គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

រដ្ឋមន្ត្រីក្រសួងវប្បធម៌ ជួបពិភាក្សាជាមួយប្រធានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក លើកទី៤៧ នៅប្រទេសបារាំង

   


(បារាំង)៖ នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ នាទីស្នាក់ការកណ្តាលនៃអង្គការយូណេស្កូ ទីក្រុងប៉ារីស ប្រទេសបារាំង លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រធានគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី៤៧ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានចូលជួបសម្តែងការគួរសម និងពិភាក្សាជាមួយលោកសាស្ត្រាចារ្យ Nikolay Nenov។

ជំនួបខាងលើនេះ ដើម្បីបង្ហាញអំពីបំណងល្អរបស់កម្ពុជា ក្នុងការចូលរួមចំណែកលើកកម្ពស់តួនាទី របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ក៏ដូចជាការជំរុញលើកកម្ពស់ កិច្ចសហប្រតិបត្តិការទ្វេរភាគីលើផ្នែកវប្បធម៌ និងបេតិកភណ្ឌ។

លោកសាស្ត្រាចារ្យ Nikolay Nenov បានរំលឹកអំពីទំនាក់ទំនងល្អរវាងកម្ពុជា និងប្រទេសប៊ុលហ្គារី កាលពីអតីតកាល និងបានសន្យាគាំទ្រ ព្រមទាំងជំរុញឱ្យមានកិច្ចសហការ ជាមួយកម្ពុជា លើវិស័យវប្បធម៌ និងបេតិកភណ្ឌផង៕

No comments:

Powered by Blogger.