គេហទំព័រ ព័ត៌មានថ្មីពិត
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

  • Home
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សេដ្ឋកិច្ច
    • សន្តិសុខសង្គម
    • សុខភាព
    • ព័ត៌មានវិទ្យា
    • ទេសចរណ៍
    • ជីវិត្តកំសាន្ត

    អភិបាលខេត្តបាត់ដំបង នាំយកគ្រាប់ពូជស្រូវស្បៀងបម្រុង របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត ជិត២ពាន់គ្រួសារ នៅស្រុកថ្មគោល និងស្រុកមោងឫស្សី

    www.k-pormeanthmeypit.com.kh November 23, 2023 ព័ត៌មានជាតិ

    (បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្តបាត់ដំបង នៅថ្ងៃពុធទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រាប់ពូជស្រូវ ស្បៀងបម្រុងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ផ្ដល់ជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត និងទឹកជំនន់ ចំនួន ២,០៥៨ គ្រួសារ ក្នុងនោះ -ស្រុកថ្មគោល ចំនួន ១,៦០៣គ្រួសារ-ស្រុកមោងឫស្សី ចំនួន៤៥៥ គ្រួសារ ។

    ក្នុងឱកាសនោះដែរ លោក សុខ លូ បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងតែគិតគូរដល់សុខទុក្ខដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា ជាក់ស្ដែងនៅថ្ងៃនេះ តាមរយៈគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ បានចាត់ឱ្យក្រុមការងារចុះចែកស្បៀងបម្រុង និងផ្ដល់គ្រាប់ពូជស្រូវជូនប្រជាពលរដ្ឋណាដែលរងផលប៉ះពាល់ និងមានប្រភពទឹកគ្រប់គ្រាន់ក្នុងការស្ដារឡើងវិញ ដែលនេះជាការបង្ហាញការយកចិត្តទុកដាក់របស់សម្ដេចដល់ប្រជាពលរដ្ឋតាំងពីពេលមានបញ្ហាដោយសារទឹកជំនន់គ្រោះរាំងស្ងួត រហូតមកដល់បច្ចុប្បន្ននេះ ។

    លោកបានបន្តថា ចំពោះស្បៀងអាហារដែលប្រគល់ជូននាពេលនេះ គឺជាការសម្រាលបន្ទុកបានមួយរយៈពេលខ្លី ហើយក្នុងនោះយើងធ្វើការចែកចំពោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងមានជីវភាពលំបាក ដូចនេះសូមធ្វើការអធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋផងដែរ ។

    លោកបានបន្តទៀតថា បច្ចប្បន្ននេះ រាជរដ្ឋាភិបាល នៅតែមានគោលនយោបាយផ្ដល់បណ្ណសមធម៌ ប័ណ្ណហានិភ័យសម្រាប់ប្រជាពលរដ្ឋដែលងាយធ្លាក់ក្នុងបន្ទាត់ក្រីក្រ ប្រជាពលរដ្ឋដែលក្រីក្រ រដ្ឋាភិបាលឧបត្ថម្ភជាថវិកាប្រចាំខែ ផ្ដល់នូវការព្យាបាលជម្ងឺដោយឥតគិតថ្លៃជាដើម ដែលសម្រាលបន្ទុកយ៉ាងច្រើនដល់ប្រជាពលរដ្ឋដែលងាយរងហានិភ័យ និងប្រជាពលរដ្ឋក្រីក្រ តែទន្ទឹមនឹងនោះដែរ ប្រជាពលរដ្ឋត្រូវតែខិតខំប្រកបរបរ និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ចូលរួមរក្សាសន្ដិភាពប្រទេស ដើម្បីឱ្យប្រទេសកម្ពុជាកាន់តែបន្តរីកចម្រើនទៅមុខផងដែរ ។

    លោកបានមានប្រសាសន៍ណែនាំអំពីបញ្ហាចរាចរណ៍ ពិសេសអំឡុងពេលដែលផ្លូវអាស៊ានហាយវេលេខ១ (ផ្លូវជាតិលេខ៥) ទើបដាក់ឱ្យសម្ពោធប្រើប្រាស់ជាផ្លូវការនៅព្រឹកមិញនេះ សូមប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ ត្រូវពាក់មួកសុវត្ថិភាព ពេលធ្វើដំណើរតាមម៉ូតូ និងពាក់ខ្សែក្រវ៉ាត់ពេលបើកបររថយន្ត គោរពផ្លាកសញ្ញាចរាចរណ៍ ព្រោះអត្រាគ្រោះ ថ្នាក់ចរាចរណ៍ នៅតែបន្តគំរាមកំហែង ការស្លាប់ និងជនពិការធ្វើឱ្យបាត់បង់ធនធានមនុស្សជាច្រើន ដូចនេះត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់ ទើបកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍កាន់តែមានប្រសិទ្ធភាព ។

    លោក ក៏បានណែនាំដល់ប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យ ក្នុងនោះចូលរួមក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ព្រោះថង់ប្លាស្ទិកមិនងាយរលាយក្នុងបរិស្ថានទេ ធ្វើឱ្យបរិស្ថានកាន់តែពុល និងគ្មានសណ្ដាប់ធ្នាប់ ដោយងាកមកប្រើថង់បរិស្ថាន ឬកាបូបបរិស្ថានជាដើម ដើម្បីកាត់បន្ថយការបំពុលក្នុងបរិស្ថាន៕

    Share This
    Facebook Twitter telegram
    ព័ត៌មានជាតិ

    No comments:

    Subscribe to: Post Comments ( Atom )

    Total Pageviews

    Popular Posts

    •  អភិបាលខេត្តកណ្ដាល ដឹកនាំកងកម្លាំង និងអាជ្ញាធរ​ ចុះធ្វើរដ្ឋបាលចំហរនៅក្រុងសំពៅពូន ដើម្បីបោសសម្អាតបទល្មើស Online Scams
      អភិបាលខេត្តកណ្ដាល ដឹកនាំកងកម្លាំង និងអាជ្ញាធរ​ ចុះធ្វើរដ្ឋបាលចំហរនៅក្រុងសំពៅពូន ដើម្បីបោសសម្អាតបទល្មើស Online Scams
    •   រដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការបន្តនិរន្តភាពយុទ្ធនាការបោសសម្អាត ការឆបោកតាមប្រពន្ធបច្ចេកវិទ្យា Online Scam
      រដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការបន្តនិរន្តភាពយុទ្ធនាការបោសសម្អាត ការឆបោកតាមប្រពន្ធបច្ចេកវិទ្យា Online Scam
    •   លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ សេចក្តីសុខ និងស្នាមញញឹមរបស់កុមារកម្ពុជា មិនស្ថិតនៅលើទំហំទឹកប្រាក់ធំដុំនោះទេ ប៉ុន្តែវាស្តែងចេញពីការចូលរួមរបស់សប្បុរសជនគ្រប់រូប
      លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ សេចក្តីសុខ និងស្នាមញញឹមរបស់កុមារកម្ពុជា មិនស្ថិតនៅលើទំហំទឹកប្រាក់ធំដុំនោះទេ ប៉ុន្តែវាស្តែងចេញពីការចូលរួមរបស់សប្បុរសជនគ្រប់រូប
    •   រដ្ឋមន្ត្រីព័ត៌មាន៖ ការបង្កើតគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្តនឹងលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានផ្លូវការ និងចូលរួមកសាងប្រព័ន្ធទិន្នន័យជាតិរួម
      រដ្ឋមន្ត្រីព័ត៌មាន៖ ការបង្កើតគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្តនឹងលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានផ្លូវការ និងចូលរួមកសាងប្រព័ន្ធទិន្នន័យជាតិរួម
    •   សម្តេចតេជោ ហ៊ុន សែន និងប្រធានសភាកាតា ប្រកាសប្រឹងប្រែងធ្វើការ​រួមគ្នា ដើម្បីសន្តិភាពសកល
      សម្តេចតេជោ ហ៊ុន សែន និងប្រធានសភាកាតា ប្រកាសប្រឹងប្រែងធ្វើការ​រួមគ្នា ដើម្បីសន្តិភាពសកល
    •   សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធ​អគារគណបក្ស​ប្រជា​ជន​កម្ពុជាខេត្តព្រៃវែង និងសំណេះសំណាលជាមួយសមាជិកបក្ស
      សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធ​អគារគណបក្ស​ប្រជា​ជន​កម្ពុជាខេត្តព្រៃវែង និងសំណេះសំណាលជាមួយសមាជិកបក្ស
    •   រដ្ឋមន្រ្តី ប៉េង ពោធិ៍នា ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងគណៈកម្មាធិការសម្របសមម្រួលអចិន្រ្តៃយ៍
      រដ្ឋមន្រ្តី ប៉េង ពោធិ៍នា ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងគណៈកម្មាធិការសម្របសមម្រួលអចិន្រ្តៃយ៍
    •   ថ្នាក់ដឹកនាំខេត្តកណ្ដាល សំណេះសំណាល ជាមួយក្រុមគ្រួសារវីរៈកងទ័ពជួរមុខ ដែលការពារបូរណភាពទឹកដី ពីការឈ្លានពានរបស់យោធាថៃ តាមបណ្ដាខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ
      ថ្នាក់ដឹកនាំខេត្តកណ្ដាល សំណេះសំណាល ជាមួយក្រុមគ្រួសារវីរៈកងទ័ពជួរមុខ ដែលការពារបូរណភាពទឹកដី ពីការឈ្លានពានរបស់យោធាថៃ តាមបណ្ដាខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ
    •     នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើសារជូនកងទ័ពទូទាំងប្រទេស ក្នុងឱកាសចូលឆ្នាំសកល២០២៤
      នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើសារជូនកងទ័ពទូទាំងប្រទេស ក្នុងឱកាសចូលឆ្នាំសកល២០២៤
    •   ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ចូលរួមបើក និងចែករំលែកពិសោធរបស់កម្ពុជាក្នុងការកសាងសន្តិភាព និងកាត់បន្ថយភាពក្រីក្រក្នុងវេទិកាសកលស្តីពីការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍ ឆ្នាំ២០២៦ នៅ​ចិន
      ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ចូលរួមបើក និងចែករំលែកពិសោធរបស់កម្ពុជាក្នុងការកសាងសន្តិភាព និងកាត់បន្ថយភាពក្រីក្រក្នុងវេទិកាសកលស្តីពីការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍ ឆ្នាំ២០២៦ នៅ​ចិន

    Blog Archive

    Created By Blogging | Distributed By Gooyaa
    Powered by Blogger.