គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះសួរទុក្ខប្រជាពលរដ្ឋភៀសសឹកស្នាក់នៅផ្ទះបណ្តោះអាសន្ន ក្នុងខេត្តព្រះវិហារ


នៅរសៀលថ្ងៃសៅរ៍ទី៣០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋភៀសសឹក នៅភូមិតាកឹងបៃតង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ដែលជាទីតាំងផ្ទះស្នាក់នៅបណ្តោះអាសន្នរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។

អំឡុងពេលចុះសួរសុខទុក្ខ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានសំណូមពរប្រជាពលរដ្ឋមេត្តាយោគយល់ ចំពោះក្រុមការងារដែលកំពុងពន្លឿនទាំងតភ្ជាប់អគ្គិសនី និងបណ្តាញទឹកស្អាតចូលតាមខ្នងមួយចំនួនដែលមិនទាន់រួចរាល់។ ក្នុងនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ក៏បានជម្រាបពីផែនការគិតគូរជាបន្តបន្ទាប់ដល់ប្រជាពលរដ្ឋភៀសសឹក ក្រៅពីផ្ទះបណ្តោះអាសន្ន នឹងមានការផ្តល់ជាគម្រោងលើកកម្ពស់ជីវភាពតាមរយៈការធ្វើកសិកម្មជាដើម។

បន្ទាប់ពីនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយរដ្ឋបាលខេត្តព្រះវិហារអំពីបច្ចុប្បន្នភាពការងារដែលសម្រេចបានរបស់អង្គភាព-ស្ថាប័ន សំដៅជំរុញ និងពន្លឿការងារដែលសេសសល់ឲ្យបានជោគជ័យ និងឆាប់រហ័ស។

ក្រៅពីនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានណែនាំដល់អាជ្ញាធរខេត្ត និងកងកម្លាំងការពារសន្តិសុខសណ្តាប់ធ្នាប់ សូមបន្តចាត់តាំងឲ្យមានក្រុមការងារប្រចាំការនៅភូមិតាកឹងបៃតងនេះ ដើម្បីប្រជាពលរដ្ឋអាចផ្តល់ព័ត៌មាន ឬរាយការណ៍ពីបញ្ហាប្រឈម និងសំណូមពរផ្សេងៗជាដើម៕

No comments:

Powered by Blogger.