ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អញ្ជើញជាវាគ្មិនក្នុងវេទិកាតុមូល ស្ដីពីការលើកកម្ពស់យេនឌ័រ ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ
ភ្នំពេញ ៖ លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័ររបស់ក្រសួងមហាផ្ទៃ និងលោកស្រី តៅ សុខម៉ារ៉ា អគ្គនាយករង និងជាប្រធានក្រុមការងារយេនឌ័រ នៃអគ្គនាយកដ្ឋានរដ្ឋបាល បានអញ្ជើញជាវាគ្មិនក្នុងវេទិកាតុមូល ស្ដីពីការលើកកម្ពស់យេនឌ័រ ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ របស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ។
វេទិការតុមូលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រឹងសមត្ថភាព និងសមភាពយេនឌ័រក្នុងបរិបទបរិវត្តកម្មឌីជីថល។
សូមជម្រាបជូនថា ដោយទទួលបានគោលការណ៍អនុញ្ញាតពី ឯកឧត្តមអភិសន្ដិបណ្ឌត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ, ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានរៀបចំវេទិការតុមូល ស្ដីពីការលើកកម្ពស់យេនឌ័រ ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏ដូចជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ដោយបានចាត់ទុកស្ដ្រីថា «ជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ»៕





ប្រភព៖ https://pormeantvonline.blogspot.com/2026/10/blog-post_668.html

No comments: