គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

រដ្ឋមន្រ្តី ប៉េង ពោធិ៍នា ទទួលជួបសមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្តា (AIRAVATA)

  

នារសៀលថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យលោកស្រី ខៃ ចិន្តា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្តា (AIRAVATA) និងប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្រ្តីពាក់ព័ន្ធ។

ជំនួបនេះធ្វើឡើងក្នុងគោលបំណងគោរពជួបសម្តែងការគួរសម និងកិច្ចសហប្រតិបត្តិការ រវាងសមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្តា (AIRAVATA) និងក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងដើម្បីជម្រាបជូនរបាយការណ៍ពីសកម្មភាពការងារ និងសមិទ្ធិផលនានាដែលសមាគមបានធ្វើកន្លងមកចាប់តាំងពីឆ្នាំ ២០២៤-២០២៥ និងគម្រោងប្រតិបត្តិក្នុងឆ្នាំ២០២៦ និងគោរពសុំអនុសាសន៍ល្អៗសម្រាប់ទិសដៅការងារបន្តរបស់សមាគម៕

No comments:

Powered by Blogger.