រមាណ៣០០ហិកតា ដែលស្ថិតនៅក្នុងខេត្តកំពង់ធំ។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះជនភៀសសឹកកម្ពុជារាប់សិបម៉ឺននាក់នៅតែមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីរសៀលថ្ងៃទី ៦ ខែមករា ឆ្នាំ២០២៦ បានធ្វើបទបង្ហាញជូនប្រធាន និងតំណាងនៃស្ថានបេសកកម្មការទូត និងអង្គការអន្តរជាតិនៅភ្នំពេញ អំពីបច្ចុប្បន្នភាពនៃការវិវត្តស្ថានការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះការបន្តចូលរួម សកម្មភាពរបស់អង្គទូត និងបានកត់សម្គាល់ថា បន្ទាប់ពីកំណើនភាពតានតឹងថ្មីៗនេះ ស្ថានការណ៍ ហាក់ដូចជាកំពុងវិលមករកផ្លូវត្រូវវិញ ដូចបានឆ្លុះបញ្ចាំងដោយការសម្រេចបាននូវសមិទ្ធផលផ្នែក ការទូតសំខាន់ៗ ដែលរួមមានកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងគូឡាឡាំពួប្រទេសម៉ាឡេស៊ី នាថ្ងៃទី ២២ ខែធ្នូ កិច្ចប្រជុំពិសេសលើកទី៣នៃគណៈកម្មាធិការព្រំដែនទូទៅ(GBC) រវាងកម្ពុជា-ថៃ នាថ្ងៃទី ២៧ ខែធ្នូ និងកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា ថៃ និងចិន នៅខេត្តយូណាន ប្រទេសចិន នាថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២៥។

ឯកឧត្តម ប្រាក់ សុខុន បានគូសបញ្ជាក់អំពីលទ្ធផលវិជ្ជមាននៃសេចក្តីប្រកាសរួមនៃកិច្ច ពិសេសលើកទី៣នៃគណៈកម្មាធិការព្រំដែនទូទៅ(GBC)រវាងកម្ពុជា-ថៃ ដែលឆ្លើយតបនឹងអាទិភាពសំ ខាន់ៗសំដៅកាត់បន្ថយភាពតានតឹង ការកសាងទំនុកចិត្ត ក៏ដូចជាការស្តារសន្តិភាព និងភាពប្រក្រតី ឡើងវិញ ក្នុងនោះរួមមានបទឈប់បាញ់ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃត្រង់ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ ការព្រមព្រៀងដើម្បីធានាឱ្យជនភៀសសឹកផ្ទៃក្នុងប្រទេសអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញ ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ដោយគ្មានការរារាំង និងការប្តេជ្ញាចិត្តឡើងវិញ ចំពោះដំណោះ ស្រាយជម្លោះដោយសន្តិវិធី តាមរយៈការដោះស្រាយឫសគល់នៃជម្លោះ រួមទាំងការបន្តឡើងវិញនូវ ការងាររបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានស្វាគមន៍ ចំពោះការដោះលែងយោធិនកម្ពុជាទាំង១៨រូប ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងទំនុក ចិត្តឡើងវិញ និងបានសម្តែងនូវអំណរគុណដល់គ្រប់ភាគីទាំងអស់ដែលបានគាំទ្រ និងរួមចំណែកដល់ការវិវត្តជាវិជ្ជមានទាំងនេះ។ ទោះយ៉ាងណាក្ដី ឯកឧត្តម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងថា ជនភៀសសឹកកម្ពុជារាប់សិបម៉ឺននាក់នៅតែមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេ នៅតាមមូលដ្ឋានជាច្រើនក្នុងខេត្តចំនួនបួនរបស់កម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកអំពីការបន្តរក្សាវត្តមានយោធា ព្រមទាំងសកម្មភាពទាំងឡាយដែលបានប៉ះពាល់ដល់រចនាសម្ព័ន្ធស៊ីវិល និងវិលត្រឡប់ចូលទៅតំបន់ទាំងនេះ។ ឯកឧត្តមបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាឱ្យសកម្មភាពជាក់ស្តែង ដើរស្របនឹងការប្តេជ្ញាចិត្តចំពោះបទឈប់បាញ់ និងគោលការណ៍អន្តរជាតិពាក់ព័ន្ធ ក៏ដូចជាស្មារតីកិច្ចសហប្រតិបត្តិការអាស៊ាន។

