គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ក្រសួងពាណិជ្ជកម្ម គាំទ្រគម្រោងបង្កើតផ្សារបោះដុំ នៅរាជធានីភ្នំពេញ

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន វើលដ៍ប្រ៊ីដ គ្រុប ស្តីពីការគាំទ្រ និងសម្របសម្រួលការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងបង្កើតផ្សារបោះដុំ នៅរាជធានីភ្នំពេញ។

ពិធីនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន វើលដ៍ប្រ៊ីដ គ្រុប លោកស្រី Anna Kosova តំណាងក្រុមហ៊ុន SEMMARIS នៃសាធារណរដ្ឋបារាំង ព្រមទាំងអ្នកឧកញ៉ា ឧកញ៉ា មន្ត្រីជំនាញ និងតំណាងវិស័យឯកជនជាច្រើនរូប។

អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ ដើម្បីគាំទ្រ និងសម្របសម្រួលការសិក្សាសមិទ្ធិលទ្ធភាព នៃគម្រោងបង្កើតផ្សារបោះដុំ នៅរាជធានីភ្នំពេញ ដែលស្នើឡើងដោយក្រុមហ៊ុន វើលដ៍ប្រ៊ីដ គ្រុប និងក្រុមហ៊ុន SEMMARIS នៃសាធារណរដ្ឋបារាំង។

តាមរយៈយន្តការភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន គម្រោងនេះមានគោលដៅធ្វើទំនើបកម្មប្រព័ន្ធចែកចាយ ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ ជំរុញការតភ្ជាប់ទីផ្សារ និងលើកកម្ពស់ទំនិញ និងផលិតផលកសិពាណិជ្ជកម្មក្នុងស្រុក៕

ប្រភព៖ https://www.cpp.org.kh/details/488639

No comments:

Powered by Blogger.