គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

អភិបាលខេត្តបន្ទាយមានជ័យ ប្រាប់ទៅអភិបាលខេត្តស្រះកែវ របស់ថៃ ឱ្យរក្សាភាពអត់ធ្មត់ និងរង់ចាំការដោះស្រាយរបស់គណៈកម្មការ JBC ធ្វើការបញ្ចប់លើការងារខណ្ឌសីមាព្រំដែន ខណៈភូមិសាស្ត្រដែលភាគីថៃតវ៉ា ប្រជាពលរដ្ឋកម្ពុជាបានរស់នៅយូរមកហើយ មុនការចូលជាធរមាន MOU ឆ្នាំ២០០០

    

(ភ្នំពេញ)៖ តាមរយៈលិខិតចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យរបស់កម្ពុជា ផ្ញើជូនលោកអភិបាលខេត្តស្រះកែវរបស់ថៃ, ភាគីកម្ពុជាបញ្ជាក់ថា ទីតាំងដែលរដ្ឋបាលខេត្តស្រះកែវបានតវ៉ា គឺស្ថិតក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ហើយទីតាំងនេះប្រជាពលរដ្ឋកម្ពុជាបានរស់នៅ កាន់កាប់ និងប្រើប្រាស់អាស្រ័យផលជាយូរមកហើយ មុនការចូលជាធរមាន MOU ឆ្នាំ២០០០។

បន្ថែមពីនេះលោក អភិបាលខេត្តបន្ទាយមានជ័យ ស្នើឲ្យអភិបាលខេត្តស្រះកែវ រក្សាភាពអត់ធ្មត់ និងរង់ចាំការដោះស្រាយរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ធ្វើការបញ្ចប់លើការងារខណ្ឌសីមាព្រំដែន និងសូមចូលរួមសហការក្នុងស្មារតីមិត្តភាព ភាពជាអ្នកជិតខាងល្អ ដើម្បីជៀសវាងបង្កើតភាពតានតឹង និងផលប៉ះពាល់ជាអវិជ្ជមានរបស់ភាគីទាំងពីរ៕

ខាងក្រោមនេះជាលិខិតរបស់អភិបាលខេត្តបន្ទាយមានជ័យ ផ្ញើជូនអភិបាលខេត្តស្រះកែវ របស់ថៃ៖


No comments:

Powered by Blogger.