ស្តីពីបញ្ហាព្រំដែន ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជា និងថៃមានព្រំដែនរួមដែលទទួលស្គាល់ជាអន្តរជាតិ កំណត់ដោយផែនទីដែលផលិតឡើងស្របតាមអនុសញ្ញាឆ្នាំ១៩០៤ និង សន្ធិសញ្ញាឆ្នាំ១៩០៧។ ឯកឧត្តមបានលើកពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការងារកំណត់ព្រំដែន ដែលសម្រេចបានដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក ជាពិសេសក្នុងពេលថ្មីៗនេះនៅ ទីតាំងចន្លោះបង្គោលព្រំដែនលេខ ៥២-៥៩ និង ៤២-៤៧ និងបានរំលឹកឡើងវិញនូវចំណុចទី៣នៃ សេចក្តីប្រកាសរួមរបស់កិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា- ថៃ ដែលបញ្ជាក់យ៉ាងច្បាស់ថា រាល់ការព្រមព្រៀងទាំងអស់ក្រោមសេចក្តីប្រកាសរួមនេះ គឺមិនប៉ះពាល់ ដល់ការងារវាស់វែង និងខណ្ឌសីមាព្រំដែនឡើយ។ ក្នុងន័យនេះ កម្ពុជាបានស្នើឱ្យមានការកោះប្រជុំ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកជាបន្ទាន់ ដើម្បីពន្លឿនការងារស្របតាមស្មារតីនៃសេចក្តី ប្រកាសរួម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការ ធានាការរក្សាបទឈប់បាញ់បច្ចុប្បន្នឱ្យនៅខ្ជាប់ខ្ជួន។ អាទិភាពបន្ទាន់របស់កម្ពុជាគឺការអនុវត្តបទឈប់ បាញ់ និងកិច្ចព្រមព្រៀងពាក់ព័ន្ធឱ្យបានពេញលេញ ដោយស្មោះត្រង់ និងប្រកបដោយសុច្ឆន្ទៈ រួមទាំង ការអនុញ្ញាតឱ្យប្រជាជនស៊ីវិលភៀសសឹកបានវិលត្រឡប់ទៅទីលំនៅវិញប្រកបដោយសុវត្ថិភាព និង សេចក្តីថ្លៃថ្នូរ ការដោះស្រាយជម្លោះដោយសន្តិវិធីតាមរយៈយន្តការដែលមានស្រាប់ ការបន្តការងារ វាស់វែង និងកំណត់ខណ្ឌសីមាព្រំដែនដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក កិច្ចសហ ប្រតិបត្តិការជាក់ស្តែងក្រោមក្របខ័ណ្ឌដែលបានព្រមព្រៀងគ្នា រួមទាំងការដោះមីនមនុស្សធម៌តាមរយៈ ក្រុមការងារសម្របសម្រួលរួមការដោះមីនស្របតាមស្តង់ដារនីតិវិធីប្រតិបត្តិការដែលបានព្រមព្រៀងគ្នា និងការរក្សាច្រកទំនាក់ទំនងបើកចំហរវាងអាជ្ញាធរយោធា និងក្រសួងការបរទេស។

