គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

សម្តេច ម៉ែន សំអន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី៩ រវាងក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ជាមួយក្រសួងការពារប្រទេសវៀតណាម

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍនមាតុភូមិកម្ពុជា បានអញ្ជើញជាអធិបតីចូលរួមក្នុងកិច្ចប្រជុំលើកទី៩ រវាងក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ជាមួយក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្តីពីការអនុវត្តគម្រោងសាងសង់ កែលម្អ និងលើកសោភ័ណភាព ស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅកម្ពុជា ដែលបានរៀបចំនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦។

ក្នុងពិធីនោះ ភាគីទាំពីរក៏បានការឯកភាពគ្នាលើខ្លឹមសារកិច្ចសហប្រតិបត្តិការកន្លងមក និងទិសដៅអនុវត្តបន្តព្រមទាំងបានចុះហត្ថលេខាលើកំណត់ហេតុទី៩ ស្តីពីការអនុវត្តគម្រោងសាងសង់ កែលម្អ និងលើកសោភ័ណភាព ស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅកម្ពុជា ដែលមានលោក ហ៊ឺ បាវី អនុប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងលោកឧត្តមសេនីយ៍ឯក ង្វៀន វ៉ាន់ហ្គូវ អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

តាមរយៈលទ្ធផលនៃកិច្ចប្រជុំថ្ងៃនេះ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានចូលរួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយប្រទេសវៀតណាម ទំនាក់ទំនងនេះ បានកំពុងមានការរីក ចម្រើនឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ លើគ្រប់វិស័យ និងគ្រប់កម្រិត រាប់តាំងពីវិស័យនយោបាយ ការទូត រហូតដល់ពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ស្របតាមទិសស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងស្ថិរភាពយូរអង្វែង»៕ អត្ថបទដោយ Srey Moch

No comments:

Powered by Blogger.