គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

អភិបាល​ខេត្ត​បន្ទាយមានជ័យ​ នាំយកអំណោយរបស់សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ ជូនគ្រួសារកងទ័ព​ជិត ៣០០គ្រួសារ

(បន្ទាយមានជ័យ​)៖​ ឯកឧត្តម ប្លែក​ វ៉ា​រី​ ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ, ឯកឧត្តម អ៊ុំ​ រាត្រី​ អភិបាល​ខេត្ត និងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាល​ សួរ​សុខទុក្ខ​ និងនាំយកអំណោយរបស់សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវ​បណ្ឌិត ជូនគ្រួសារកងទ័ព​នៅតំបន់ប្រតិបត្តការសឹករងបន្ទាយមានជ័យ​៥៥គ្រួសារ​ និងគ្រួសារកងទ័ព​កងពលតូចថ្មើរជើងលេខ៥១​ ចំនួន២២៥គ្រួសារ​ នារសៀលថ្ងៃទី២០​ ខែឧសភា​ ឆ្នាំ​២០២៦។

​នៅក្នុងឱកាស នៃការចុះសំណេះសំណាល​ និងសួរសុខទុក្ខឯកឧត្តម អ៊ុំ​ រាត្រី​ បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខពីសម្ដេចតេជោ​ ហ៊ុន​ សែន​ ប្រធានព្រឹទ្ធសភា​ និងសម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ និងលោកជំទា​បណ្ឌិត ជូនចំពោះបងប្អូន គ្រួសារវីរៈកងទ័ពដោយក្ដីនឹករឭក។

​ជាមួយគ្នានេះ ឯកឧត្តមបានបង្ហាញអំពីការរំឭកដឹងគុណចំពោះវីរៈភាពដ៏អង់អាចក្លាហានរបស់កងទ័ពកម្ពុជា​ ដែលបានតស៊ូ​ លះបង់គ្រប់បែបយ៉ាងការពារបូរណភាពទឹកដី​ ដែលបងប្អូនវីរៈកងទ័ពបានយកទ្រូងពាំងគ្រាប់​ ដើម្បីជាតិ និងប្រជាជន។

​ឯកឧត្តមបានបញ្ជាក់ថា​ វីរៈភាពដ៏អង់អាចក្លាហាន បានធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ចងចាំមិនភ្លេចនូវគុណូបការៈដ៏ធំធេងរបស់វីរៈកងទ័ពដែលបានស្មោះស្ម័គ្រ​ លះបង់សាច់ស្រស់​ ឈាមស្រស់​ ក្រុមគ្រួសារប្រពន្ធកូន​ ក្នុងបុព្វហេតុការពាទឹកដី​ ជាតិមាតុភូមិ​។​ ជាការតបស្នងប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយសម្តេចធិបតី​ជានាយករដ្ឋមន្ត្រី​ តែងតែគិតគូរសុខទុក្ខបងប្អូនកងទ័ព​ ក្រុមគ្រួសារ​ ជាពិសេគ្រួសារវីរៈកងទ័ពដែលបានពលី។

​អំណោយ​ដែលទទួលបានក្នុងមួយគ្រួសារ​ ទទួលបានអង្ករ២០គីឡូក្រាម​, មីមួយកេស​, ទឹកស៊ីអ៊ីវ​១យួរ, ទឹកត្រី១យួរ,​ ត្រីខ​ ១យួរ​ រួមនឹងថវិកាមួយចំនួន៕

No comments:

Powered by Blogger.