គេហទំព័រ ព័ត៌មានថ្មីពិត
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

  • Home
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សេដ្ឋកិច្ច
    • សន្តិសុខសង្គម
    • សុខភាព
    • ព័ត៌មានវិទ្យា
    • ទេសចរណ៍
    • ជីវិត្តកំសាន្ត

    រដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ពិនិត្យផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុងក្នុងស្រុកកំពង់ត្រឡាច ស្រុករលាប្អៀរ និងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង

    www.k-pormeanthmeypit.com.kh September 14, 2024 ព័ត៌មានជាតិ

    (កំពង់ឆ្នាំង)៖ លោក ឆាយ ឫទ្ធិសែន អមដំណើរដោយថ្នាក់ដឹកនាំក្រសួង និងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំមន្រ្ដីជំនាញ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញទៅពិនិត្យផ្លូវចំនួន៦ខ្សែ ក្នុងភូមិសាស្ត្រស្រុកកំពង់ត្រឡាច ស្រុករលាប្អៀរ និងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

    ខ្សែទី១ មានប្រវែង១១.០៩គីឡូម៉ែត្រ ទទឹងប្រវែង៦ម៉ែត្រ និងចិញ្ចើមសងខាងផ្លូវមានប្រវែង១ម៉ែត្រ ក្នុងនោះមានផ្លូវក្រាលកៅស៊ូប្រវែង១០.៦៣គីឡូម៉ែត្រ ក្រាលបេតុងប្រវែង៤៦០ម៉ែត្រ ព្រមទាំងមានសំណង់លូមូលចំនួន២០កន្លែង លូប្រអប់៤កន្លែង តភ្ជាប់ពីភូមិអ្នកតាហាង ឃុំស្រៃជ្រេសទៅដល់ភូមិស្វាយ ឃុំតាជេស ស្រុកកំពង់ត្រឡាច។

    ខ្សែទី២ មានប្រវែង៤.១៥គីឡូម៉ែត្រ ក្រាលកៅស៊ូពីរជាន់ DBST ទទឹងប្រវែង៦ម៉ែត្រ និងមានចិញ្ចើមផ្លូវសងខាងប្រវែង១ម៉ែត្រ តភ្ជាប់ពីឃុំព្រៃមូលទៅដល់ឃុំជើងគ្រាវ ស្រុករលាប្អៀរ មានលូមូលចំនួន៥កន្លែង។

    ខ្សែទី៣ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ប្រវែង២.១៦គីឡូម៉ែត្រ ពីភូមិត្រពាំងគរ ទៅភូមិអាឡែង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ មានទទឹងប្រវែង៦ម៉ែត្រ ចិញ្ចើមផ្លូវសងខាងប្រវែង១ម៉ែត្រ និងមានសំណង់លូមូលចំនួន៨កន្លែង។

    ខ្សែទី៤ មានប្រវែង ២.០២គីឡូម៉ែត្រ ទទឹង៥ម៉ែត្រ ចិញ្ចើមផ្លូវសងខាងប្រវែង៥ម៉ែត្រ ក្នុងនោះក្រាលកៅស៊ូប្រវែង១.៩៨គីឡូម៉ែត្រ និងក្រាលបេតុងប្រវែង៤០ម៉ែត្រ មានលូមូលចំនួន៨កន្លែង តភ្ជាប់ពីផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិថ្នល់ទទឹង ទៅភូមិអូរកណ្ដោល ឃុំស្រែថ្មី ស្រុករលាប្អៀរ។

    ខ្សែទី៥ មានប្រវែង៥.៧៥គីឡូម៉ែត្រ ទទឹងប្រវែង៦ម៉ែត្រ ចញ្ចើមសងខាងផ្លូវប្រវែង១ម៉ែត្រ ក្នុងនោះក្រាលកៅស៊ូពីរជាន់ DBST ប្រវែង៥.៧គីឡូម៉ែត្រ ក្រាលបេតុង៥០ម៉ែត្រ មានលូមូលចំនួន២៣កន្លែង តភ្ជាប់ពីផ្លូវជាតិលេខ៥៣ ត្រង់ចំណុចត្រោកលិច ឃុំស្រែថ្មីទៅភ្ជាប់នឹងផ្លូវជាតតិលេខ៥ ភូមិត្រពាំងពោធិ៍ ស្រុករលាប្អៀរ។

    ខ្សែទី៦ មានប្រវែង១១.៣៦គីឡូម៉ែត្រ ទទឹង៥ម៉ែត្រ ចិញ្ចើមសងខាង១ម៉ែត្រ ក្នុងនោះក្រាលកៅស៊ូពីរជាន់ប្រវែង១១.១២គីឡូម៉ែត្រ ក្រាលបេតុងប្រវែង១៤០ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិផ្សា ឃុំផ្សារ ទៅភ្ជាប់នឺងផ្លូវជាតិលេខ៥ ចំណុចឃុំមេនំ ស្រុកបរិបូរណ៍ មានសំណង់លូមូលចំនួន៩កន្លែង។

    ផ្លូវទាំង៦ខ្សែខាងលើបានសាងសង់រួចជាស្ថាបពរ ដែលស្ថិតក្នុងកម្មវិធីអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទ ជំហានទី២ ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។

