គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ប្រជាពលរដ្ឋភៀសសឹកចំនួន៦ខេត្ដ ដែលរងផលប៉ះពាល់ ដោយការឈ្លានពានថៃ ទទួលបានគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួន ពី ABA


 (ភ្នំពេញ)៖ ប្រជាពលរដ្ឋភៀសសឹក ចំនួន៦ខេត្ដ រួមមាន៖ ខេត្ដសៀមរាប, ព្រះវិហារ, ពោធិ៍សាត់, បាត់ដំបង, បន្ទាយមានជ័យ និងឧត្តរមានជ័យ ដែលរងផលប៉ះពាល់ ដោយការឈ្លានពានថៃ ទទួលបានគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួន ពីធនាគារ ABA។ កញ្ចប់ជំនួយមនុស្សធម៌ទាំងនោះ រួមមាន៖ អង្ករ ទឹកដប ថ្នាំពេទ្យ ស៊ុត ភួយ កន្ទេលបត់បាន មុង ខ្នើយ មីកញ្ចប់ សាច់ក្រក តង់ គ្រឿងទេសចម្អិនអាហារ ធុងទឹក សម្លៀកបំពាក់ និងសម្ភារៈចាំបាច់ប្រចាំថ្ងៃផ្សេងទៀត។

 តំណាង ABA បានឲ្យដឹងថា «ជំនួយនេះ គឺនិយាយអំពីការឈរជាមួយសហគមន៍ ក្នុងអំឡុងពេលដ៏លំបាក និងធានាថាគ្រួសារ ដែលបាត់បង់ទីលំនៅ ទទួលបាននូវតម្រូវការ ចាំបាច់ជាមូលដ្ឋាន សេចក្តីថ្លៃថ្នូរ និងការថែទាំជាបន្ទាន់»។ ការចែកចាយអំណោយមនុស្សធម៌នេះ ត្រូវបានអនុវត្តដោយមានការសម្របសម្រួលយ៉ាងជិតស្និទ្ធ ជាមួយអាជ្ញាធរមូលដ្ឋាន និងតំណាងសហគមន៍ ដើម្បីធានាថា ជំនួយទៅដល់គ្រួសារ ដែលងាយរងគ្រោះបំផុត ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥។ ការបែងចែករថយន្ត ដឹកទំនិញតាមខេត្ត៖ រថយន្តដឹកទំនិញ២គ្រឿង ដឹកទៅខេត្ដសៀមរាប, រថយន្តដឹកទំនិញ២គ្រឿង ដឹកទៅខេត្ដព្រះវិហារ, រថយន្តដឹកទំនិញ១គ្រឿង ដឹកទៅ ខេត្ដព្រះវិហារ, រថយន្តដឹកទំនិញ១គ្រឿង ដឹកទៅខេត្ដបាត់ដំបង, រថយន្តដឹកទំនិញ២គ្រឿង ដឹកទៅខេត្ដបន្ទាយមានជ័យ និងរថយន្តដឹកទំនិញ២គ្រឿង ដឹកទៅខេត្ដឧត្ដរមានជ័យ៕


No comments:

Powered by Blogger.