គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

សម្ដេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន និមន្តជាព្រះអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសង្ឃសន្និបាតមន្ត្រីសង្ឃសាលាគណរាជធានីភ្នំពេញ

(ភ្នំពេញ)៖ សម្ដេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន សម្ដេចព្រះសង្ឃនាយករងទី៣ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណរាជធានីភ្នំពេញ រសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះ បាននិមន្តជាព្រះអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសង្ឃសន្និបាតមន្ត្រីសង្ឃសាលាគណរាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅនៅសាលាអនុគណខណ្ឌមានជ័យ។

ក្នុងពិធីនេះដោយមានការនិមន្តចូលរួមពីសំណាក់ សម្ដេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក និងជាព្រះបាឡាត់គណរាជធានីភ្នំពេញ ព្រះសុមេធវង្ស បណ្ឌិត សុខ ប៊ុនធឿន ព្រះគ្រូអនុគណខណ្ឌមានជ័យ ព្រះរាជាគណៈ ព្រះគ្រូអនុគណខណ្ឌ ព្រះមន្ត្រីសង្ឃសាលាគណ សាលាអនុគណ និងព្រះចៅអធិការគ្រប់វត្តក្នុងរាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី ទូច សារ៉ុម រដ្ឋលេខាធិការ តំណាងលោករដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា លោក លោកស្រី លោកប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ លោក លោកស្រី អាជ្ញាធររដ្ឋបាលខណ្ឌមានជ័យ និងលោកអាចារ្យ គណៈកម្មការគ្រប់វត្តទូទាំងរាជធានីភ្នំពេញ ប្រមាណ ៤០០ អង្គ/នាក់៕

No comments:

Powered by Blogger.