គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

កងទ័ពអាកាសថៃ បន្តប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមលើជនស៊ីវិលកម្ពុជា ប្រើយន្តហោះ F16 បំផ្លាញស្ពាន ដោយមិនស្តាប់អាមេរិក និងចិន

(ឧត្តរមានជ័យ)៖ បើទៅបីមានការប្រឹងប្រែងពីសហរដ្ឋអាមេរិក និងចិន ឱ្យ​កម្ពុជា និងថៃ បញ្ចប់សង្គ្រាមរវាងគ្នាយ៉ាងណាក្តី កងទ័ពថៃ នៅតែបន្ត​ភាព​គឃ្លើនដោយមិនស្តាប់កិច្ចអន្តរាគមន៍របស់អាមេរិក និងចិននោះឡើយ។ នៅវេលាម៉ោងជាង១១យប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពអាកាសថៃ បានប្រើយន្តហោះចម្បាំង F16 ចំនួនពីរគ្រឿងមកទម្លាក់គ្រាប់ចំនួន​៣​គ្រាប់លើស្ពានអូរជីកធ្វើឱ្យស្ពានខូចខាតឆ្លងកាត់លែងកើតតែម្តង។

ស្ពានអូរជីកស្ថិតនៅលើផ្លូវជាតិលេខ៦៨ តភ្ជាប់រវាងខេត្តសៀមរាប និង​ខេត្ត​​ឧត្តរមានជ័យ។ ស្ពាននេះបានដាក់ឱ្យប្រជាពលរដ្ឋធ្វើដំណើររយៈពេល​ជាង១០ឆ្នាំមកហើយ។ ស្ពាននេះ មានសារៈសំខាន់ណាស់សម្រាប់ការធ្វើ​ដំណើរប្រជាពលរដ្ឋ ការធ្វើពាណិជ្ជកម្ម ការដឹកជញ្ជូនកសិផល និងការ​ធ្វើ​ដំណើរទៅសាលារបស់សិស្សានុសិស្សផងដែរ។

ដូច្នេះការផ្តាច់ស្ពានពីសំណាក់កងទ័ពអាកាសរបស់ថៃ បង្កការលំបាក​យ៉ាង​ខ្លាំងដល់ការរស់នៅប្រចាំថ្ងៃប្រជាពលរដ្ឋនៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប។

សូមបញ្ជាក់ដែរថា ស្ពានអូរជីកមានចម្ងាយរង្វង់៧០គីឡូម៉ែត្រ ពីព្រំ​ដែន​កម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ ដែលជាសមរភូមិប្រយុទ្ធ​នា​ពេល​បច្ចុ​ប្បន្ន។ ការប្រើយន្តហោះមកទម្លាក់ផ្តាច់ស្ពានបម្រើប្រយោជន៍របស់ប្រជា​ពលរដ្ឋជាជនស៊ីវិលរបស់កម្ពុជា គឺជាទង្វើប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមយ៉ាង​ធ្ងន់​​ធ្ងរបំផុត៕


No comments:

Powered by Blogger.