គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ផ្ញើសារទៅកាន់សិស្សត្រៀមប្រឡងបាក់ឌុប៖ «បើសិនជាក្មួយៗចង់ជួយដល់ប្រទេសជាតិយេីងឱ្យខ្លាំង ត្រូវខំប្រឹងរៀនឲ្យចេះ ប្រឡងឲ្យជាប់ បន្តការសិក្សាឲ្យបានខ្ពស់»

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ភរិយាសម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥នេះ បានផ្ញើសារសំខាន់មួយទៅកាន់ សិស្សានុសិស្សដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅថ្ងៃទី២៨ ខែសីហាខាងមុខនេះ។

លោកជំទាវបណ្ឌិតបានអំពាវនាវដល់សិស្សត្រៀមប្រឡងបាក់ឌុបថា បេីសិនជាក្មួយៗចង់ជួយដល់ប្រទេសជាតិយេីងឱ្យខ្លាំង ក្មួយៗត្រូវខិតខំប្រឹងប្រែងរៀនឲ្យចេះ ប្រឡងឲ្យជាប់ដេីម្បីបន្តការសិក្សាទៅមុខទៀតឲ្យបានខ្ពស់ ព្រោះប្រទេសយេីងរីកចំរេីនបានដោយសារយេីងមានធនធានមនុស្សដែលពូកែ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានបង្ហោះសារដូច្នេះថា «ជូនដល់ក្មួយៗដែលត្រៀមប្រឡងបាក់ឌុបនាពេលខាងមុខនេះ៖ ពេលវេលានៃការប្រឡងកាន់តែខិតជិតមកដល់ ក្មួយៗត្រូវចាំថាភារកិច្ចក្មួយៗនៅពេលនេះ គឺត្រូវខិតខំប្រឹងប្រែងរៀនឲ្យចេះ ប្រឡងឲ្យជាប់ដេីម្បីបន្តការសិក្សាទៅមុខទៀតឲ្យបានខ្ពស់ បេីសិនជាក្មួយៗចង់ជួយដល់ប្រទេសជាតិយេីងអោយខ្លាំង។ ព្រោះប្រទេសយេីងរីកចំរេីនបានដោយសារយេីងមានធនធានមនុស្សដែលពូកែ។ សូមជូនពរដល់ក្មួយៗទាំងអស់ទទួលបានជោគជ័យក្នុងការប្រលងនាពេលខាងមុខនេះ»៕


No comments:

Powered by Blogger.