ឯកឧត្តម យូ សិរីវុឌ្ឍ និង ឯកឧត្តម ភឺន ផល្លា ដឹកនាំក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្ត ប្រារព្វពិធីសូត្រមន្ត និង ដង្ហែអង្គកឋិនទានសាមគ្គីទៅកាន់ វត្តឫស្សី ក្នុងស្រុកកំពង់ត្រាច
ភ្នំពេញ៖ ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមចលនាកសាងសមាជិកគណបក្សមូលដ្ឋានរាជធានី-ខេត្ត និង ឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់របស់ សម្ដេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមចលនាកសាងសមាជិកគណបក្សមូលដ្ឋានរាជធានី-ខេត្ត ព្រមទាំង លោកជំទាវ បានផ្តួចផ្តើមធ្វើបុណ្យកឋិនទានសាមគ្គី ដោយបានប្រារព្វពិធីសូត្រមន្តតាមបែបសាសនា នៅគេហដ្ឋានរបស់ ឯកឧត្តម យូ សិរីវុឌ្ឍ ស្ថិតក្នុងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ហើយ នៅព្រឹក ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំ និងដង្ហែអង្គកឋិនទានមហាសាមគ្គី ដើម្បីវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំវស្សាអស់ត្រីមាស នៅវត្ត វេឡុវននារាម(ហៅវត្តឫស្សី) ស្ថិតក្នុងឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។
ពិធីបុណ្យកឋិនទានសាមគ្គីនេះ ត្រូវបានរៀបចំឡើងយ៉ាងអធិកអធមតាមប្រពៃណីព្រះពុទ្ធសាសនា ដោយមានការអញ្ជើញចូលរួមពី សម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រតិភូអមដំណើរ ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សមាជិកសមាជិកាក្រុមចលនាកសាងសមាជិកគណបក្សនៅតាមបណ្តាលមូលដ្ឋានរាជធានី-ខេត្ត និងបងប្អូនប្រជាពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះករ។
នៅក្នុងឱកាសនោះ ឯកឧត្តម យូ សិរីវុឌ្ឍ និងលោកជំទាវ ឯកឧត្តម ភឺន ផល្លា និងលោកជំទាវ ព្រមទាំងពុទ្ធបរិស័ទទាំងអស់ បានវេរប្រគេនត្រៃចីវរ ព្រមទាំងបច្ច័យដល់ព្រះសង្ឃ ដើម្បីទ្រទ្រង់ដល់ការកសាងសមិទ្ធផលនានាក្នុងវត្ត និងសម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។
អង្គកឋិនទាននេះ មិនត្រឹមតែជាការបំពេញកុសលផលបុណ្យតាមបែបសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញយ៉ាងច្បាស់អំពីកម្លាំងសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ ក្នុងការទ្រទ្រង់ព្រះពុទ្ធសាសនា ព្រមទាំងការរួមចំណែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងវត្តអារាម និងសហគមន៍មូលដ្ឋានក្នុងខេត្តកំពតទាំងមូលផងដែរ។
ឯកឧត្តម យូ សិរីវុឌ្ឍបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងប្រជាពលរដ្ឋទាំងអស់ ក្នុងការចូលរួមជាថវិកា និងចូលរួមជួយ ជ្រោមជ្រែងក្នុងពិធីបុណ្យបានយ៉ាងរលូនអស់ពីកម្លាំងកាយចិត្តគ្រប់ៗគ្នា៕

No comments: