គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យអគារ បន្ទប់ និងរៀបចំផែនការសន្តិសុខសណ្តាប់ធ្នាប់ នៅតាមមណ្ឌលប្រឡងមធ្យមសិក្សាទុតិយភូមិ នៅក្នុងក្រុងកំពង់ចាម

អភិបាលខេត្តកំពង់ចាមឯកឧត្តម អ៊ុនចាន់ដា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ អញ្ជើញចុះពិនិត្យអគារ បន្ទប់វិទ្យាល័យ និងរៀបចំផែនការរក្សាសន្តិសុខសណ្តាប់ធ្នាប់ នៅតាមមណ្ឌលប្រឡងមធ្យមសិក្សាទុតិយភូមិ នៅក្នុងក្រុងកំពង់ចាម។

ក្នុងឱកាសចុះពិនិត្យនោះ លោកអភិបាលខេត្ត បានណែនាំឲ្យមន្ត្រីអគ្គីសនី រៀបចំបណ្តាញអគ្គិសនីឲ្យបានគ្រប់គ្រាន់ ដើម្បីប្រើប្រាស់ និងកង្ហារតាមអគាបន្ទប់ប្រឡងឲ្យបានគ្រប់គ្រាន់ផងដែរ។ ជាមួយគ្នានោះ ថ្ងៃសុខាភិបាល ក៏ត្រូវបានលោកអភិបាលខេត្ត ណែនាំឲ្យបាញ់ថ្នាំមូសតាមបន្ទប់នីមួយៗ ក្នុងមណ្ឌលប្រឡងទាំងអស់ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។

បើតាមមន្ទ្រីអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម បានឲ្យដឹងថា បេក្ខជនក្នុងខេត្ត ដែលបានដាក់ពាក្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នៅពេលខាងមុខនេះ មានចំនួនសរុប ៩៧៣៦នាក់ ក្នុងនោះស្រី ៥៧៣៤នាក់ និងមានមណ្ឌលប្រឡងចំនួន ១៦មណ្ឌល ក្នុងនោះវិទ្យាសាស្ត្រចំនួន៥ និងវិទ្យាសាស្ត្រសង្គម ចំនួន១១ មណ្ឌល។

មណ្ឌលប្រឡងទាំងអស់នោះ មានស្ថិតនៅក្នុងក្រុងកំពង់ចាម ស្រុកកំពង់សៀម ស្រុកជើងព្រៃ និងបន្ថែមមណ្ឌលថ្មីគឺស្ថិតនៅក្នុងស្រុកកងមាស៕

No comments:

Powered by Blogger.