    បន្ទាប់មក លោករដ្ឋមន្ត្រី និងប្រតិភូអមដំណើរបានអញ្ជើញទៅពិនិត្យស្ថានភាពផ្លូវចំនួន២ខ្សែទៀត តាមសំណូមពរបស់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ដើម្បីសម្រួលដល់ការធ្វើដំណើរ និងប្រកបអាជីវកម្មផ្សេងៗ ដោយខ្សែទីមួយស្ថិតនៅស្របនិងវត្តចន្ទប្បចូត្តនារាម ហៅវត្តតាសុត និង១ខ្សែទៀតប្រវែង១គីឡូម៉ែត្រ និងផ្លូវប្រវែង១៩៩ម៉ែត្រ ស្ថិតនៅក្នុងភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ដើម្បីពិនិត្យលទ្ធភាពសាងសង់ជូនតាមសំណើរ។

    ក្នុងឱកាសចុះត្រួតពិនិត្យខ្សែផ្លូវនាពេលនេះ លោករដ្ឋមន្រ្តីបានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងមន្ត្រីមូលដ្ឋាន ដោយបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្ដីនឹករលឹក និងពរសព្វសាធុការបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់ប្រជាពលរដ្ឋផងដែង។ លោកបានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋឲ្យចូលជួយថែរក្សាសមិទ្ធផលរបស់រាជរដ្ឋាភិបាលដើម្បីប្រើប្រាស់បានយូអង្វែង៕


    Share This
    Facebook Twitter telegram
    ព័ត៌មានជាតិ

    No comments:

    Subscribe to: Post Comments ( Atom )

    Total Pageviews

    Popular Posts

    •   ឯកឧត្តមរដ្ឋមន្រ្តី ប៉េង ពោធិ៍នា ចុះពិនិត្យវឌ្ឍនភាពស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ខេត្តកំពត
      ឯកឧត្តមរដ្ឋមន្រ្តី ប៉េង ពោធិ៍នា ចុះពិនិត្យវឌ្ឍនភាពស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ខេត្តកំពត
    •   ឯកឧត្ដម ឃួង ស្រេង ជំរុញដល់អាជ្ញាធរខណ្ឌ សង្កាត់ ត្រូវបន្តពង្រឹងសន្តិសុខសណ្ដាប់ និងផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើ
      ឯកឧត្ដម ឃួង ស្រេង ជំរុញដល់អាជ្ញាធរខណ្ឌ សង្កាត់ ត្រូវបន្តពង្រឹងសន្តិសុខសណ្ដាប់ និងផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើ
    •  អាជ្ញាធរខេត្តតាកែវ ចាប់ផ្ដើមបើកការដ្ឋានសាងសង់វេទិកាអុំទូក នៅបឹងតាកែវ ក្នុងក្រុងដូនកែវ
      អាជ្ញាធរខេត្តតាកែវ ចាប់ផ្ដើមបើកការដ្ឋានសាងសង់វេទិកាអុំទូក នៅបឹងតាកែវ ក្នុងក្រុងដូនកែវ
    •   អភិបាលខេត្តកំពង់ចាម នាំយកទៀនវស្សា និងទេយ្យទាន វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន ៦ វត្តនៅស្រុកបាធាយ
      អភិបាលខេត្តកំពង់ចាម នាំយកទៀនវស្សា និងទេយ្យទាន វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន ៦ វត្តនៅស្រុកបាធាយ
    •  ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា អញ្ជើញជាសហអធិបតីដឹកនាំកិច្ចប្រជុំស្តីពីការទប់ស្កាត់លំហូរគ្រឿងញៀន
      ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា អញ្ជើញជាសហអធិបតីដឹកនាំកិច្ចប្រជុំស្តីពីការទប់ស្កាត់លំហូរគ្រឿងញៀន
    •  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអនុរដ្ឋមន្ត្រីសង្គ្រាមអាមេរិក ជួបសម្តែងការគួរសម
      សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអនុរដ្ឋមន្ត្រីសង្គ្រាមអាមេរិក ជួបសម្តែងការគួរសម
    •   កិច្ចប្រជុំត្រៀមរៀបចំសិក្ខាសាលាដកពិសោធន៍លើការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាពខ.ភ.ម ជាមួយស្ថាប័ន អង្គភាពស៊ីវិល ទិសយោធភូមិភាគទី៤ និងទី៥
      កិច្ចប្រជុំត្រៀមរៀបចំសិក្ខាសាលាដកពិសោធន៍លើការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាពខ.ភ.ម ជាមួយស្ថាប័ន អង្គភាពស៊ីវិល ទិសយោធភូមិភាគទី៤ និងទី៥
    •   អភិបាលខេត្តកំពង់ឆ្នាំង បន្តផ្តល់ជូនផ្លូវបេតុងជាច្រើនខ្សែ ដល់ពលរដ្ឋក្នុងស្រុកកំពង់លែង ដែលកំពុងត្រូវការជាចាំបាច់
      អភិបាលខេត្តកំពង់ឆ្នាំង បន្តផ្តល់ជូនផ្លូវបេតុងជាច្រើនខ្សែ ដល់ពលរដ្ឋក្នុងស្រុកកំពង់លែង ដែលកំពុងត្រូវការជាចាំបាច់
    •   ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ឆ្នាំ២០២៦-២០៣០»
      ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ឆ្នាំ២០២៦-២០៣០»
    •   សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូសភាពាណិជ្ជកម្មចិន​ប្រចាំទីក្រុងហុងកុង ជួបសម្តែងការគួរសម
      សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូសភាពាណិជ្ជកម្មចិន​ប្រចាំទីក្រុងហុងកុង ជួបសម្តែងការគួរសម

    Blog Archive

    Created By Blogging | Distributed By Gooyaa
    Powered by Blogger.