ឯកឧត្តម សល់ មករា អញ្ជើញជាអធិបតី វេទិកាសាធារណៈ ចំនួន០២ ឃុំភ្នំប្រាសាទ និង ឃុំអង្គសុភី ស្រុកកំពង់ត្រាច ដើម្បីស្តាប់ និងដោះស្រាយកង្វល់ជូនប្រជាពលរដ្ឋ
ខេត្តកំពត៖ ឯកឧត្តម សល់ មករា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ត្រាច ខេត្តកំពត បានអញ្ជើញជាអធិបតីវេទិកាសាធារណៈចំនួន០២ របស់ក្រុមការងាររាជរដ្ឋាភិបាល ស្ថិតក្នុងភូមិភូមិចុងសួង ឃុំភ្នំប្រាសាទ និង ភូមិបឹងធំខាងលិច ឃុំអង្គសុភី កាលពីព្រឹកនិងរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២៦។
វេទិកានេះមានការអញ្ជើញចូលរួមពី លោក លោកស្រី តំណាងមន្ទីរជំនាញពាក់ព័ន្ធ មន្ត្រីរាជការនៃរដ្ឋបាលស្រុកកំពង់ត្រាច មន្ត្រីឃុំ ភូមិព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប។
ក្នុងវេទិកានេះ បងប្អូនប្រជាពលរដ្ឋបានលើកឡើងបញ្ហាប្រឈមនានាចំនួន០៨ ពាក់ព័ន្ធវិស័យ ដីធ្លី បរិស្ថាន អគ្គិសនី ការកែសម្រួលហេដ្ឋារចនាសម្ព័ន្ធ ហើយក្រុមការងារបានទទួលយក ខិតខំដោះស្រាយបានមួយចំនួន ហើយករណីដែលនៅសេសសល់បានធ្វើរបាយការណ៍គោរពជូនថ្នាក់ដឹកនាំសម្រេច។
សូមជម្រាបថា វេទិកាសាធារណៈនេះ ត្រូវបានរៀបចំឡើងក្នុងគោល បំណងដើម្បីផ្សារភ្ជាប់ទំនាក់ទំនងផ្ទាល់រវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីស្វែងយល់ពីសុខទុក្ខ ជីវភាពរស់នៅ ព្រមទាំងបើកឱកាសជូនបងប្អូនប្រជាពលរដ្ឋ បានលើកឡើងនូវសំណូមពរ បញ្ហាប្រឈម និងតម្រូវការជាក់ស្តែងនានា ដើម្បីឱ្យក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធធ្វើការពិភាក្សា ឆ្លើយតប និងដោះស្រាយជូនបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕

No comments: