គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

អភិបាលខេត្តកំពង់ស្ពឺ នាំអំណោយមនុស្សធម៌ចែកជូនពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ៤៤ខ្នងផ្ទះ នៅស្រុកឱរ៉ាល់


 

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ នៅព្រឹថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ដឹកនាំក្រុមការងារសាខាកាកបាទក្រហមខេត្តបានចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤៤ខ្នងផ្ទះ នៅក្នុងស្រុកឱរ៉ាល់។ ករណីគ្រោះធម្មជាតិនេះបានកើតឡើងនារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីមានភ្លៀងធ្លាក់ និងលាយឡំជាមួយខ្យល់កន្ត្រាក់ខ្លាំង។

នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានជម្រាបជូនជនរងគ្រោះថា កាកបាទក្រហមក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺជាចលនាមនុស្សធម៌អន្តរជាតិ ដែលមានគោលការណ៍គ្រឹះ ៧យ៉ាង រួមមានភាពមនុស្សធម៌ ភាពមិនលំអៀង និងអព្យាក្រឹតភាព សម្រាប់ជួយជនរងគ្រោះដោយមិនរើសអើង និងកាត់បន្ថយទុក្ខលំបាក។

ឯកឧត្តមអភិបាលខេត្តក៏បានពាំនាំនៅការសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ផងដែរ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋរងគ្រោះចំនួន ៤៤ខ្នងផ្ទះ ក្នុងនោះមធ្យមចំនួន ២៤ខ្នង និងស្រាលចំនួន ២០ខ្នង មានក្នុងឃុំសង្កែសាទប ខូចខាតផ្ទះ ចំនួន ៣ខ្នង (មធ្យម) នៅឃុំត្រពាំងជោ ខូចខាតផ្ទះចំនួន ៤១ខ្នង មធ្យមចំនួន ២១ និងស្រាលចំនួន ២០ខ្នង៕

No comments:

Powered by Blogger.