ឯកឧត្តមបាន សង្កត់ធ្ងន់បន្ថែមទៀតអំពីសារៈសំខាន់នៃការពង្រឹងតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ដើម្បី ផ្ទៀងផ្ទាត់ និងធានាការអនុវត្តពេញលេញនៃបទឈប់បាញ់ ព្រមទាំងវិធានការចាំបាច់ផ្សេងទៀតដែល បានព្រមព្រៀងគ្នា ដើម្បីតម្លាភាព ការកសាងទំនុកចិត្ត និងការជឿទុកចិត្តគ្នា។ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា កម្ពុជា និងថៃ គឺជាប្រទេសជិតខាង ហើយនឹង នៅតែជាប្រទេសជិតខាងរហូតតទៅមុខ ដែលមានការទទួលខុសត្រូវរួមគ្នាដើម្បីធានាសន្តិភាព ស្ថិរភាព និងវិបុលភាពចីរកាលសម្រាប់ប្រជាជននៃប្រទេសទាំងពីរ សម្រាប់តំបន់ និងសម្រាប់គ្រួសារអាស៊ាន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ជាថ្មីថា កម្ពុជាជ្រើសរើសយកសន្តិភាព និងការដោះស្រាយ ជម្លោះដោយសន្តិវិធី និងតាមផ្លូវការទូតដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន។ ជាមួយគ្នានេះ តំណាងក្រសួងការពារជាតិ និងលេខាធិការដ្ឋានកិច្ចការព្រំដែន ក៏បានធ្វើសេចក្តីរាយការណ៍ និងបទបង្ហាញអំពីបច្ចុប្បន្នភាពនៃស្ថានភាពព្រំដែនផងដែរ៕

រដ្ឋមន្រ្តីក្រសួងសាធារណការ ចុះពិនិត្យទីតាំងដីច្រោះកណ្តាលទ្រូងផ្លូវ នៅសង្កាត់បិតត្រាំង ក្រុងព្រះសីហនុ

(ព្រះសីហនុ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យទីតាំងដីច្រោះកណ្តាលទ្រូងផ្លូវ ស្ថិតនៅចំណុចគីឡូម៉ែតលេខ ២១៣+៥២៥ ផ្លូវជាតិលេខ៤ សង្កាត់បិតត្រាំង ក្រុងព្រះសីហនុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងក្រុមការងារបច្ចេកទេសជាច្រើនរូបទៀត។

គិតត្រឹមដើមខែមករា ឆ្នាំ២០២៦នេះ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ​(ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបានជាង ៥៤% ហើយ !

(ភ្នំពេញ)៖ លោក សួង ហេង រដ្ឋលេខាធិការ និងជានាយកគម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា បានបញ្ជាក់ឱ្យដឹងថា គិតត្រឹមដើមខែមករា ឆ្នាំ២០២៦នេះ គម្រោងនេះសម្រេចបាន ៥៤.២០% ហើយ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

កម្ពុជាដាក់ពាក្យបណ្តឹងទៅកាន់ UN ទាមទារឱ្យចាត់វិធានការយ៉ាងឆាប់រហ័ស និងម៉ឺងម៉ាត់ ចំពោះការរំលោភសិទ្ធិមានលំនៅឋាន និងសិទ្ធិកាន់កាប់ទ្រព្យសម្បត្តិឯកជន របស់ពលរដ្ឋកម្ពុជា បង្កឡើងដោយកងកម្លាំងយោធាថៃ

(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ បានដាក់ពាក្យបណ្តឹងទៅកាន់ឧត្តមស្នងការ នៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ទាមទារឱ្យចាត់វិធានការយ៉ាងឆាប់រហ័ស និងម៉ឺងម៉ាត់ ចំពោះការរំលោភសិទ្ធិមានលំនៅឋាន និងសិទ្ធិកាន់កាប់ទ្រព្យសម្បត្តិឯកជន របស់ប្រជាពលរដ្ឋកម្ពុជា ដែលបង្កឡើងដោយអំពើឈ្លានពាន ការបំផ្លិចបំផ្លាញផ្ទះសម្បែង ការលួចយកទ្រព្យសម្បត្តិ និងការបណ្តេញចេញដោយបង្ខំពីកងកម្លាំងយោធាថៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន  ទទួលបាន។

មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ជួបសំណេះសំណាល ជាមួយក្រុមប្របតិបត្តិសាខាកាកបាទក្រហម ប្រគល់សម្ភារៈ និងគ្រឿងឧបភោគបរិភោគ សម្រាប់ការងារមនុស្សធម៌

