គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ACU បង្ហាញលទ្ធផល នៃការស្រាវជ្រាវ ករណីបង្ហោះពីការបែកធ្លាយវិញ្ញាសាគណិតវិទ្យា និងស្នើមហាជនទាំងអស់កុំចាត់ទុកបុគ្គលទាំង៦នាក់ ដែលបានបង្ហោះរឿងនេះជាអ្នកបំពុលសង្គម, តម្រុយស្រាវជ្រាវរកឃើញតាមរយៈអ្នកបង្ហោះ

(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបង្ហាញលទ្ធផលលម្អិត នៃការស្រាវជ្រាវករណីបង្ហោះពីការបែកធ្លាយវិញ្ញាសាគណិតវិទ្យា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ សីហា ២០២៥។

ក្នុងរបាយការណ៍របស់លោកបណ្ឌិត យ៉ិនទៀង ពុទ្ធិរិទ្ធ អនុប្រធានទី១ អង្គភាពប្រឆាំងអំពើពុករលួយ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន, ACU បានអះអាងថា រាល់ទម្រង់រូបវិញ្ញាសាប្រឡងដែលបានបង្ហោះមក ទោះជារូបភាពអត្ថបទវិញ្ញាសាវាយឡើងវិញក្តី, ការបង្ហោះជារូបព្រាលៗក្តី, ការបង្ហោះរូបវិញ្ញាសាច្បាស់មានហត្ថលេខាសង្ខេប (Griff) របស់រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ឬគ្មានហត្ថលេខាសង្ខេប អ.ប.ព. បានធ្វើកោសលវិច័យ ហើយឃើញថា ឯកសារទាំងនេះ ពិតជាដូចនឹងវិញ្ញាសាប្រឡងគណិតវិទ្យាថ្នាក់វិទ្យាសាស្ត្រ ប្រឡងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ប្រាកដមែន (ដូចពី80% ទៅ100%)។

ក្នុងន័យនេះ អង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងអំណរគុណដល់សាធារណៈជនទាំងអស់ ដែលបានសហការ និងផ្ដល់ព័ត៌មាន ក៏ដូចជាការបង្ហោះចែកចាយនៅតាមបណ្ដាញសង្គម ដែលទាំងអស់នេះសុទ្ធតែជាតម្រុយនៃការស្រាវជ្រាវ ដើម្បីស្វែងរកយុត្តិធម៌ និងស្នើដល់មហាជនកុំចាត់ទុកអ្នកបង្ហោះទាំងអស់នោះ ជាអ្នកបំពុលសង្គម។

ខាងក្រោមនេះ ជារបាយការណ៍ទាំងស្រុងរបស់ អង្គភាពប្រឆាំងអំពើពុករលួយ៖

No comments:

Powered by Blogger.