គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

អភិបាលខេត្តកណ្ដាល ដឹកនាំកងកម្លាំង និងអាជ្ញាធរ​ ចុះធ្វើរដ្ឋបាលចំហរនៅក្រុងសំពៅពូន ដើម្បីបោសសម្អាតបទល្មើស Online Scams


(កណ្ដាល)៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំកងកម្លាំងមានសមត្ថកិច្ច មន្ត្រីជំនាញ និងអាជ្ញាធរ ចុះធ្វើរដ្ឋបាលចំហរ ស្របតាមអនុក្រឹត្យលេខ ០៣ អនក្រ.បក ក្នុងភូមិសាស្ត្រក្រុងសំពៅពូន ដើម្បីអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្នុងការបោសសម្អាតបទល្មើស Online Scams ឱ្យអស់ក្នុងព្រះរាជាណាចក្រកម្ពុជា ។

ក្នុងឱកាសចុះធ្វើរដ្ឋបាលនេះដែរឯកឧត្តម គួច ចំរើន បានលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋ សូមផ្ដល់ព័ត៌មាន ឬទីតាំងដែលប្រព្រឹត្ត Online Scams ក្នុងខេត្តកណ្ដាល ជាសម្ងាត់ ដើម្បីឈានដល់ការបង្ក្រាបទីតាំងទាំងនោះ និងជូនរង្វាន់ ព្រមទាំងរក្សាការសម្ងាត់ជូនផងដែរ។

ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្តកណ្ដាល បានដាក់បទបញ្ជាដល់គណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង-ស្រុក ទាំងអស់ ត្រូវបន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីឈានដល់ការបោសសម្អាតបទល្មើស Online Scams ឱ្យអស់ពីមូលដ្ឋានខេត្តកណ្តាល។

គួរជម្រាបថា នាពេលកន្លងទៅ សមត្ថកិច្ចខេត្តកណ្ដាលបានធ្វើបង្ក្រាប និងចាប់ខ្លួនជនជាតិបរទេសរាប់រយនាក់ដែលពាក់ព័ន្ធនឹង Scams online នៅក្រុងសំពៅពូន ហើយកំពុងតែបន្តរឹតបន្តឹងមិនឲ្យមានការរីកដុះដាល ឬកើតមានថ្មីឡើយ៕ អត្ថបទដោយ MET KIM AU

No comments:

Powered by Blogger.