(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានជួបសំណេះសំណាល ជាមួយលោក ស្រី អោម ចន្នា នាយិកាសាខា និងមន្ត្រីក្រុមប្របតិបត្តិសាខាកាកបាតក្រហមកម្ពុជាខេត្ត និងប្រគល់នូវសម្ភារៈគ្រឿងឧបភោគបរិភោគ សម្រាប់ចែកជូនដល់ជនងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។

អ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រះវិហារ ដឹកនាំក្រុមការងារនាំអំណោយរបស់សម្តេចប្រធានរដ្ឋសភា ប្រគល់ជូនវីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹកនៅវត្តគីឡូ៨ ក្រុងព្រះវិហារ

ឯកឧត្តម មាស សុភា ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រះវិហារ លោកជំទាវ ឡោក ខេង ប្រធានសភាស្ត្រី និងជាប្រធានគណ:កម្មការទី៨នៃរដ្ឋសភា និងឯកឧត្តម យស ផានីត្តា សមាជិកព្រឹទ្ធសភា និងប្រធានគណ:កម្មការទី២ព្រឹទ្ធសភា នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារនាំយកអំណោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ជាគ្រឿងឧបភោគបរិភោគ ថវិកា ម៉ាស់ការពារផ្សែងពុល និងសម្ភារៈប្រើប្រាស់មួយចំនួន ប្រគល់ជូនវីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅបណ្តោះអាសន្នមណ្ឌលសុវត្ថិភាពវត្តគីឡូ៨ ក្រុងព្រះវិហារ ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកសកម្មភាពពង្រាយទូរកុងតឺន័រ រាយលួសបន្លា និងលួចសម្បត្តិពលរដ្ឋស៉ីវិលកម្ពុជាពីសំណាក់ទាហានថៃ ជាទង្វើខុសច្បាប់អន្ដរជាតិ និងបំពានលើខ្សែព្រំដែនអន្ដរជាតិ

(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល តាមរយៈសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦នេះ បានចាត់ទុកសកម្មភាពពង្រាយទូរកុងទឺន័រ រាយលួសបន្លា និងលួចសម្បត្តិប្រជាពលរដ្ឋស៉ីវិលស្លូតត្រង់របស់កម្ពុជា ពីសំណាក់ក្រុមទាហានថៃ គឺជាទង្វើខុសច្បាប់អន្ដរជាតិ និងបំពានលើខ្សែព្រំដែនអន្ដរជាតិ ដែលមិនអាចទទួលយកបានឡើយ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់នូវខ្លឹមសារយ៉ាងដូច្នេះថា៖

ទី១៖ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តការតវ៉ាយ៉ាងខ្លាំងក្លាបំផុតប្រឆាំងនឹងការបន្តឈរជើង និងកាន់កាប់ជាក់ស្តែងដោយកងកម្លាំងយោធាថៃលើទឹកដីកម្ពុជា នៅតំបន់មួយចំនួនតាមបណ្តោយព្រំដែន ដែលជាអំពើខុសច្បាប់ និងគ្មានមូលដ្ឋានទាល់តែសោះក្រោមច្បាប់អន្តរជាតិ។ ចំណែកការកាន់កាប់ និងបន្តកាន់កាប់តាមរយៈការគំរាមកំហែង និងការប្រើប្រាស់កម្លាំង គឺផ្ទុយទៅនឹងគោលការណ៍ជាមូលដ្ឋាន និងមិនអាចបដិសេធបាននៃច្បាប់អន្តរជាតិទាំងស្រុង។

ទី២៖ ការគ្រប់គ្រងទឹកដី សកម្មភាពរដ្ឋបាល ឬការអនុវត្តសិទ្ធិអំណាចដែលកើតចេញពីទង្វើបែបនេះគ្មានតម្លៃតាមផ្លូវច្បាប់និងមិនអាចបង្កើតសិទ្ធិស្របច្បាប់ណាមួយបានឡើយ។ សកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃបែបនេះ ផ្ទុយស្រឡះទៅនឹងការប្តេជ្ញាចិត្តរបស់ថៃ ក្នុងការដោះស្រាយវិវាទដោយសន្តិវិធីក្រោមស្មារតី នៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាស្មារតី នៃកិច្ចព្រមព្រៀងដែលមានកាលពីពេលកន្លងមក។ ចំណែកឯការដាក់ពង្រាយទូរកុងតឺន័រ ការរាយបន្លាលួស ឬដោតទង់ជាតិ គឺជាសកម្មភាពបំពានលើខ្សែព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរ ដែលមិនអាចទទួលយកបានឡើយ។

ទី៣៖ ទាហានថៃបាននិងកំពុងបន្តបំផ្លិចបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅលើទឹកដីកម្ពុជាឥតឈប់ឈរ។ ការបំផ្លិចបំផ្លាញនេះបានធ្វើឡើងដោយការវាយប្រហារសំដៅគោលដៅស៊ីវិល កាលពីក្នុងអំឡុងសង្គ្រាមពេញបន្ទុកចន្លោះពីថ្ងៃទី៧ ដល់២៧ ខែធ្នូ ឆ្នាំ២០២៥ផង និងបន្តបំផ្លាញដោយកម្លាំងគ្រឿងចក្រនិងកម្លាំងមនុស្សក្រោយពេលបទឈប់បាញ់ចូលជាធរមាន។

លើសពីនេះ ទាហានថៃថែមទាំងបានព័ទ្ធយកដីធ្លី និងផ្ទះសម្បែងប្រជាពលរដ្ឋខ្មែរជាច្រើន ហើយបាននិងកំពុងបំផ្លាញចោលជាបន្តបន្ទាប់ និងបានលួច ប្លន់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋខ្មែរ យ៉ាងអនាធិបតេយ្យបំផុត។ អំពើនេះបានធ្វើឱ្យបាត់បង់ និងខូចខាតធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងបង្កការរាំងស្ទះដល់ការវិលត្រឡប់វិញរបស់ជនស៊ីវិលភៀសសឹក ទៅកាន់លំនៅឋានរបស់ពួកគេវិញ ដែលផ្ទុយពីស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុចទី៤។

ទី៤៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមប្រកាសថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះសកម្មភាពបំពានច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ និងអំពើរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ព្រមទាំងអំពើប្លន់យកទ្រព្យសម្បត្តិរបស់ពលរដ្ឋខ្មែរពីសំណាក់ទាហានថៃ និងទាមទារឱ្យថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពយោធាប្រកបដោយអរិភាពបែបនេះ និងសូមភាគីថៃ គោរពអាណត្តិរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក នៃប្រទេសទាំងពីរ ក្នុងការកំណត់ខណ្ឌសីមាព្រំដែនដោយផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់ និងច្បាប់អន្តរជាតិ។

ទី៥៖ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក និងសូមបញ្ជាក់ជូនដែរថា កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។

ទី៦៖ ការដាក់ពង្រាយទូរកុងតឺន័រ និងរាយបន្លាលួស ក៏ដូចជាការដោតទង់ជាតិក្នុងតំបន់ដែលកងកម្លាំងថៃបំពានកាន់កាប់ដោយខុសច្បាប់ បង្ហាញយ៉ាងច្បាស់ពីអំពើរំលោភបំពានដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ខណៈដែលការវាយកម្ទេចផ្ទះសម្បែងប្រជាពលរដ្ឋស្លូតត្រង់ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ។ កាន់តែអាក្រក់ជាងនេះទៅទៀត ភស្តុតាងបានបង្ហាញថា យោធាថៃបានប្រព្រឹត្តបទល្មើសលួច ប្លន់ ទ្រព្យសម្បត្តិជនស៊ីវិលកម្ពុជានៅក្នុងតំបន់ដែលខ្លួនបានហ៊ុមព័ទ្ធ ដែលជាសកម្មភាពអមនុស្សធម៌មិនអាចទទួលយកបាន និងត្រូវបានហាមឃាត់នៅក្រោមច្បាប់អន្តរជាតិ៕

ក្រសួងការងារ៖ ឱកាសការងារជាង ៨ម៉ឺនកន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពី ប្រទេសថៃ

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តផ្សព្វផ្សាយអំពីឱកាសការងារដែលនៅសល់ជាង ៨១ ៧០៧កន្លែង សម្រាប់បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។

Powered by Blogger.