គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ឯកឧត្តម សុខ ចាន់ភក្តី ជាតំណាង រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី វេទិកាសាធារណ: ដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋក្នុងស្រុកចិត្របុរី

ខេត្តក្រចេះ៖ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី ជាតំណាង ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលខេត្តក្រចេះ បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណ: ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចុះជួបជាមួយប្រជាពលរដ្ឋ ដោះស្រាយបញ្ហាប្រឈម ក្តីទុក្ខកង្វល់ផ្សេងៗដែលបងប្អូនប្រជាពលរដ្ឋបានស្នើសុំឱ្យអាជ្ញាធរជួយដោះស្រាយ ស្របតាមគោលការណ៍រាជរដ្ឋាភិបាល។ 

សូមជម្រាបថា ជលទ្ធផលនៃវេទិកានេះ គឺទទួលបានសំណូមពរពីប្រជាពលរដ្ឋ សរុប ៥ករណី ហើយបានដោះស្រាយបញ្ចប់៣ករណី និងកំពុងដោះស្រាយ ២ករណី។

វេទិកានេះបានប្រារព្វក្នុងបរិវេណសាលាអនុវិទ្យាល័យគោលាប់ ឃុំគោលាប់ ស្រុកចិត្របុរី ដែលមានការអញ្ជើញចូលរួមពី សមាជិក ក្រុមការងាររាជរដ្ឋាភិបាល ថ្នាក់ដឹកនាំស្រុក ឃុំ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ គ្រូពេទ្យ និងប្រជាពលរដ្ឋ សរុប ១៦៩នាក់៕ ដោយ សាយ មិនា













No comments:

Powered by Blogger.